ជីវិតខ្ញុំ…តែងតែអ៊ីចឹង!!!!!

ស្តង់ដារ

បារម្ភពីគេ ស្មោះនឹងគេ តើខុសឬអត់…?
ពេលនេះគ្រប់សាលាដែលប្រើប្រាស់ភាសាបារាំងបានតែកំពុងត្រៀមខ្លួនប្រកួតប្រជែងគ្នា។ នៅឯសាលាពេទ្យ គេក៏ចូលវិញ្ញាសារបង្ហាញម៉ូតជាគូរ គឺជាគូរនឹងមិត្តប្រុសក្នុងថ្នាក់គេម្នាក់….
កាលពីថ្ងៃមិញ ខ្ញុំបានCallទៅ… ដូចរាល់ដង តែបែរជាមិនលើកទៀត…. ស្ទើរតែពីរថ្ងៃទៅហើយ ដែលគេមិនរវីរវល់នឹងខ្ញុំ។ ខ្ញុំពិបាកចិត្តណាស់… យប់មិញខ្ញុំគេងមិនលក់សោះ បើគេក៏យល់សប្តិឃើញគេ។
ស្រាប់តែ​ កំពុងញុំាបាយនឹងម៉ាក់ប៉ា គេក៏Callមក… ខ្ញុំរីករាយណាស់ ក៏រត់ចេញពីប៉ានិងម៉ាក់ ទៅកន្លែងស្ងាត់ដើម្បីជជែកគ្នា។ មានអី ស្រាប់តែពេលលើក ទូរស័ព្ទគេក៏និយាយថាឲ្យខ្ញុំឈប់ជួបគ្នាទៀតទៅ ហើយថាខ្ញុំមិនដែលយល់ពីចិត្តគេទេ។ ខ្ញុំក៏សួរថាហេតុអី ខ្ញុំខុសស្អីបានជាស្អប់ គេក៏បន្តថា​ ដឹងតែឈប់ទៅបានហើយ។ ប៉ុន្តែខ្ញុំនៅតែមានះសួរ តែគេក៏ស្រែកថាឲ្យ ចេះយល់ចិត្តគេផង… ម៉ាក់ប៉ាគេជិតបញ្ជូនគេទៅវៀតណាមហើយ ព្រោះតែជម្ងឺ… ហើយគេក៏យំ… គេថាខ្ញុំធ្វើឲ្យគេយំរហូត។ ខ្ញុំថាបើដូច្នោះ ខ្ញុំនឹងទៅផ្ទះនាងឥឡូវ។ និយាយចប់ខ្ញុំក៏បិទទូរស័ព្ទគេ រួចជិះចេញទៅ។
លុះដល់ផ្ទះគេ ខ្ញុំក៏គោះទ្វាររូចជំរាបសួរម៉ារបស់គេ និងធ្វើជានិយាយលេងនឹងប្អូនគេ។ និយាយរឿងខាងក្រៅបានមួយសន្ទុះ ខ្ញុំក៏លួចសួរម៉ាអំពីរឿងទៅវៀតណាម តែម៉ាថា គេគ្រាន់តែផ្ដាសាយតិចតួចនឹង គ្មានអីទេ។ នាងចុះមក រួចរៀបចំចេញទៅដោយមិននិយាយអ្វីទាំងអស់ (មុននេះ នាងប្រាប់ខ្ញុំថាទៅរៀនបន្ថែម តែនាងស្លៀកពាក់ខោរអាវស្អាតណាស់) នាងក៏ចេញទៅ។
ខ្ញុំឃើញដូច្នោះក៏លាម៉ា ចេញតាមក្រោយនាង។ មិនដឹងនាងជិះតាមណាទេ តែជិះរាវទៅសាលាពេទ្យ។ ទៅដល់មិនឃើញនាង ខ្ញុំក៏Callទៅនាងទៀត តែនាងមិនលើកសោះ។ ខ្ញុំក៏ឆ្លងថ្នល់Callទៅមិត្តភក្តិនាង ឲ្យគេជួយCallទៅ តែគេថា ថ្ងៃនេះគេមិនរៀនទេ។ និយាយបានបន្តិច ខ្ញុំក៏ឃើញគេនៅក្នុងសាលា រួចខ្ញុំក៏លាមិត្តគេ ជិះចេញទៅយ៉ាងលឿន។
ទៅដល់ គេនៅកំពុងតែនិយាយលេងនឹងមិត្តភក្តិប្រុសម្នាក់ ដែលកំពុងចាំមិត្តភក្តិនៅទីនោះដែរ។ ខ្ញុំមិនហ៊ាននិយាយអ្វីជាមួយគេទេ រួចក៏ដើរចេញទៅអង្គុយចាំគេវិញ តែនាងឃើញខ្ញុំ នាងក៏ដើរចេញមក។ នាងនិយាយសួរខ្ញុំថា ហេតុអីខ្ញុំធ្វើអ៊ីចឹង… តាមគេរហូត។ នាងថាខ្ញុំមិនដែលទុកសេរីភាពឲ្យនាងទេ​ ម៉ាក់ប៉ាគេឈប់ឲ្យទាក់ទងខ្ញុំហើយ។ គេចងបានខ្ញុំត្រឹមជាមិត្តប៉ុណ្ណោះ។ ឭពាក្យនោះ ខ្ញុំក៏ងងឹតមុខរួចដួល…​ មិនដឹងខ្លួនអស់មួយរយៈ ស្រាប់តែបើភ្នែកវិញឃើញមាននិស្សិតនិងគ្រូជាច្រើនកំពុងចោមរោម និងជួយលាបប្រេងក្រឡាខ្ញុំ។ ខ្ញុំឈឺក្បាលណាស់ ខ្ញុំខំក្រឡេករកមើលនាងដែរ តែមិនឃើញសោះ។ បានមួយសន្ទុះទើបខ្ញុំអាចដើរបាន។ ខ្ញុំសួរមិត្តភក្តិដែលអង្គុយជិតនាងអម្បាញមិញ ហើយជាអ្នកដែលគ្រាខ្ញុំ ឯណានាង គេថានាងនៅទីនោះ។
ខ្ញុំទៅដល់ជិតនោះ ឃើញនាងអង្គុយម្នាក់ឯងដូចគ្មានវិញ្ញាណក្នុងខ្លួន។​ ខ្ញុំមិនហ៊ាននិយាយអីទេ។ មិត្តទាំងអស់ក៏ដើរចេញទៅ… ឯនាងមួយសន្ទុះក្រោយទើបបានដើរចេញក្រោយ… នាងថានាងទៅសមដើរបង្ហាញម៉ូតហើយ។ ខ្ញុំអង្គុយម្នាក់ឯង ដរាបណានាងCallមក។
នាងនិយាយថា ឲ្យខ្ញុំទៅផ្ទះទៅនាងចង់នៅម្នាក់ឯង។ នាងនៅតែ សូមជាមិត្ត លុះខ្ញុំមានសមត្ថភាពអាចចូលចែចូវយកគេ។ តែខ្ញុំគ្រាន់តែសូមជួបនាងបន្តិចៗជាងមុន និងសូមឲ្យនាងរីករាយ។ នាងថានាងនឹងនៅចាំខ្ញុំ បើនាងអាចចាំបាន។ គេថាឈប់ធ្វើបែបនេះទៅ បើនៅតែធ្វើ គេនឹងខ្មាស់គេទៀត។ ខ្ញុំថាមិនចង់អ៊ីចឹងទេ តែមកពីខ្វះជាតិស្ករ។ គេថាគេតែងតែខុសជានិច្ច ឯខ្ញុំតែងតែត្រូវ។ ខ្ញុំថាគ្មានខុសគ្មានត្រូវទេ។ ប៉ុន្តែ ខ្ញុំពិបាកចិត្តណាស់​។ ដំបូងខ្ញុំប្រកែក
តែក្រោយមកក៏លែងហ៊ានប្រកែកវិញ ព្រោះក្លាយនាងខឹងទៀត។ ចុងក្រោយ ខ្ញុំក៏សុខចិត្តឲ្យនាងនៅម្នាក់ឯងសិន។
មកដល់ហាងម៉ោងប្រហែល ២ជាងតិច ខ្ញុំក៏គេង។ ពេលគេង ខ្ញុំយល់សប្តិថានាងរៀបការចោលខ្ញុំ នាងលែងចង់នៅជិតខ្ញុំ…. ធ្វើឲ្យខ្ញុំក្រោកមិនរួច រហូតដល់ម៉ោង៤:៣០នាទីល្ងាចនេះ។
ពេលនេះ ឲ្យខ្ញុំធ្វើបែបណា បើស្រឡាញ់គេម្លឹងៗ? 😦 ជួយពិចារណាផង???

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s