Lexus ជំនាន់អង្គរ

ស្តង់ដារ

Lixus មួយគ្រឿងដឹកក្អមបានច្រើនណាស់!!!

តើខ្មែរអាចផលិតរថយន្តបានដោយខ្លួនឯងឬទេ?

ជាការពិតណាស់ បើតាមការពិនិត្យតែពេលបច្ចុប្បន្ន ប្រហែលជាអ្នកទាំងអស់គ្នាយល់ឃើញថា ខ្មែរមិនអាចផលិតរថយន្តបានដោយខ្លួនឯងនោះទេមិនបាន…ភាគច្រើនទៅហើយ។ ប៉ុន្តែ បើក្រឡេកទៅអតីតកាលពេលខ្មែរកំពុងនៅមានអំណាចនោះ ខ្មែរមានរទេះគោ សេះ ឬដំរី ដែលជាយានជំនិះសម្រាប់ប្រើប្រាស់នាសម័យនោះរួចជាស្រេចមកហើយ។ យើងអាចប៉ាន់ប្រមាណតាមរយៈតក្កវិជ្ជាថា ខ្មែរមានឬសគល់នៃអរិយធម៌គ្រឿងចក្ររួចជាស្រេចមកហើយ មិនខុសឡើយពីបណ្ដារអរិយធម៌គ្រឿងចក្រអ៊ឺរ៉ុបនោះទេ។ តាមប្រសាសន៍ បន្ទាប់ពីការចុះទស្សនកិច្ចរបស់លោក ម៉ា សុវណ្ណាដែលជាឪពុករបស់ខ្ញុំនៅប្រទេសជប៉ុនក្នុងរោងចក្រផលិតរថយន្ត Hyundai បានឲ្យដឹងថា ឬសគល់នៃអរិយធម៌គ្រឿងចក្រដំបូងរបស់ជប៉ុនគឺកើតចេញពីម៉ាស៊ីនចំហាយទឹកប៉ុណ្ណោះ។ នេះសឲ្យឃើញថា ឧស្សាហកម្មរថយន្តដែលនឹងកំពុងដំណើរការសព្វថ្ងៃ សុទ្ធតែមានគ្រឹះពីអរិយធម៌នៃគ្រឿងចក្រសម័យបុរាណទាំងអស់។ ម្យ៉ាងទៀត មុននឹងបង្កើតបាននូវរបស់អ្វីម្យ៉ាងបានសម្រេច គេតែងតែពឹងទៅលើទ្រឹស្ដីជាមុន ចំណែកខ្មែរយើង ក៏មានទ្រឹស្ដីមួយចំនួនដែរ ដូចជា «តក់ៗពេញបំពង់» ដែលមានន័យធៀប ចង់ឲ្យមនុស្សចេះព្យាយាមអំណត់អត់ធន ឯ ន័យចំគឺ ចង់និយាយពីទឹកត្នោតដែលស្រក់ចូលម្ដងមួយតំណក់ៗក្នុងបំពង់។ ប៉ុន្តែ បើគិតតាមរូបវិទ្យាវិទ្យាសាស្ត្រវិញ បានបង្ហាញថា រយៈពេលនៃការធ្លាក់ចុះរបស់ដំណក់ទឹកអាចនឹងផ្គុំជាកម្លាំងមួយដល់ទំនើប ដូចជារហាត់ទឹកជាដើម។

ដូច្នេះ បន្ទាប់ពីការប្រៀបធៀបមកខាងលើ អាចឲ្យយើងសន្និដ្ឋានថា ខ្មែរក៏អាចផលិតរថយន្តបានដោយខ្លួនឯងផងដែរ តែគ្រាន់តែមិនទាន់មានការអភិវឌ្ឍន៍ឲ្យជឿនលឿនប៉ុណ្ណោះ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s