ស្វែងរកFan សម្រាប់ថតខ្សែភាពយន្តប្រវត្តិ លោក ស៊ីន ស៊ីសាមុត…

ស្តង់ដារ

លោកអ្នកប្រហែលជាធ្លាប់ស្គាល់ ស្ដាប់ និងបានដឹងពីកេត្យានុភាពបទចម្រៀងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតហើយ។ តើលោកអ្នកចង់ដឹងពីប្រវត្តដ៏អស្ចារ្យអំពីលោកឬទេ?


បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេលយ៉ាងយូរមកបានឲ្យដឹងថា លោក ស៊ីន ស៊ីសាមុត មានប្រវត្តិជីវិតដ៏សែនអស្ចារ្យណាស់ និងភាគច្រើននៃប្រវត្តិខ្សែជីវិតរបស់ លោកពិតជាអាចឲ្យមនុស្ស ទូទៅគួរយកគំរូតាមមែន។ ថ្វីបើខ្សែជីវិតរបស់លោកត្រូវ បានរលត់ផុតអស់ជាយូរឆ្នាំទៅហើយ ក៏ដោយ ក៏សំនៀងដ៏ក្រអួនក្រអៅរបស់លោក នៅតែមានជីវិតរស់នៅជាមួយជនជាតិខ្មែរជានិច្ច មិនថាស្ថានភាពបែបណានោះទេ។ លោកក៏ជាមនុស្សម្នាក់ ដែលបានថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិខ្មែរផង ដែរ។

ដើម្បីតបស្នងសងគុណចំពោះលោកវិញ ក្នុងនាមខ្ញុំជាកូនខ្មែរនិងជាទស្សនិកជនរបស់ លោកមួយរូប បានចាប់ដៃបបួលមិត្តភក្តិទាំងអស់គ្នាបង្កើតមូលនិធិខ្សែភាពយន្ត ដែលទាក់ទងនឹងខ្សែជីវិតលោក ស៊ីន ស៊ីសាមុតឡើង។

ដើម្បីថតខ្សែភាពយន្តបាន ខ្ញុំបានបែងចែកជា៦ជំហានគឺ៖

  • ជំហានទី១ ៖ បង្កើតសមាជិកស្ម័គ្រចិត្តរបស់មូលនិធិ។

  • ជំហានទី២ ៖ រៀបចំតួនាទី រចនាសម្ព័ន្ធរបស់សមាជិកមូលនិធិ។

  • ជំហានទី៣ ៖ ទាក់ទងទៅខាងអង្គភាពដែលពាក់ព័ន្ធ ពិសេសសមាគម ស៊ីន ស៊ីសាមុត។

  • ជំហានទី៤ ៖ ធ្វើជាផលិតផល Media សម្រាប់រកការគាំទ្រពីស្រុកក្រៅ។

  • ជំហានទី៥ ៖ បន្ទាប់ពីបានមូលនិធិគ្រប់គ្រាន់ ចាប់ផ្ដើមទិញសម្ភារៈបច្ចេកទេស។

  • ជំហានទី៦ ៖ រៀបចំសិក្សា និងផលិត។

សូមទំនាក់ទំនងមកកាន់ http://www.noonmail.wordpress.com តាមរយៈCOMMENT ឬអាចទំនាក់ទំនងមកកាន់ទូរស័ព្ទរបស់ខ្ញុំផ្ទាល់ ០១៦ ៩៩៥២៩២ ឬ ០៩៧ ៧២ ៤០ ៦០៦។

សូមអញ្ជើញចូលរួមទាំងអស់គ្នា!!!!!!

Advertisements

5 responses »

  1. ខ្ងុំក៌មានការស្រលាញ់ភាពយន្តខែ្មរ ហើយធ្លាប់មានបទពិសោធន៌ក្នងការថត(​ធ្លាប់រៀន)។ ខ្ងុំចង់ជួយដែរ តែ ខ្លួនខ្ងុំអត់ទាន់គ្រប់អាយុ នូវជាអនីតីជន មិនដឹងមានលុយឯណាសំរាប់ជួយ។ តែបើសំរាប់ការ សិក្សា​ ស្រាវជ្រាវពីសម័យកាលនោះ ខ្ងុំរីករាយ នឹងជួយ បងបញ្ញាឯង។

    • មិនថ្វីទេ!! ជំហាននេះ ខ្ញុំត្រូវការតែសមាជិកដែលស្ម័គ្រចិត្តធ្វើការបញ្ហានេះប៉ុណ្ណោះ ហើយខ្ញុំមិនគិតឡើយពីអាយុ ប្រាក់កាស តែឲ្យតែមានចិត្តចូលរួមគាំទ្រ ខ្ញុំពិតជារីករាយណាស់ចំពោះការឆ្លើយតបដ៏ល្អមួយនេះ។ សូមទំនាក់ទំនងទៅទំព័រ «មូលនិធិខ្សែភាពយន្ត»។

  2. ខ្ញុំ​ចូលចិត្ត​ស្ដាប់​សំឡេង លោក ស៊ីន ស៊ីសាមុត ខ្លាំង​បំផុត… ចង់​ធ្វើ​អ្វី​ដើម្បី​គាត់ ហើយ​​ក៏​ចង់​ចូល​រួម​នឹង​គម្រោង​នេះ​ដែរ គ្រាន់​តែ​អត់​ដឹង​ថា​អាច​ជួយ​អី​បាន។ យ៉ាងណា​ខ្ញុំ​គឺ​ជា​កម្លាំង​ចិត្ត​ណា!

  3. បាទអរគុណៗ បងផល!!! បានបងមកចូលរួមពិតជាកក់ក្ដៅណាស់។ ងាយទេបងគ្រាន់តែចូលទំព័រមូលនិធិខ្សែភាពយន្ត ដើម្បីទាក់ទងជជែកតាមប្លកជាមុនសិនណា៎ គឺជជែកថាត្រូវធ្វើយ៉ាងណា៎!!! ជួបគ្នានៅទំព័រនោះណាបង!!! 😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s