តិចតែប្រកាសទៀត…

ស្តង់ដារ

មែនហើយ ប៉ុន្មានថ្ងៃមកនេះមានអារម្មណ៍ថាជីវិតហាក់ដូចជាក្រាបហ្វីកសសរស្ថិតិអ៊ីចឹង គឺថាម្ដងកើតទុក្ខ ម្ដងរីករាយ… ឡើងចុះៗ…

កាលពីម្សិលមិញ បន្ទាប់ពីទទួលដំណឹងពីHandycapមក គេបានអញ្ជើញឲ្យទៅយក រង្វាន់នៅវេលាម៉ោង ៨ ព្រឹក តែដោយរវល់ទៅម៉ោងជិត១០ទៅហើយ… ស្ដាប់គេថ្លែងសន្ទរកថាហើយ ក៏ដល់ម៉ោងចែករងា្វន់… គេប្រកាសហៅតែអ្នកបានរង្វាន់ ធំតំណាងប៉ុណ្ណោះ តែចំពោះខ្ញុំគ្រាន់តែបានមួកសោះក៏ហៅទៅថតរូបហើយ ប្រកាសឈ្មោះទៀត… គិតទៅខ្មាស់គេណាស់… តែស្ដាយមិនបានថតយកមកចែក…

ដល់យប់ឡើង ទៅជួបអ្នកដែលខ្ញុំស្រឡាញ់ គេបែរជាមិនចង់ជួបហើយ លែងចង់និយាយរក រួចខឹងខ្ញុំបិទទូរស័ព្ទទៀត… បានហើយមិនចង់រំលឹកទេ…

រួចយប់ជាងហ្នឹង សូមម៉ាក់ប៉ា ទៅជាមួយនឹងបងៗ ព្រោះគាត់បបួលទៅជប់លៀងខួបកំណើតឆ្លងថ្ងៃ… ខ្ញុំមិនដែរទេ!!!  ចឹងក៏ចង់សាកម្ដង… មានអី គេនាំទៅកន្លែងខ្សិបគ្នានៅSpark… ខ្ញុំឃើញគ្រប់ឥរិយាបថនៃមនុស្សដែលចង់​សប្បាយទាំងអស់… កន្លែងនោះថ្លង់ណាស់ ប៉ុន្តែប្រហែលថ្លង់តែខ្ញុំទេ… ព្រោះមិត្តភក្តិ គេឡើងរាំ គេផឹក គេញុំាំទាំងអស់គ្នា អត់តែខ្ញុំ… ខ្ញុំអង្គុយថ្មឹង រួចមើលគេអស់បីម៉ោង ធុញដែរ តែខ្លាចគេអន់ចិត្ត… នេះមិនគួរឲ្យចូលទេថ្ងៃក្រោយ… សឹងតែថា មួយរាត្រី នោះស្មើនឹងមួយឆ្នាំសម្រាប់ខ្ញុំ នេះជាលើកទីមួយដែលចូលកន្លែងបែបនេះ…

សូមមើលរូបថតអនុស្សាវរីយ៍៖

Handycap International Press Conference

មួករង្វាន

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s