កាន់តែរៀនកាន់ល្ងង់

ស្តង់ដារ

( បទ ពាក្យ​ប្រាំពីរ ស្មូត បែប​ក្មេង)

១. មិនដឹងជាតែងពាក្យអីទេ
បើទោះជាជេរ គេមិនស្ដាប់
ឲ្យតែអ្នករៀនគេបង្អាប់
មិនដឹងត្រូវចាប់ ពីត្រង់ណា ។

២. ថាខំតែរៀន គ្មានពេលលោះ
រៀននេះរៀនព្រោះ តែស្នេហា
ប្រឆាំងបាំងខ្លៅហៅជាក់ថា
ប្រឹងប្រែងបែបណា គេថាល្ងង់ ។

៣. តាមពិតពាក្យរៀនគ្មានបែបបទ
គ្មានក្បួនប្រាកដ ខ្សត់ទម្រង់
យល់តាមលំអានបានចងគង់
ទាញជាបម្រុង ចម្រុងប្រាណ ។

៤. ក្បូរក្បាច់គ្រប់ក្បួនខ្លួនពូកែ
ប្រឹងរៀនទាល់តែ ប្រែឲ្យបាន
រាល់អវិជ្ជាទាំងប៉ុន្មាន
យ៉ាងណាឲ្យក្សាន្ត ផុតអន្លង់ ។

៥. ចំណារចំណាំជាប់ចម្ងល់
ប្រិតព្រាងព្រោះឆ្ងល់ សល់ពេញធុង
រៀនតាមតក់ៗពេញបំពង់
រៀនទាល់តែលង់ លុះពសុធា ។

៦. ដូច្នេះត្រូវចាំជាក់ចិន្ដា
រឿងរៀននេះណា ចេះគ្រប់គ្រា
បើរៀនកុំរៀនតាមវេរា
រៀនតាមវិជ្ជា នៃភាពល្ងង់ ៕

 

និពន្ធដោយ ៖ ម៉ា ច័ន្ទបញ្ញា ( សិស្សសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធខ្មែរជំនាន់ទី២៤ )

ពិនិត្យនិងកែសម្រួលដោយ ៖ លោក វ៉ែន សុ​ន

កាលបរិច្ឆេទ​កំណែ​ ៖ ថ្ងៃអាទិត្យ ទី​២​៧ ខែ​កញ្ញា ឆ្នាំ​២​០​០​៩

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s