លោក ប៉ា និង អ្នកម៉ាក់ គឺជាជនគំរូប្រចាំជីវិតរបស់ខ្ញុំ។ បន្ទាប់មក ខាងក្រោមនេះគឺជាជនគំរូទៅតាមផ្នែកនីមួយៗនៃជំនាញរបស់ខ្ញុំដែលខ្ញុំពេញចិត្ត៖

ផ្នែកខាងគ្រួសារ៖

– គំនិតល្អនៃខ្លួនខ្ញុំ គឺជាជនគំរូមួយប្រចាំជីវិតខ្ញុំ។ ខ្ញុំបានរៀនពីខ្លួនឯង បើទោះបីជាពេលនេះ ខ្ញុំមិនទាន់ស្គាល់ពីខ្លួនឯងអស់ក៏ដោយ។ ពេលពិបាកចិត្ត ឬអស់សង្ឃឹមក្នុងជីវិតម្ដងៗ មានតែខ្លួនឯងនេះទេ ដែលនៅជិតខ្ញុំចាំលើកទឹកចិត្តខ្ញុំ។

អរគុណរចនាដែលបានថតឲ្យ

– លោកតាទួត តេង លី (តាបង្កើតរបស់ខ្ញុំ) សព្វថ្ងៃ គាត់គឺជាមនុស្សម្នាក់ដែលមានព្រះជន្ម ដល់ទៅជិត៨០ព្រះវស្សា។​ គាត់គឺជាអ្នកដែលបានប្រាប់រឿងរ៉ាវពីមុនៗដែលគាត់បានជួបប្រទះដល់ខ្ញុំ សម្រាប់សិក្សាដើម្បីធ្វើដំណើរប្រចាំជីវិត។ ខ្ញុំស្រឡាញ់គាត់ណាស់។

ផ្នែកខាងក្រៅ-សម្រាប់ក្នុងប្រទេស៖

– លោកតា​ ស៊ីន ស៊ីសាមុត៖ ខ្ញុំតែងតែចាត់ទុក លោក ស៊ីន ស៊ីសាមុត ជាជីតារបស់ខ្ញុំមួយរូប ដែលបានបង្រៀនខ្ញុំ ពីជីវិត​ថ្លៃថ្នូរតាមរយៈបទចម្រៀងដ៏មានតម្លៃរបស់លោក។ លើសពីនេះទៅទៀត​ ចម្រៀងលោកបានបង្រៀនខ្ញុំឲ្យចេះនិពន្ធបទភ្លេង និពន្ធទំនុកច្រៀង ច្រៀង សម្រួលតន្ត្រី លេងឧបករណ៍ ស្គាល់ឧបករណ៍ ដឹកនាំខ្សែភាពយន្ត និងច្រៀងជាដើម។ ពិសេសជាងនេះទៅទៀត ទស្សនៈរបស់លោកបានបង្រៀនខ្ញុំ ឲ្យស្រឡាញ់ជាតិខ្មែរ ស្គាល់អត្តសញ្ញាណជាតិ ពិសេសស្គាល់ពីចរិតខ្មែរ និងភាពថ្លៃថ្នូរដែលលោកមាន។ សូមអរគុណលោក!!!

Advertisements

30 responses »

  1. ខ្ញុំស្គាល់បញ្ញាពេលដែលខ្ញុំទៅចូលរួមសិក្ខាសាលាអក្សរសាស្រ្តខ្មែរនៅភ្នំពេញ ។ ពេលនោះ បញ្ញា បានទទួលការសរសើរយ៉ាងច្រើនពីអ្នកគ្រូច័ន្ទបូ ។ ខ្ញុំចាំបញ្ញាបានហើយ !

    • អ្ហា៎!! សូមទោសផង ខ្ញុំមិនសូវចំណាំបានទេ តែរីករាយណាស់ដែលបានជួបព្រះអាទិត្យទូចនៅទីនេះ។ អរគុណសម្រាប់ការចូលរួម។ សង្ឃឹមថានឹងមានឱកាសជួបគ្នាជាថ្មីម្ដងទៀត។ អរគុណច្រើន!! «ការចូលរួមរបស់អ្នក គឺជាចំណែកនៃឆន្ទៈរបស់ខ្ញុំ ;)»

      • រីករាយជានិច្ចសម្រប់ការចូលរួមអភិរក្សអក្សរសាស្រ្តយើង ។ បញ្ញាពិតជាពូកែខ្លាំងណាស់ ។ តើឆ្នាំនេះ បញ្ញាមានដាក់អត្ថបទប្រលងទៀតដែរទេ ?
        ខ្ញុំចង់ដាក់ប្រលងដែរ ប៉ុន្តែមិនដឹងទៅតាមផ្លូវណា ព្រោះខ្ញុំនៅឆ្ងាយពីភ្នំពេញខ្លាំងណាស់ ។ ជួយអោយយល់បល់ផងណា៎ បញ្ញា ! អរគុណ សម្រាប់ការឆ្លើយតប ! សំណាងល្អណា៎ !

      • បាទ! រីករាយដូចគ្នា!! សូមអរគុណមែនទែនចំពោះពាក្យពេចន៍ដ៏មានតម្លៃនេះ។ ជាការពិត ឆ្នាំមុន ខ្ញុំពុំបានដាក់អត្ថបទប្រឡងឯណានោះទេ គ្រាន់តែខ្ញុំចង់ចូលរួមក្នុងកម្មវិធីនោះតែប៉ុណ្ណោះ។ ប៉ុន្តែ ឆ្នាំនេះ ខ្ញុំកំពុងមានគម្រោងដាក់ស្នាដៃខ្លះៗដែលខ្ញុំបានធ្វើវាដែរ តែកិច្ចការចេះតែរវល់ពេក រកតែដកដៃមិនបានផង។ ខ្ញុំសូមផ្ដល់មតិចំពោះការដែលព្រះអាទិត្យតូចចង់ដាក់ប្រឡងនោះ ដោយព្រះអាទិត្យតូចអាចពឹងខ្ញុំបាន តាមរយៈមែល។ ហើយបើមានពេល ខ្ញុំនឹងជួយយកទៅដាក់ឲ្យ។ សូមអរគុណ!!! 🙂

  2. អរគុណសម្រាប់ទឹកចិត្តដ៏ល្អរបស់បញ្ញាខ្លាំងណាស់ ! ខ្ញុំជាកូនខ្មែរម្នាក់ ប៉ុន្តែខ្ញុំបែរជាមិនអាចធ្វើវា ដោយខ្លួនឯងបាន ពិតជាខ្មាសនឹងបញ្ញាមែនទែន ! ខ្ញុំគ្មានអ្វីច្រើននោះទេ ខ្ញុំមានតែអត្ថបទ រឿង ខ្លី​ តែប៉ុណ្ណោះ មិនដឹងថាវាជាស្នាដៃដែលអាចដាក់ប្រគួតបានរឺក៏អត់នោះទេ ។ តែយ៉ាងណា ខ្ញុំពិតជា អរគុណនូវទឹកចិត្តដ៏ល្អរបស់បញ្ញា បញ្ញាពិតសមជាកូនខ្មែរម្នាក់ដ៏ល្អសម្រាប់អភិរក្សអក្សរសាស្រ្ត យើង ។ អរគុណច្រើនណា៎ បញ្ញា !!!!!!!!!!!!!!!!!!!

    • ពិតជាវិសេសវិសាល និងគួរឲ្យគោរពណាស់ សម្រាប់ពាក្យពេចន៍ ដ៌មានន័យ និងមានតម្លៃនេះ។ សម្រាប់ខ្ញុំ ខ្ញុំរីករាយខ្លាំងណាស់ កាលបើបានឮដូច្នេះ ប៉ុន្តែទោះជាយ៉ាងណា ព្រះអាទិត្យក៏នឹងអាចធ្វើបានដែរ សឹងតែថាធ្វើល្អជាងខ្ញុំទៅទៀត ក៏ថាបាន។ ខ្ញុំសូមអរគុណ អរគុណមែនទែនចំពោះពាក្យពេចន៍ ដ៏ល្អនេះ។ សូមជូនពរឲ្យជោគជ័យទៅចុះសម្រាប់ការប្រកួតលើកនេះ។

  3. អរគុណព្រះអាទិត្យតូចខ្លាំងណាស់! នេះមិនមែនប្រកាន់ឬកពារទេ បើព្រះអាទិត្យតូចជួបខ្ញុំខាងក្រៅហៅខ្ញុំផង ព្រោះខ្ញុំមិនសូវចាំមុខទេណា៎!! សូមកុំប្រកាន់អី! អរគុណច្រើនណា៎!! ជួបគ្នាតាមនិស្ស័យ! 🙂

  4. ខ្ញុំពិបាកចិត្តណាស់ ! ខ្ញុំបានបាត់ផ្លាស ដែលផ្ទុកឯកសាររឿងនៅក្នុងនោះបាត់ហើយ ! តើខ្ញុំធ្វើយ៉ាង ណាទៅ ? ខ្ញុំត្រូវសរសេរវាសារថ្មីមែនទេ ? នេះជិតដល់ថ្ងៃដែលគេឈប់ទទូលហើយ ហេតុអ្វីក៏ខ្ញុំឆ្កួតបែបនេះ ? ចង់យំក៏មិនចេញ មិនដឹងធ្វើយ៉ាងណានោះទេ ? បញ្ញាធ្វើយ៉ាងណាទៅ ?

    • សរសេរថ្មីគឺជាជម្រើសចុងក្រោយហើយ! យល់ល្អ សរសេរបណ្ដើរ រកមើលវាបណ្ដើរទៅ។ ទោះជាវាមិនបានល្អដូចអាមុន ក៏យើងអាចសម្រេចគោលបំណងយើងដែរ។ ខ្ញុំឯណេះប្រហែល បានត្រឹមតែចួលរួមទេ គ្មានស្នាដៃឯណាដាក់នោះទេ។ ជូនពរឲ្យឆាប់រកឃើញ និងសរសេរចប់ណា៎! 🙂

  5. អរគុណណា៎ បញ្ញា ! ខ្ញុំមានតែសរសេរសាថ្មីហើយ ព្រោះខ្ញុំរកវាមិនឃើញនោះទេ ! មកដល់ថ្ងៃនេះ ហើយ ខ្ញុំនៅតែសរសេរមិនទាន់ចប់ទៀត ពិបាកចិត្តណាស់ ម្យ៉ាងក៏ជិតដល់ថ្ងៃដែលគេបិទលែងទទួលទៀត ! ខ្ញុំនេះពិតជាឆ្កួតមែន ! ខ្ញុំនឹងព្យាយាម ដើម្បីក្តី សុបិនរបស់ខ្ញុំ ! អរគុណម្តងទៀត បញ្ញា ដែលជួយលើកទឹកចិត្ត !

    • មិនបាច់គុណស្រួ័យអីទេ សុទ្ធតែមិត្តភក្តិគ្នាទេ។ ស៊ូៗណា៎! ការតស៊ូរបស់យើងទោះតិចឬច្រើន ឲ្យតែមានឆន្ទៈ ប្រកបដោយសេចក្ដីប្រឹងប្រែងចេញពីចិត្ត មិនងាយថានឹងមិនអាចទទួលជោគជ័យនោះទេ។ រយៈគ្រាន់តែជាឧបសគ្គសម្រាប់បំណងប៉ុណ្ណោះ។ កុំបន្ទោសបង្អាប់ខ្លួនឯងអី។ អូ! និយាយចឹង តើព្រះអាទិត្យតូច មានដឹងថាថ្ងៃនោះគេប្រព្រឹត្តិទៅថ្ងៃណាទេ ព្រោះដោយសារខ្ញុំ មិនមានបំណងដាក់ទើបជាមិនចាប់អារម្មណ៍ តែឥឡូវចង់ទៅចូលរួមដែរ។ អរគុណណាព្រះអាទិត្យតូច!!! 🙂 ជូនពរឲ្យជោគជ័យ!

  6. អរគុណសម្រាប់ពាក្យជូនពរ ! ប៉ុន្តែខ្ញុំនៅមិនទាន់ដឹងថា គេប្រព្រឹត្តពិធីនេះនៅថ្ងៃណានៅឡើយទេ ? ម្យ៉ាងខ្ញុំនៅឆ្ងាយពីភ្នំពេញផង ដូច្នេះទើបបានជាខ្ញុំពុំទាន់បានដឹងពីកាលបរិច្នេទនៅឡើយ ! បើ បញ្ញាដឹង ជួយប្រាប់ផង ! ខ្ញុំសុំទោសដែលពុំដឹងពីកាលបរិច្នេទនេះ ! អូ……! ភ្លេចប្រាប់ ! ខ្ញុំសរសេរ វាម្តងទៀតរួចហើយ ហើយខ្ញុំក៏បានផ្ញើវាទៅអោយវិទ្យាស្ថានពុទ្ធសាសបណ្ឌិតរួចហើយ ដែរ ប៉ុន្តែមិនដឹងថា គេបានទទួលហើយរឺនៅទេ ? ប្រហែលជាមកពីការជូនពររបស់មិត្តភ័ក្រ ជាពិសេសគឺបញ្ញានឹងហើយ មើល៍ទៅ ! អរគុណម្តងទៀតណា ! ជួបគ្នាពេលក្រោយ ពេលដឹង ថា គេធ្វើពិធីពេលណា ប្រាប់ខ្ញុំផង !

    • អូ!! មិនអីទេ! ចាំមើល ខ្ញុំនឹងសាកសួរមិត្តភក្តិខ្ញុំខ្លះៗសិន! បើមានពត៌មាន ចាំខ្ញុំប្រាប់ណា៎! ជូនពរបន្ថែម ព្រោះទៅដល់ការវិនិច្ឆ័យហើយ!! អរគុណ! 🙂

  7. តើគិតធ្វើអ្វីក្នុងឧកាសចូលឆ្នាំខាងមុខនេះ ? ទៅលេងកំពង់ធំជាមួយខ្ញុំទេ ? រីករាយនឹងស្វាគមន៍ជា និច្ច ! បើបញ្ញាទៅ ប្រាកដថា សប្បាយមិនខាន ប៉ុន្តែផ្ទះរបស់ខ្ញុំមិនមានម៉ូត៉ូសម្រាប់ជិះដើរលេងនោះ ទេ ! ប៉ុន្តែមានល្បែងកំសាន្តនៅវត្តជិតផ្ទះ !

    • អីយ៉ា! ចូលឆ្នាំនៅកំពង់ឆ្នាំងម្យ៉ាងដែរ ចង់ទៅណាស់!!​ តែត្រូវធ្វើកិច្ចការខ្លះៗ ព្រោះក្រោយចូលឆ្នាំខ្ញុំនឹងប្រឡង។ ស្ដាយណាស់!! ចាំលើកក្រោយចុះណា៎!!! ហើយរឿងម៉ូតូហ្នឹង ខ្ញុំមិនសំខាន់ទេ សំខាន់គឺសប្បាយ!!! 🙂 អរគុណណាស់!!!

  8. សុខសប្បាយជាទេ ព្រោះខ្ញុំបានជួបមនុស្សដែលខ្ញុំនឹក នោះគឺឪពុកម្តាយរបស់ខ្ញុំនៅ ផ្ទះ ! ខ្ញុំខានជួនគាត់ ៦ខែហើយ តែពេលបានជួបគាត់ ខ្ញុំមានអារម្មណ៍ថា សប្បាយ ចិត្តណាស់ ហើយក៏មិនចង់មកខេត្រព្រះសីហនុវិញដែរ ! មានដឹងព័ត៍មានពីការសិក្ខា សាលានៅវិទ្យាស្ថានពុទ្ធបណ្ឌិតរឺនៅ ?

    • អូ! រីករាយណាស់ចឹង!! ^^’ វាពិតជាកក់ក្ដៅណាស់មើលទៅ! អូ! ចំពោះកាលបរិច្ឆេទនោះ ខ្ញុំពុំទាន់បានទទួលដំណឹងនៅឡើយនោះទេ បើមានដំណឹង នោះមុខជាមិត្តភក្តិខ្ញុំ គេមិនសូវរំលងខ្ញុំទេ ព្រោះឧស្សាហ៍ឃើញពួកគេផ្ញើមកណាស់ណា៎! មិនអីទេ បើបានដំណឹងចាំខ្ញុំប្រាប់!​

  9. អរគុណសម្រាប់ការស្រាវជ្រាវ និងការខិតខំរបស់អ្នក។
    សូមព្យាយាមបន្តទៀតដើម្បីឲ្យកូនខ្មែរបានយល់អំពីប្រទេសជាតិរបស់យើងកាន់តែប្រសើរឡើង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s