នាទីជួបជាមួយវិស្វករអង្ក្រង

ស្តង់ដារ

ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះអ្នកស្រុក នៅចំវាលស្រែដែលមានភាពក្ដៅហែង ក្រុមវិស្វករអង្គ្រងបាននឹងកំពុងតែសាងសង់សម្បុករបស់ខ្លួនត្រៀមចាំរដូវមានអាសន្ន។ ភាពល្អិតដែលមានពណ៌ក្រហមឆេះ បានគ្របដណ្ដប់ស្ទើរតែពាសពេញឫសនៃដើមឈើ។

មិនថាថ្ងៃមានកម្ដៅក្ដៅប៉ុណ្ណានោះទេ ក្រុមអង្គ្រងមួយពួកនេះនៅតែមិនបង្អាក់ដំណើរការសាងសង់របស់ខ្លួនសោះឡើយ។ នេះជាការខិតខំប្រឹងប្រែងមួយដ៏គួរឲ្យស្ងប់ស្ងែង របស់ក្រុមវិស្វករនៃអម្បូរអង្គ្រង។ លើសពីនេះទៅទៀត មិនត្រឹមតែមានទឹកចិត្តតស៊ូព្យាយាមនោះទេ តែពួកគេថែមទាំងមានសណ្ដានចិត្តចេះជួយគ្នាទៅវិញទៅមកថែមទៀតផង នេះមិនខុសឡើយពីពាក្យចាស់ដែលបានតំណាលថា៖ «ការតស៊ូដែលជោគជ័យដោយសាមគ្គីភាពមិនមែនជារឿងឥតបានការនោះទេ»។

ចាំខ្ញុំជួយលើក!!!

បើតាមការពិនិត្យសង្កេតនិងសិក្សាកន្លងមក បានបញ្ជាក់ថាជីវភាពរបស់អង្ក្រងមានបែងចែកជាបីវណ្ណៈគឺ វណ្ណៈស្ដេច វណ្ណៈរាស្ត្រ និងវណ្ណៈកម្មករ ហើយចែកជាបីប្រភេទទៀតគឺ ស្រមោចស្ដេច ស្រមោចកម្មករ និង ស្រមោចទាហាន។ តើពួកគេចេះរើសអើងវណ្ណៈគ្នាដូចមនុស្សឬទេ?

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s