ពិធីខួបកំណើតខុសថ្ងៃរបស់ខ្ញុំ!

ស្តង់ដារ

សល់រយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះដែលខ្ញុំអាចហៅមិត្តភក្តិខ្ញុំបាន គឺថ្ងៃសៅរិ៍ និងព្រឹក ថ្ងៃអាទិត្យ… ខ្ញុំCallទៅអ្នកដែលបានរៀបឈ្មោះរួចជាស្រេច តែអស់លុយក៏ផ្ដាំ… វាជាការមួយដែលរៀបចំដោយឥតព្រាងទុកមុន វាប្រៀបដូចជារឿងកំប្លែងមួយចឹង អ្វីៗទាំងអស់សុទ្ធតែខុសពីការរំពឹងទុករបស់ខ្ញុំ ដូច្នេះគឺគេហៅថា ពិធីខួបកំណើតខុសថ្ងៃរបស់ខ្ញុំ!!!!!!!!!!!!!!!!!!!!!!!!!!!!

Advertisements

9 responses »

  1. មើល​ទៅ​គួរ​ឲ្យ​រីក​រាយ​ណាស់​តើ បញ្ញា!! រីករាយ​ថ្ងៃ​កំណើត​ណា​បញ្ញា ទោះ​បី​វា​ហួស​ពេល​ក៏​ដោយ ក៏​ចង់​និយាយ​ពាក្យ​នេះ!! ថ្ងៃ​នោះ​បាន​ត្រៀម​កូន​សៀវភៅ​តូច​មួយ​សម្រាប់​មិត្តដែរ តែអត់​បាន​ទៅចូល​រួម!!

  2. អរគុណ!!! នឹង​មាន​ពេល​ជួប​គ្នា!!!
    ថ្ងៃមិញ​ខ្ញុំ​បាន​ទៅទិញ​សៀវភៅ ចម្រៀង​ចង​ក្រង​ឡើង​វិញ ភាគ១ ផ្សាយ​ដោយ ស.ស.ស.ស ល្អ!! ក្នុង​នាម​ជា​អ្នក​ដែល​ចូល​ចិត្ត​បទ​របស់​អធិរាជ​សំឡេងមាស​ម្នាក់​ដែរ!!
    អរគុណ​បញ្ញា​ដែល​បាន​ប្រកាស​ណែ​នាំ​ប្រាប់​ពី​សៀវភៅនេះ!!

    • បើអ៊ីចឹង គួរតែខ្ញុំអរគុណឧត្ដមវិញហើយ! ព្រោះឧត្ដមបានជួយ ឲ្យពាក្យសន្យាខ្ញុំជាមួយលោកគ្រូបានឡើងមួយកម្រិត… ខ្ញុំបានសន្យាជាមួយលោកគ្រូស៊ីន ច័ន្ទឆាយាថានឹងជួយផ្សព្វផ្សាយ ដើម្បីរកថវិការទ្រទ្រង់សមាគមក្នុងការផលិតផលនានាចេញពីសមាគម បន្ថែម… រីករាយណាស់ដែលបានឮដំណឹងនេះ… 🙂

  3. ​ចង់​ស្គាល់​ទីតាំង​សមាគម​ដែរ ខ្ញុំ​សុំ​បញ្ញា​ជួយ​ប្រាប់​ដែរ កាល​ណា​មាន​រាត្រី​សមោស ដូច​នៅ​ចេនឡា​ ដូ​ច​លើក​មុន​ទៀត??
    ខ្ញុំ​បាន​អាន​សៀវភៅ​នោះ​ខ្លះ​ហើយ ខុស​ឆ្ងាយ​ខ្លះ​ដែរ​ពី​ការ​ស្រាវ​ជ្រាវ​របស់​លោក​សែង​តារា។ ពត៌មាន​ខ្លះ​ ហាក់​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ…
    យោបល់ សៀវ​ភៅ​រៀប​ចំ​ល្អ បើ​មាន​ភ្ជាប់​ឌីស​ចម្រៀង​មក​ទៀត មិន​ដឹង​ជា​ប្រសើរ​យ៉ាងណា​ទេ… បើ​ថ្ងៃ​ក្រោយ​សមាគម​អា​ច គួរ​តែ​បន្ថែម​ឌីស​….
    ខ្ញុំ​ចង់​រក​បទ គេង​ទៅ?? (សុំទោស មិន​ដឹង​ចំណង​ជើង) តើ​បញ្ញា​មាន​ជា​ទំនុក និង​ចម្រៀង​ទេ សូម​ជួយផ្ញើ​ឲ្យ​ខ្ញុំ​មួយ​ផង​!! អរគុណ​ទុក​ជា​មុន!
    ជោគជ័យ​ក្នុង​ការ​ងារ​ណា!!

    • ដើម្បីរកសមាគម! ឧត្ដមត្រូវរកស្តុបទេពផនឲ្យឃើញ រួចបើរាប់ពីស្តុបនោះមក ផ្លូវសមាគមគឺជាផ្លូវលំទីមួយនៅលើវិថី ម៉ៅសេងទុង… រួចចូលតាមផ្លូវលំក្រាលកៅស៊ូនោះ ដោយឆ្លងកាត់សាលាសុវណ្ណភូមិ(អាគារ៧ជាន់ព័ណឈាមជ្រូក) ទៅត្រង់រហូត…បន្ទាប់មកឧត្ដមនឹងឆ្លងកាត់ផ្លូលំខ្វែងគ្នាកាត់ទទឹងផ្លូវនោះ មួយ ទៅត្រង់ទៀត រួចព្យាយាមមើលខាងឆ្វេងដៃរហូត ឧត្ដមនឹងឃើញស្លាកសមាគមនៅពីមុខផ្ទះល្វែងមួយហើយ…

    • លោក សេង តារា? លោក សេង តារាជាមនុស្សដែលសមាគមមិនសូវ ចូលចិត្តទេ… ថ្ងៃមុន ចូលសមាគមលួចថតរូបដោយគ្មាន ការអនុញ្ញាតពីម្ចាស់សមាគមឡើយ… ដើម្បីអាជីវកម្មខ្លួនគេមិន គេបែរជាមិនយល់ពីចិត្តរបស់ម្ចាស់ដើមគេសោះ… ខ្ញុំមិនយល់ទេ…!!! ហេតុអី?
      ឯរឿងឌីសនោះ តាមពិត សមាគមមានភ្ជាប់ឲ្យ តែដោយសារបញ្ហាហិរញ្ញវត្ថុដែលសមាគមជួបប្រទះ ទើបធ្វើឲ្យខាងយើងលែងផលិតជាឌីសបន្ថែម…. ខ្ញុំបានសូមសិទ្ធិខាងគាត់មកចម្លងទុកមួយវ៉ុលនៃសៀវភៅនេះដែរ! តែមិនបានឲ្យទៅអ្នកដែលខ្ញុំចង់ឲ្យសោះ….ស្ដាយដែរ…! មិនត្រឹមតែយកទុកទេ ខ្ញុំបានព្យាយាមថតបទដើមពីInternetវិញ ឲ្យសមាគមវិញផង តែមិនទាន់រួចទេ…..
      ចំនែកបទ «គេងទៅ»ហ្នឹងចំណងជើង «បំពេរពៅឈូកស» (នេះបើតាមខ្ញុំមើលខ្សែភាពយន្ត) តែខ្ញុំមានតែទំនុកច្រៀងទេ ឯទំនុកភ្លេងពុំមានទេ ខ្ញុំនឹងព្យាយាមស្រាវជ្រាវបន្ថែម….

  4. សេង-តារា ខ្ញុំ​មិន​ស្គាល់​គាត់ច្បាស់​ទេ គ្រាន់​តែ​បាន​អាន​សៀវភៅ​គាត់​ជា​ច្រើន​ស្ទើរ​តែ​គ្រប់​វគ្គ ពី​ មាសស្រោប​នគរ និង ថ្ងៃ​លិច​ឯនាយ​សមុទ្រ តែ​មួយ​រយៈនេះ​ពុំ​បាន​តាម​ដាន​ទេ។ តាម​ពិត​ទៅ​ខ្ញុំ​ចូល​ចិត្ត​ចង់​ដឹង​ពី​អ្ន​ក​ចម្រៀង​ពី​សម័យ​បុរាណ​…​ហើយ​ទើប​តែ​ឃើញ​មាន​គាត់​មួយ​ដែល​ស្រា​វជ្រាវ​ប្រវតិ្ត​ពី​អ្នក​ទាំង​នោះ។ ខ្ញុំ​មិន​ដឹង​អី​ច្រើន​ពីគាត់​នោះ​ទេ តែ​ក៏​សូម​សរសើរ​គាត់​ដែរ ដែល​គាត់​មាន​ទឹក​ចិត្ត​ចង់​រក្សា​មរតក​ពី​បុរាណ តែ​ចំពោះ​ការ​ធ្វើ​អាវជីកម្មឬយ៉ាងណា​នោះ​ខ្ញុំ​មិនបាន​ដឹង​ឡើយ។

    ចំពោះ​ទំនុក​ចម្រៀង និងបទ​ចម្រៀង អរគុណ​ទុក​ជា​មុខ​សម្រាប់​ការ​ផ្ញើ​មក​ឲ្យ​ខ្ញុំ ។ ខ្ញុំ​មិន​ប្រាដក​ទេ គេង​ទៅៗ ឬ​បំពេរ​ពៅឈូកស ? បើ​ស្រាវជ្រាវ​បាន​ដឹង​ ជួយ​ប្រាប់ផង​ណា បញ្ញា!!
    សំណាងល្អ!

    • តាមពិត ខ្ញុំក៏សរសើរពីការព្យាយាមរបស់លោកដែរ តែអ្វីដែលខ្ញុំមិនសឹង តែនឹងជឿនោះ គឺការធ្វើអាជីរកម្មដោយមិនបានសូមអនុញ្ញាតពី កូនប្រុស លោក ស៊ីន ស៊ីសាមុត ដែលលោក តារា បានរៀបរាប់ពាក់ព័ន្ធច្រើន ពីលោកតា ស៊ីន ស៊ីសាមុត…. តែលោក តារា បែរជាមិនត្រូវបានអនុញ្ញាត ហើយលួចចូលទៅថតរូបរបស់លោកតា ថែមទៀត… ធ្វើបែបនេះ ខ្ញុំគិតថាដូចជាមើលរំលងក្រុមគ្រួសារលោកតា ស៊ីន ស៊ីសាមុតពេកហើយ…. ខ្ញុំមិនយល់សោះចំពោះទង្វើនេះ… វាគួរឲ្យសោកស្ដាយណាស់…. ដឹងទេឧត្ដម! ដំបូងមុនខ្ញុំទើប ស្គាល់សមាគម ខ្ញុំតែងគិតថា លោក សេង តារា ពិតជាអស្ចារ្យណាស់ដែលបានបើកនូវការស្រាវជ្រាវនេះ ហើយខ្ញុំជឿថាគាត់ក៏មិនភ្លេចខាងសមាគមដែរ…. តែឥឡូវបែរជា…. ហ្ហើយ!!! ខ្ញុំនឹងតាមដានការពិតបន្ថែមពីរឿងនេះណា៎!!! អរគុណឧត្ដម!! ឯបទបំពេរពៅឈូកស និងគេងទៅនោះ ត្រឹមត្រូវទាំងអស់ហើយ! តែមិនទាន់ប្រាកដមួយណាទេ បទនេះមានច្រៀង៣បទ ដែល២បទជាបទអ្នកស្រីរស សេរីសុទ្ធា និងមួយបទទៀតជាបទរបស់លោក ស៊ីន ស៊ីសាមុត…. ខ្ញុំនឹងព្យាយាមស្រាវជ្រាវបន្ថែម….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s