ខួបអាពាហ៍ពិពាហ៍អ្នកម៉ាក់ លោកប៉ា កាលពីចុងខែកុម្ភៈ

ស្តង់ដារ

ម៉ាក់ និងប៉ា…. 😀

គិតទៅវិលចុះវិលឡើង ១៩ឆ្នាំមកហើយដែលប៉ា និងម៉ាក់របស់ខ្ញុំបានចាប់ដៃគ្នា។ ស្ដាយណាស់ដែលពេលនោះកូនមានអារម្មណ៍មិនសូវល្អ ទើបមិនបានដឹកនាំកម្មវីធីនោះដោយផ្ទាល់!!! បើកុំតែមានប្អូនគេចេញមុខ កុំអីប្រហែលជាធ្វើឲ្យឆ្នាំនេះកន្លងបាត់ទាំងសោកស្ដាយទៀត។ សូមទោសផងម៉ាក់ប៉ា!!!

កូនសូមជូនពរឲ្យម៉ាក់និងប៉ា ស្រឡាញ់គ្នាលុះចាស់កោងខ្នងសុខភាពល្អរកស៊ីមានបានធ្វើការបានសម្រេចជោគជ័យគ្មានសត្រូវនិងមានសុភមង្គលជានិច្ច។

នែ!! មិត្តទាំងអស់គ្នា កុំទាន់ថាខ្ញុំមិនបានធ្វើអ្វីសោះនៅថ្ងៃនោះតែតាមពិតក្រោយមក ខ្ញុំក៏រីករាយវិញ ហើយបានច្រៀងចម្រៀង ១០បទ ជូនគាត់ទៀតហ្ន៎!!!

បញ្ញា ម៉ាក់ ប៉ា និងប្អូនស្រី... ;D

តើខ្មែរអាចផលិតរថយន្តបានដោយខ្លួនឯងឬទេ?

ជាការពិតណាស់ បើតាមការពិនិត្យតែពេលបច្ចុប្បន្ន ប្រហែលជាអ្នកទាំងអស់គ្នាយល់ឃើញថា ខ្មែរមិនអាចផលិតរថយន្តបានដោយខ្លួនឯងនោះទេមិនបានភាគច្រើនទៅហើយ។ ប៉ុន្តែ បើក្រឡេកទៅអតីតកាលពេលខ្មែរកំពុងនៅមានអំណាចនោះ ខ្មែរមានរទេះគោ សេះ ឬដំរី ដែលជាយានជំនិះសម្រាប់ប្រើប្រាស់នាសម័យនោះរួចជាស្រេចមកហើយ។ យើងអាចប៉ាន់ប្រមាណតាមរយៈតក្កវិជ្ជាថា ខ្មែរមានឬសគល់នៃអរិយធម៌គ្រឿងចក្ររួចជាស្រេចមកហើយ មិនខុសឡើយពីបណ្ដារអរិយធម៌គ្រឿងចក្រអ៊ឺរ៉ុបនោះទេ។ តាមប្រសាសន៍ បន្ទាប់ពីការចុះទស្សនកិច្ចរបស់លោក ម៉ា សុវណ្ណាដែលជាឪពុករបស់ខ្ញុំនៅប្រទេសជប៉ុនក្នុងរោងចក្រផលិតរថយន្ត Hyundai បានឲ្យដឹងថា ឬសគល់នៃអរិយធម៌គ្រឿងចក្រដំបូងរបស់ជប៉ុនគឺកើតចេញពីម៉ាស៊ីនចំហាយទឹកប៉ុណ្ណោះ។ នេះសឲ្យឃើញថា ឧស្សាហកម្មរថយន្តដែលនឹងកំពុងដំណើរការសព្វថ្ងៃ សុទ្ធតែមានគ្រឹះពីអរិយធម៌នៃគ្រឿងចក្រសម័យបុរាណទាំងអស់។ ម្យ៉ាងទៀត មុននឹងបង្កើតបាននូវរបស់អ្វីម្យ៉ាងបានសម្រេច គេតែងតែពឹងទៅលើទ្រឹស្ដីជាមុន ចំណែកខ្មែរយើង ក៏មានទ្រឹស្ដីមួយចំនួនដែរ ដូចជា «តក់ៗពេញបំពង់» ដែលមានន័យធៀប ចង់ឲ្យមនុស្សចេះព្យាយាមអំណត់អត់ធន ឯ ន័យចំគឺ ចង់និយាយពីទឹកត្នោតដែលស្រក់ចូលម្ដងមួយតំណក់ៗក្នុងបំពង់។ ប៉ុន្តែ បើគិតតាមរូបវិទ្យាវិទ្យាសាស្ត្រវិញ បានបង្ហាញថា រយៈពេលនៃការធ្លាក់ចុះរបស់ដំណក់ទឹកអាចនឹងផ្គុំជាកម្លាំងមួយដល់ទំនើប ដូចជារហាត់ទឹកជាដើម។

ដូច្នេះ បន្ទាប់ពីការប្រៀបធៀបមកខាងលើ អាចឲ្យយើងសន្និដ្ឋានថា ខ្មែរក៏អាចផលិតរថយន្តបានដោយខ្លួនឯងផងដែរ តែគ្រាន់តែមិនទាន់មានការអភិវឌ្ឍន៍ឲ្យជឿនលឿនប៉ុណ្ណោះ។

Advertisements

4 responses »

  1. បញ្ញា​រីករាយ​ថ្ងៃ​ខួប​អាពាហ៍​ពិពាហ៍​របស់​លោក​ប៉ា​អ្នក​ម៉ា​ក់​របស់​មិត្ត​ផង​ណា! ជូន​ពរពី​ចម្ងាយ​ផង!!!
    ទទួល​ស្គាល់​ថា​មិត្ត​ច្រៀង​ពីរោះ!!
    គិត​ទៅ​ពេល​១៩​ឆ្នាំ​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​ពិត​មែន!!! រហូត​មកទល់​ពេល​នេះ​ខ្ញុំ​ពុំ​ទាន់​បាន​ធ្វើ​អ្វី​ប្រយោជន៍​សម្រាប់​យុវភាព​របស់​ខ្ញុំ​សោះ ជិត​២០ឆ្នាំ​បាន​រំលង​ផុត​ទៅ​ជាមួយ​នឹង​សោក​នាដកម្ម ជា​ពនេចរ ក្រេប​រស​ប្រៃ​ល្វី​ង​នៃ​សំណោក​ជីវិត​ដ៏​សែន​ខ្លោច​ផ្សា…
    តែ​មិន​ថ្វី​ទេ នៅ​មាន​ថ្ងៃ​ស្អែក​សម្រាប់​ធ្វើ​អំពើ​ល្អ!! បញ្ញា​ដូច​គ្នា !!
    សូម​ទោស​ផង​បើ​និយាយ​ទៅ បះ​ពាល់​អារម្មណ៍​ណា!

    • មិនអីទេប្អូនពៅ!!! ជីវិតគឺជាការតស៊ូ គ្មានជនណាដែលកើតមកគ្មានទុក្ខនោះទេ សូម្បីតែព្រះពុទ្ធ(មានរូបមានទុក្ខ) តែជីវិតក៏ត្រូវមានសប្បាយលាយឡំគ្នាផងដែរ!! រីករាយដែលបានស្គាល់!!!

  2. បញ្ញា​! សុំ​ហៅ​បង​! ឬពូ​បាន​សម? ហៅ​ពូចុះ​ល្អ​ដែរ! ហាស ហា
    ត្រឹម​ត្រូវ គាំ​ទ្រ! មាន​ជីវិត​គឺ​មាន​ទុក្ខ! មាន​ទុក្ខ​ទើប​រក​ផ្លូវ​រំដោះ​ចេញ​ពី​ទុក្ខ​បាន!
    រីករាយ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ចំពោះ​នារី​ទាំង​ឡាយ ជាពិសេស​ស្រី្ត​ខ្មែរ​ដែល​ចូល​ភូមិ​ពូ​បញ្ញា!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s