មរណៈភាពនៃលោកយាយទួត

ស្តង់ដារ

ថ្ងៃនេះ ម្សិលមិញទទួលអារម្មណ៍ថាមិនសប្បាយចិត្តសោះ ព្រោះលោកយាយទួតរបស់ខ្ញុំ ព្រះជន្ន៨២វស្សាបានធ្វើមរណកាលទៅ។ វាជារឿងមួយដែលទុក្ខសោកណាស់ ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង​ដែលមិនបានទៅមើលគាត់ពេលគាត់នៅឈឺ។ 😦

កើត ចាស់ ឈឺ ស្លាប់… កាលពីយប់មិញ ដោយសារតែមានវិប្បដិសារីបន្តិចនេះ ខ្ញុំបានស្មូតជាមួយលោកយាយជីប៉ុន្មាននាក់អស់ជិតកន្លះសៀវភៅដើម្បីជាទឹកចិត្ត​ជូនឲ្យលោក យាយទៅកាន់លោកខាងមុខបានស្ងប់។ 😦 អនមោទនា!!!!! :’-(

Advertisements

19 responses »

    • ពេលនេះ ខ្ញុំនៅសល់តែលោកតាទួតម្នាក់ទៀតប៉ុណ្ណោះទេ… ពេលនេះ គាត់មានព្រះជន្ន៨១ហើយ នៅវេលានេះ ខ្ញុំនឹងខំមើលថែ និងព្យាយាមស្រាវជ្រាវពីជីវិតរបស់គាត់ឲ្យបានច្រើន តាមលទ្ធភាព… អរគុណ!!

  1. ពិត​មែន​ហើយ​អ្នក​ណា​ក៏​ពិបាក​ចិត្ត​ដែរ ពេល​ដែល​សាច់​ញាតិ​របស់​​យើង​ទទួល​មរណៈ​ភាព​នោះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​កី​គិត​ថា គាត់​សំណាង​ដែរ ព្រោះ​គាត់​មាន​ព្រះជន្មាយុ រហូត​ដល់ 82 ពិត​ជា​កម្រ​ណាស់ ព្រោះ​សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ថា បុគ្គល​ខ្លះ​រស់​បាន​ត្រឹម​ត្រឹម 30 ទៅ 40 តែ​​ប៉ុណ្ណោះ​បែ ជា​ភ្លើតភ្លើន និង​សង្គម ឆ្លង​រោគ​ឈឺ​ស្លាប់​អ្នក​ខ្លះ​​ទៀត​គ្រោះ​ថ្នាក់​ចរាចរណ៍, ហឹម…
    ទោះ​ជា​យ៉ាង​ណា​ក៏​សូម​ចូល​រួម​សោក​ស្ដាយ សម្រាប់​មរណៈ ភាព​​លោក​យាយ​ទួត​ផង​ដែរ

    • តាមពិត ខ្ញុំស្ដាយនៅពេលចុងក្រោយនៃជីវិតគាត់… ព្រោះថា គាត់បាននៅជាមួយយើង អាចឲ្យយើងឃើញមុខគាត់ទៅហើយ តែបែរជាមិនមកឲយទាន់ដង្ហើមគាត់…

    • វាជារឿងដែលគួរឲ្យសោកសៅបំផុត ខ្ញុំគ្រាន់តែបានឮថាគាត់ឈឺ តែដោយរវល់ពេក ខ្ញុំថាចាំអាទិត្យក្រោយ តែ… បានតែបីថ្ងៃប៉ុណ្ណោះ… ហើយអរគុណបងហើយ…

  2. កាលពីប៉ុន្មានឆ្នាំមុន​ខ្ងុំក៌មានយាយទួតម្នាក់ទទួលមរណះភាពដែរ​​គាត់គឺអាយុ​92ឯេណ្ណាះ។ គ្មាននរណាដឹង​ថាគាត់ស្លាប់ឡើយត្បិតគាត់ស្លាប់ពេលសំរាន្ត​នៅឯស្រុកកំនើតជាមួយបងប្អួន។​ខ្ងុំសប្បាយចិត្តព្រោះយាយរបស់ខ្ងុំស្លាប់ទំាង​ញញឺម​ចាកផុតនូវទុក្ខទំាងប៉ុន្មានដែលគាត់មិនអាចបំភ្លេចពី​សម័យដើម។​យាយទួតខ្ងុំស្លាប់តែរឿងរ៉ាវជីវីតរបស់គាត់នរណាបំភ្លេចបានឡើយមិនថាបងប្អូន​រឺអ្នកសហគមន៌ហុកគៀន ភូមកំពង់ចិន ស្រុសោ្ទងឡើយ។​ខ្ងុំនឹងព្យាយាមដើម្បីនឹងមានឪកាសថតរឿងមួយ​ពីយាយទួតរបស់ខ្ងុំដែលជាជីវីតដែលតស៊ូ​សោកសៅមិនធម្មតាក្នុងសម័យសក្តិភូមិរបស់ជនជាតិហុកគៀន​ពីបុរាណ​ដែលលោកយាយជាកូនស្រីគ្រួសារត្រកូលអំាង ដែលជាអភិជនក្នុងតំបន់។​ខ្ងុំនូវតែនឹកយាយទួតខ្ងុំជានិច្ជ។ បងអាចអានរឿងគាត់ដែលខ្ងុំសរសេរត្រួចៗពីគាតើក្នុងប្លកខ្ងុំ samnangeng.wordpress.com

  3. សូមចូលរួមរំលែកទុក្ខ​ផង​ណា បញ្ញា! កាល​ពី​យប់​ម្សិលមិញ ខ្ញុំ​ជិះ​កាត់ អូប៉េរ៉ា ឃើញ​អត់​បើក​លក់​ ខ្ញុំ​ក៏​មានអារម្មណ៍​​​ចម្លែក​ដែរ​។ សូម​ឱ្យ​វិញ្ញាក្ខន្ធ​លោកយាយ​ជួប​តែ​សុគតិភព!

  4. សូមអរគុណបងៗ និងមិត្តៗទាំងអស់ដែលបានចូលរួមរំលែកទុក្ខ… នេះជាចំនុចដ៏ល្អមួយដែល ភូមិយើងមាន… គឺចេះជួយគ្នាទៅវិញទៅមក…. សូមសុខភាពល្អចូលមានដល់អ្នកទាំងអស់គ្នាវិញផងដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s