รักข้ามขอบฟ้า ដោយលោក ស៊ីន ស៊ីសាមុត និង កញ្ញា ឌី សាវេត

ស្តង់ដារ

អស់រយៈកាលជាយូរណាស់មកហើយ ដែលសំនៀងនៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅតែបន្តមានប្រជាប្រិយភាពឥតស្រក់ស្រុតពីសំណាក់បណ្ដាលប្រជាជនខ្មែរ ទាំងក្នុងប្រទេស និង ក្រៅប្រទេស។ ក្នុងឋានៈជាអធិរាជនៃសំឡេងមាសប្រចាំប្រទេសកម្ពុជា លោក ស៊ីន ស៊ីសាមុត មិនត្រឹមតែអាចច្រៀងជាភាសាជាតិ បានច្បាស់លាស់ប៉ុណ្ណោះទេ លោកថែមទាំងអាចច្រៀងភាសាផ្សេងៗបានយ៉ាងពិរោះ និងធ្វើឲ្យប្រជាជននៃបណ្ដាលប្រទេសទាំងនោះទទួលស្គាល់ថែមទៀតផង តួយ៉ាងដូចជា ភាសាឡាវ ថៃ បារាំង អេស្ប៉ាញ អង់គ្លេស និង ភាសាដែលច្រៀងបកជាខ្មែរដូចជា ចិន ហុងកុង ជុប៉ុន សាំងហ្កាពួរ ឥណ្ដូនេស៊ី ជាដើម។

បន្ទាប់ពីធ្វើការស្រាវជ្រាវអស់មួយរយៈពេលមក ខ្ញុំបានប្រទះឃើញនូវបទចម្រៀងមួយចំនួនដែលពិតជាអាចញុំាំងឲ្យ អំណះអំណាងខាងលើខ្លាចជាការពិតបានដល់ទៅ៥០% ឯណ្ណោះ ដោយបទចម្រៀងទាំងនោះរួមមាន ខ្ញុំរង់ចាំ(បារាំង) អេស៉្បាញុលឡាស(អេស៉្បាញ)  សែនស្រឡាញ់ពេញចិត្ត(អង់គ្លេស)  ក្រោយនាដកម្ម(ចិន) ថ្ងៃណា…(ហុងកុង) កុលាបតូក្យូ(ជប៉ុន)  ម៉ាន់ដេ ម៉ាន់ដេ(សាំងហ្កាពួរ) កុលាបឥណ្ឌូនេស៊ី(ឥណ្ឌូនេស៊ី)… និង ចុងក្រោយគេដែលមានចម្រៀងអមផ្ញើជូនអ្នកទាំងអស់គ្នាជាភាសាថៃនោះគឺ ស្នេហ៍ឆ្លងវេហា ឫ รักข้ามขอบฟ้า

Advertisements

4 responses »

  1. អូ៎….បញ្ញា ! ប្លករបស់គ្នាមិនមែន friencyphotos.webs.com ហ្នឹងទេ ! គឺ khcomedy.blogspot.com ! នេះគឹជាប្លករឿងកំប្លែងខ្មែរ ! ចឹងហើយ ជួយដូរlink ផងណា ! ដាក់ថា ប្លករឿងកំប្លែងខ្មែរ អាស័យដ្ឋានគឹ http://www.khcomedy.blogspot.com ! គ្នានិងរៀបចំដាក់linkទៅប្លករបស់ឯងវិញណា ! 🙂 ពិតជាល្អ ដែលឯងអាចរកបទចំរៀងប្លែករបស់ អធិរាជសំលេងមាស បាន ! 🙂

    • មែនហើយ!!!​ខ្ញុំធ្លាប់ឲ្យរចនាស្ដាប់ម្ដងដែរ តែសន្យាថាយកបទមួយទៀតឲ្យចេះតែរកមិនឃើញ!!! មួយទៀត ខ្ញុំនឹងព្យាយាមរកបទ«ឧត្ដមដួងចិត្ត»ជាភាសាថៃមួយទៀត ឭគេប្រទះត្រចៀកម្ដងដែរ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s