«លម្អងផ្កាស្លា» វណ្ណកម្មខ្សែភាពយន្តប្រចាំកូលម៉ា ឆ្នាំ​១៩៧៥

ស្តង់ដារ

លម្អងផ្កាស្លា គឺជាឈ្មោះខ្សែភាពយន្តមួយដែលជីតារបស់ខ្ញុំ លោក ម៉ា ខៃហុងបានផលិតឡើងនាដើមឆ្នាំ១៩៧៣ក្នុងរបបសធារណៈរដ្ឋខ្មែររបស់សេនាប្រមុខលន់ ណុល។ ក៏ប៉ុន្តែ ដោយសារតែ ភាពរាងចាលក្នុងការផលិតវា លោកក៏លែងរំលឹក និងផ្ដាំកូនផ្ដាំចៅ រហូតដល់ឈប់ចង់និយាយពីរឿងនេះទៀតទៅ។ លើសពីនេះទៅទៀត ថ្វីបើរឿងបានផលិតចប់ក៏ពិតមែន តែដោយសាររបបខ្មៅងងឹតចូលមកធ្វើឲ្យលោកខាតទុនជាច្រើនលោកក៏ធ្វេសប្រហែស ធ្វើឲ្យបាត់ហ្វីលនោះទៅទៀត។

ដោយឡែកក្នុងថ្ងៃនេះ ខ្ញុំបានទាក់ទងនិងសូមការបកស្រាយអំពីរឿងនេះឡើងវិញ ដោយស្ថិតក្នុងក្របខណ្ឌនៃការស្រាវជ្រាវលក្ខណៈឯកជនរបស់ខ្ញុំ។ ខ្ញុំ និងបងផាន់ណា (Professional Script writer) បានធ្វើការសម្ភាសន៍ជាមួយគាត់ដល់ទៅ បីម៉ោងឯណ្ណោះ។ លទ្ធផលជាសង្ខេបរួមមាន៖

ឈ្មោះចាងហ្វាង , ឈ្មោះអ្នកនិពន្ធ , ឈ្មោះអ្នកដឹកនាំ , ឈ្មោះអ្នកលាងហ្វីល , ឈ្មោះក្រុមហ៊ុន , សាច់រឿង , ដំណើរការផលិត , ប្រវតិ្តផលិត , ឈ្មោះតួអង្គ និងខ្សែជីវិតលោក។ ខ្ញុំនឹងរៀបចំកែសម្រួល ហើយចងក្រងជាឯកសារទុក រួចត្រៀមផលិតជាការស្រាវជ្រាវខ្នាតធំ ពេលមានថវិការគ្រប់គ្រាន់។ ខ្ញុំនឹងមានបំណងផលិតឡើងវិញទៀត RECREATED

Advertisements

3 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s