HiP HoPខ្មែរថ្មីមិនទាន់ចេញលក់៖ «រវល់…រវល់…»

ស្តង់ដារ

រវល់… រវល់… ចេះតែរវល់។ ប៉ងរកពេលទំនេរ អាឡូវបានពេលទំនេរ គឺទំនេរទាត់ខ្យល់ម៉ង….
បទរវល់…រវល់… ជាចំណងជើងបទហ៊ីបហបថ្មីមួយ ដែលបាននិពន្ធចប់នៅថ្ងៃនេះ (ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១០)។ ខ្ញុំបានចំណាយពេលនិពន្ធបទនេះឡើង ទាំងទំនុកភ្លេង ចម្រៀង សម្រួល ជាលក្ខណៈខ្មែរកូនកាត់ ដើម្បីដាស់តឿនដល់ភាពរវល់របស់មនុស្សមួយផ្នែកនៅក្នុងសង្គមខ្មែរយើងនេះ។ បទនេះច្រៀងខ្លួនឯងប្រហែលជាមិនពិរោះទេ តែគ្រាន់ឲ្យដឹងថាច្រៀងបែបណា។ សូមស្ដាប់បទចម្រៀងដូចតទៅ៖….រវល់…រវល់…

Advertisements

14 responses »

  1. ឡួយមែនចេះតំឡើងចំរឿងខ្លួនឯងទាំងភ្លេង ទាំងប៉ារូល​។ អោយមេដៃមួយ 😛

    ជួយកែរសំរួល: បើអាចបានប៉ារូលដែលជួនគ្នាជាងនេះ អេមច្រេមហ្មង

      • ដូច​មិន​មាន​ខុស​អី​ទេ តែ​រាង​ឆ្គង​ត្រង់​និយាយ​បន្តិច ។ និយាយ​ហ្នឹង​របៀប​រអ៊ូ​ម្នាក់​ឯង បើ​លើក​ទូរសព្ទ​មក​និយាយ​តែ​ម្ដង ដូច​ជា​ល្អ​ជាង ។ មួយ​ទៀត ត្រង់​កន្លែង​រៀន ដូច​ជា​នៅ​រៀន​វិទ្យាល័យ​នៅ​ឡើយ ភាគច្រើន អ្នក​រៀន​នៅ​វិទ្យាល័យ​កម្រ​មាន​អ្នក​ធ្វើការ​ណាស់ បើ​ប្ដូរ​ទៅ​ជា​រៀន​មហាវិទ្យាល័យ​ដូច​ជា​សម​ជាង ។ ចង្វាក់ និង​ការ​ច្រៀង​ល្អ​ហើយ ។

        ខ្ញុំ​យល់​ឃើញ​តែ​ប៉ុណ្ណឹង

  2. អរគុណ ញ៉ុមអាចស្តាប់បានហើយឡូវនេះ, តែស្តាប់ៗទៅ ដូចជាកំប្លែងជ្រុល, ភ្លេងលឺដាច់ៗ មិនដឹងជាស្ទីលរឺ យ៉ាងណា! តើបើថតចឹងចេញលក់ ប្រហែលជាមិនដាច់ទេ! សុំទោស ញ៉ុមអត់មានជំនាញខាង កែប្រែ គ្រាន់តែនិយាយតាមការយល់ឃើញរ៉េ!

    • ត្រឹមត្រូវ!!!អរគុណ… តែជាធម្មតា…នៅពេលដែលបទចម្រៀងមួយៗ ចេញលក់ គេតែងតែមានអ្នកត្រួតពិនិត្យ កែសម្រួលយ៉ាងល្អិតល្អន់បំផុត ទើបអាចចេញបាន… បើមិនដូច្នោះក្ស័យធនដូចបងថាហើយ!!! 😀 អរគុណដែលផ្ដល់យោបល់ល្អ!!!

  3. អូយរាំឡើងចង់គ្រេចចង្កេះ។ សំណាងល្អ បទនេះ មានកន្លែងឈប់ដកដង្ហើមខ្លះ កុំអីដាច់ខ្យល់កូនជ្រូកបាត់។

    អូខេ បទនេះពិរោះណាស់។ និយាយចឹង ធ្លាប់ស្គាល់អ្នកចំរៀងស្រីម្នាក់នេះទេ
    http://en.wikipedia.org/wiki/LeAnn_Rimes

    ស្ទីលភ្លេងរបស់គាត់ពិរោះណាស់ដែរ ហើយស្រដៀងគ្នាទៀត។ សាកមើលទំនុកតាមគាត់ខ្លះទៅមើល ដូចជាបទ

    Can`t fight the moon light

    But I do love u

    • ស្លាប់ហើយ!! បើរាំគ្រេចចង្កេះបែបនេះ ប្រហែលជាលក់មិនដាច់ទេមើលទៅខ្ញុំ 😀 មានអី!! អរគុណ!!! ហើយ ចាំខ្ញុំសាកទៅបើកមើលវែបសាយហ្នឹង!! កុំភ័យ!!! 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s