រឿង ផ្ការីកពេញរដូវ នៅ អូប៉េរ៉ា

ស្តង់ដារ

រឿង ផ្ការីកពេញរដូវ ត្រូវបានស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ផ្សព្វផ្សាយ ជាច្រើនលើកច្រើនសារ ដើម្បីឲ្យទស្សនិកជនតាមដាន មើលរឿងថ្មីមួយនោះនៅពេល ដាក់បញ្ចាំង។ តួឯកក្នុងរឿងនេះ គឺ លោក ស៊ុក សុភា និង កញ្ញា ឌួង ហ្សូរីដា

ខ្សែភាពយន្តនេះ និពន្ធ ដោយ អ្នកស្រី ម៉ៅ សំណាង ដឹកនាំសម្ដែងដោយ លោក អ៊ំ វុទ្ធា និង ត្រួតពិនិត្យប្លង់ដោយ អ្នកស្រី ម៉ែន នាង

កាលពីយប់មិញ ខ្សែភាពយន្តមួយនេះបានមកថតឈុតសម្ដែង ពិសារអាហារ និង ទះកំផ្លៀង (ឡើងក្ដៅគគុក) នៅក្នុង ភោជនីយដ្ឋានអូប៉េរ៉ា។ រឿងនេះទំនងជាល្អមើលណាស់មើលទៅ! ប៉ុន្តែយប់មិញនេះ ទម្រាំតែថតចប់ ភោជនីយដ្ឋានអូប៉េរ៉ា ត្រូវបិទ ម៉ោង១១ អាធ្រាត។ ទេសភាព ភោជនីយដ្ឋាន អូប៉េរ៉ាពេលរាត្រី

ថតបានមួយសន្ទុះធំខ្ញុំបានទៅសំណេះសំណាលជាមួយ ពូរូ និង បង ដាដានេ ដែលជា តួ លោក ឧកញ៉ា និង លោក ជំទាវ នៅពេលដែលគាត់សម្រាក។ ពេលនោះ ពូរូ បានប្រាប់ខ្ញុំថា ការថតកុនតែងតែនឿយអ៊ីចឹងហើយ ម្ដងហត់ ម្ដងរីករាយ។ រឿង ដែលគួរឲ្យរីករាយជាងនេះទៅទៀត នោះ គឺគាត់បានសរសើរខ្ញុំថា ច្រៀងពិរោះថែមទៀតផង។ ពួកគាត់ក៏បានថតរូបជាមួយខ្ញុំទុកជា អនុស្សាវរីយ៍ដែរ។

បញ្ញា ជាមួយ ពូរូ :)

ពូរូ និង បញ្ញា 😀

ខាងក្រោមនេះ គឺជាសកម្មភាពដែលខ្ញុំប្រមាញ់បាននៅពេលថត៖

អាណិតពូកាមេរ៉ាដល់ហើយ!!! :-\

អាណិតបងកាម៉េរ៉ាមេន ដល់ហើយ!!!

លោក អ៊ំ វុទ្ធា កំពុងសើចដើម្បីដឹកនាំ 🙂

អ្នកស្រី ម៉ែន នាង កំពុងពិនិត្យព្រោះអាណិតអ្នកការងារ!!! 🙂

បង ដាដាណេ!!!(...ហៅឲ្យគាត់ក្មេងនឹងណា៎;-))

my sister :0 និង តួឯក ឌួង ហ្សូលីកា

ពូរូ!! សង្ហាទេ???

Advertisements

12 responses »

  1. អូហ៍! និយាយ​ចឹង បញ្ញា​ដូច​អត់​ទាន់​បាន​ឱ្យ​បណ្ឌ Discount របស់​អូប៉េរ៉ា​ឱ្យ​រចនា​ទេ​ហ្អី? lolz ចាំ​ថ្ងៃ​ណា​ទំនេរ​ចាំ​អូស​ឪ​ទៅ​ស្ដាប់​បញ្ញា​ច្រៀង! ហេហេ 😀

  2. ឮពាក្យ​ ផ្ការីកពេញរដូវ ថា​ប្រហែលៗ តាម​ពិត​រឿង​ភាគ​អាស៊ីអាគ្នេយ៍សោះ ខ្ញុំ​ចាប់​អារម្មណ៍​រឿង​នេះ​ណាស់ ហើយ​ស្មាន​ថា ថត​ចប់​ហើយ​តើ! ចូលចិត្ត​ ស្នាដៃ អ្នកស្រី ម៉ៅ សំណាង និង លោក អ៊ំ វុឌ្ឍី 😀

  3. ហើយបញ្ញាអ្នកចំរៀងរឺក៏ធ្វើអី ដូចមិនសូវយល់សោះនៀក។ បើថាអ្នកចំរៀងនឹងអាលគាំទ្រ។ ខ្ញុំមិនសូវដឹងរឿងសិល្បះទេ ចឹងបានសួរណឹងណា។

    • អីក៏ធ្វើដែរ ឲ្យតែកើតចេញពីការរៀន ព្រោះបាវចនាខ្ញុំ «កាន់តែរៀនកាន់តែល្ងង់»នោះ។ មិនលាក់ទេ សព្វថ្ងៃរៀន Design ធ្វើការជាVideo Editor ចូលចិត្តតន្ត្រី ចង់ក្លាយជាCartooner… ប៉ាថាមួយជីវិតគឺត្រូវតែរៀន..រៀនគ្មានឈប់ សូម្បីតែគាត់ក៏នៅរៀនដែរ។ អរគុណដែលគាំទ្រ!!! 🙂 ជូនពរសិទ្ធិនារី!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s