ស្តង់ដារ

តន្ត្រីស្នេហ៍ គឺជាឈ្មោះចំណងជើងបទចម្រៀងមួយ ដែលបាននិពន្ធទាំងទំនុកច្រៀង ភ្លេង សម្រួល និងប្រគុំតន្ត្រី ព្រមទាំងច្រៀងដោយខ្ញុំបាទផ្ទាល់ បទនេះបាននិពន្ធឡើងនៅចុងឆ្នាំ២០០៨ និងថតជាកាស្សែត រួចចម្លងជាMP3នៅដើមឆ្នាំ២០០៩បទនេះ គឺជាបទដែលរៀបរាប់ពីបុរសម្នាក់ បានកំពុងតែលបលួចគួចស្នេហ៍នឹងនារីម្នាក់មានអាយុចាស់ជាងខ្លួន ម្យ៉ាងនារីម្នាក់នោះក៏មិនព្រមឆ្លើយ ឬនិយាយអ្វីទៀត ហើយពេលវេលាចេះតែដើរទៅមុខរហូត ដែលបណ្ដាលឲ្យបុរសម្នាក់នោះខ្លាចគេរៀបការចោលខ្លួន លែងបានជួបនឹងគេទៀត ព្រោះខ្លួនមានអាយុតិចជាងគេ ក៏ស្រែកច្រៀងផ្ដាំទៅគេ ថាចិត្តខ្លួនបានកតិកា(សច្ចា)ថានឹងយករូបនាងជាគូជីវិតរួចទៅហើយគេបានប្រៀបធៀបនារីម្នាក់នោះទៅនឹងវេហាពេលស្រទុំ ដែលងាយមានគេចូលស្ដី រួចធ្វើឲ្យមនុស្សដែលមានអាយុតិចដូចគេ មិនងាយនឹងឈោងដល់ មួយវិញទៀត ម្ដាយគេក៏ត្រូវការអ្នកដែលនៅស្រុកក្រៅ ដែលឆ្លងទ្វីបហោះហើរលើវេហាស្រួលជាងរូបគេ ដូច្នេះហើយទើបគេសូមឲ្យខ្យល់បកគេទៅលើវេហា

តន្ត្រីស្នេហ៍

និពន្ធទំនុកច្រៀង និងបទភ្លេងដោយ លោក ម៉ា ច័ន្ទបញ្ញា

១. ចម្រៀងខ្ញុំច្រៀង ជាសំនៀងផ្ដាំទៅកែវជីវ៉ា ទោះរាល់ថ្ងៃថ្វីត្បិតមិនហ៊ានវាចា សេចក្ដីស្នេហា ខ្ញុំកតិកាជូនយូរមកហើយ

២. មើលមេឃស្រទុំ បាំងជិតជុំប្រៀងដូចស្នេហ៍ខ្ញុំអើ្ហយ ព្រោះជន្មាគ្រាំគ្រាឥតមានពេលស្បើយ បើផ្ដល់ចម្លើយខ្លាចស្នេហ៍កង្វល់

បន្ទរ. វេលាគ្រាំគ្រាក្នុងចិត្ត ព្រោះមេឃឆ្ងាយពិតឥតឈោងមិនដល់ សង្ឈឹម សង្ឈឹមថ្ងៃមេឃមានខ្យល់ បកខ្ញុំទៅដល់ នាឋានមណ្ឌលអាកាសវេហា

៣. សូមឲ្យចម្រៀង ច្រៀងជូននាងសំនៀងទុក្ខា ទទួលស្ដាប់សារស័ព្ទស្រម៉ៃចិន្ដា បើមានទោសាខ្ញុំព្រមទទួល

(ភ្លេង រួចបកទៅ បន្ទរ និង ទី៣វិញ)

បញ្ជាក់៖ ចម្រៀងមួយនេះមិនមែនជាចម្រៀងផ្លូវការនោះទេ គ្រាន់តែជាចម្រៀងសម្រាប់ព្រៀងធ្វើជាផ្លូវការប៉ុណ្ណោះ។ បើចង់ទិញបទនេះ សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ០១៦ ៩៩​៥២​៩២ ឬផ្តល់ជាCOMMENTតាមរយៈអាស័យដ្ឋាន URL :http://www.noonmail.wordpress.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s