មរណភាព​នៃ​មិត្តខ្ញុំ

ស្តង់ដារ

បន្ទាប់ពីចូលមន្ទីរពេទ្យអស់រយៈមួយអាទិត្យមក នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង ០៨:៣០នាទីយប់ ខ្ញុំបានទទួលដំណឹងថា ហេង ជីឃាងដែលជាមិត្តភក្តិទើបតែ​ជិតស្និទ្ធិម្នាក់ បានបញ្ជូនត្រឡប់ពី​មន្ទីរពេទ្យប្រទេសវៀតណាម ក្នុងដំណាក់ការធ្ងន់ធ្ងរទៅហើយ។ ខ្ញុំបានទទួលអារម្មណ៍មិនសូវរីករាយក្នុងចិត្តសោះចំពោះដំណឹងនេះ​ចង់តែធ្វើដំណើរទៅមើលគេទាំងយប់ តែមិនព្រោះខ្លាចអត់មានអ្នកមើលហាងនៅពេលយប់ ណាមួយមិនមានអ្វីសម្រាប់ធ្វើដំណើរដោយសុវត្ថិភាពល្អទៀត។​នៅយប់នោះដែរ ខ្ញុំព្រួយរហូតគេងយល់សប្តិឃើញគេនៅលេង​ជាមួយគ្នា​ថែម​ទៀត។

ពេលក្រោកមក ខ្ញុំបើកFacebookថ្លែងនូវទុក្ខសោក លាយលំ នឹងទឹកភ្នែកជាច្រើនតំណក់ដែលស្រក់មិនដឹងខ្លួន ហាក់ដូចជាដឹង​នូវព្រឹត្តិការណ៍អាក្រក់ដែលនឹងកើតឡើងនាពេលខាងមុខអ៊ីចឹង ។ ភ្លាមៗនោះ ក្នុងចិត្តខ្ញុំហាក់ដូចជារារែកណាស់ក្នុងការទៅមើលផ្ទាល់​នៅឯកន្លែង​នោះ។

បន្ទាប់ពីជួបជុំដូចការណាត់ពីយប់រវាងគ្នានឹងគ្នាទៅមើលជីឃាងមក ខ្ញុំបានទៅមើល គេក្រោមអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង។ ទីកន្លែងនោះមានទីតាំងនៅ ហ្វាម៉ាស៊ី នារីរត្ន័ ផ្ទះសាច់ញាតិជីឃាង ម្ដុំផ្សារអូឡាំពិក។

នៅវេលា ម៉ោង០៩:៣០នាទីព្រឹក ខ្ញុំនិងមិត្តទាំងអស់បាននៅរង់ចាំ ចូលជួបនឹងជីឃាងដែលសន្លប់នៅលើគ្រែលែងដឹង ខ្លួនតាំងពីរសៀលថ្ងៃសៅរ៍។ លុះដល់ម៉ោង ប្រហែល១០ជាងបន្តិច ទើបក្រុមគ្រួសារជីឃាងបានអនុញ្ញាតិឲ្យ មិត្តភក្តិទាំងអស់និងខ្ញុំអាចចូលមើលជីឃាងបាន។

ពេលទៅដល់ ខ្ញុំបានឃើញជីឃាងក្នុងសភាពអស់សង្ឃឹមទៅហើយ។ គេដាច់សរសៃ ឈាមខួរក្បាលអស់ហើយ ពោលគឺរស់ពឹងអុកស៊ីសែនចាំបងស្រីគេមកពីប្រទេស បារាំងវិញ។ ភ្លាមៗនោះ ខ្ញុំហាក់ដូចជាគ្មានព្រលឹងក្នុងខ្លួនសោះ​ គឺនិយាយមិនចេញ។

ចេញពីទីនោះ ខ្ញុំនិងមិត្តភក្តិខ្ញុំឯទៀតចំនួន៦នាក់ បានទៅញុំាអីបំបាត់ទុក្ខនៅឯ ផ្សារសុវណ្ណាទាំងកើតទុក្ខ។ ខ្ញុំទប់ទឹកភ្នែកមិនបានទេ ចេះតែស្រម៉ៃឃើញ​អនុស្សាវរីយ៍ថ្មីៗនៅឡើយ។

ពេលវេលាបានកន្លងផុតអស់រយៈពេលពីរថ្ងៃជាមួយនឹងផ្ទៃមេឃស្រអាប់​ស្ទើររាល់ថ្ងៃ!

លុះដល់ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង ១១ព្រឹក ខ្ញុំនិងមិត្តរួមថ្នាក់ខ្ញុំ បានធ្វើដំណើរទៅកាន់ផ្ទះសាច់ញាតិរបស់ជីឃាងម្ដងទៀត ដោយហេតុថា ដឹងដំណឹងថា ជីឃាងមិនស្រួលមែនទែនហើយ។

ពេលទៅដល់ភ្លាម ទង់ពណ៌សបានបក់រវិចៗ នៅខាងលើរោងដែលប្រកទៅដោយក្រណាត់ពណ៌ស ខ្មៅ ប្រកបដោយទុក្ខក្រៀមក្រំរណ្ដំគ្រាំផ្សា ពិបាកនឹងថ្លៃងទៅហើយ។ អក្ខរាខាងមុខរោងបានសរសេរបង្ហាញពីឈ្មោះយ៉ាងច្បាស់ៗថា«ពិធីបុណ្យមរណភាព សពយុវជន ហេង ជីឃាង ០៨-០៦-២០១០» យ៉ាងកម្សត់បំផុត។

ក្រុមខ្ញុំនិងខ្ញុំបានទៅដល់ទាំងស្លុតស្លឹងស្មារតីគ្រប់ៗគ្នា។ ចូលដល់ក្នុងរោង អ្នកមីងដែលត្រូវជាម្ដាយរបស់ជីឃាងបានយំមកឱបជាតិតា និងមិត្តឯទៀតទាំង ទុក្ខសោកបំផុត។ ជីឃាងត្រូវបានគ្របដោយក្រណាត់ពណ៌ក្រហមឆ្អិនឆ្អៅ និងរំលេចដោយក្រណាត់ពណ៌សគែមៗ អមទៅដោយទៀនព័ទ្ធជុំវិញទាំងកម្សត់​បំផុត។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង៩:៣០នាទីព្រឹក រថយន្តដំណើរសព បានចាកចេញពីភ្នំពេញ ជាមួយនឹងដំណើរហែរហមដោយមិត្តរួមថ្នាក់ខ្ញុំជាច្រើន។ ស្ដាយណាស់ ដោយសារតែឆ្នាំនេះ ខ្ញុំត្រូវមានគ្រោះឆុងមួយឆ្នាំពេញ ម៉ាក់របស់ខ្ញុំមិនអនុញ្ញាតិឲ្យទៅពិធីបុណ្យសពណាប្ដេសផ្ដាស់ឡើយ។ ដំបូង ខ្ញុំមានះថាត្រូវតែទៅដែរ តែបន្ទាប់ពីចូលរួមពិធីបុណ្យម្សិលមិញមក ខ្ញុំបានជួបនឹង រឿងជម្លោះមួយជាមួយអ្នកកន្លែងធ្វើការភ្លាមៗ។ ដូច្នេះហើយ ខ្ញុំក៏សម្រេចចិត្តមិនទៅវិញ។ ក៏ប៉ុន្តែ ជីឃាងមិនដាច់ចិត្តទេ ព្រោះដំណើរនេះ បានឆ្លងកាត់ភោជនីយដ្ឋានអ៉ូប៉េរ៉ាដែរ ខ្ញុំក៏បានជូនដំណើរគេដែរ។ ជីឃាងគឺជាមិត្តទីមួយហើយដែលបានលាខ្ញុំក្នុងសភាពបែបនេះ… ខ្ញុំសង្ឃឹមថា គេជាមិត្តទីមួយ ហើយក៏ជាមិត្តចុងក្រោយបំផុតទៅចុះក្នុងជីវិតខ្ញុំដែលលាខ្ញុំក្នុង​សភាពបែបនេះ… T_T

ពីពេលនេះទៅ អនុស្សាវរីយ៍ទាំងឡាយបានក្លាយទៅជាស្រមោលដែលហោះ​តែលតោលនៅក្នុងការចងចាំនៃមិត្តគ្រប់គ្នា។ ជីឃាង! សូមឲ្យវិញ្ញានក្ខន្ធឯងឆ្ពោះ ទៅកាន់ឋានបរលោកកុំបីឃ្លាងឃ្លាតឡើយ។ ខ្ញុំនិងមិត្តទាំងអស់សូម ប្រាថ្នាជាមិត្ត នឹងឯងដែលរីករាយជាងជាតិនេះ គ្រប់ៗជាតិ។ លាហើយជីឃាង!

Cheykheang funeral files

នាមអក្ខរាកម្សត់

សល់តែអនុស្សាវរីយ៍កម្សត់! ស្រឡាញ់ក្នុងភាពជាមិត្ត! ទោះបីជារូបកាយត្រូវឃ្លាតឆ្ងាយ យ៉ាងណាក៏ដោយ ក៏ចិត្តយើងនៅតែចងចាំជានិច្ចនូវរឿងរ៉ាវទាំងឡាយដែលបានធ្វើ​រួមគ្នា។

love-in-friends

Cheykheang is the one on the left who take his V hand!!!!!

Advertisements

30 responses »

    • តារា!!! គាត់ស្លាប់ដោយសារជម្ងឺគ្រុនឈាមប៉ុណ្ណោះ។ គាត់ជាមិត្តសម្លាញ់ម្នាក់នៃមិត្តរួមថ្នាក់ដែលគាត់ធ្លាប់នៅជិត!!!! គាត់ក៏ជាអ្នកលេងសៀកម្នាក់ដ៏ពូកែណាស់ដែរ គឺជាសិស្សរបស់លោកសូឡូ!!! ខ្ញុំសោកស្ដាយគាត់ណាស់!!! ថ្ងៃណាមួយ ខ្ញុំនឹងបង្ហោះ ការសម្ដែងសៀករបស់គាត់!!! 😦

  1. កើត ចាស់ ឈឺ ស្លាប់ គឺ​ជៀស​មិន​ផុត​ឡើយ, គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ស្គាល់​ថា ខ្លួន​នឹង​ជួប​​​សេចក្ដី​ស្លាប់​​នៅ​ថ្ងៃ​ណា​មួយ ហើយ​ក៏​មិន​អាច​ហាម​ឃាត់​វេលា​នោះ​ផង​ដែរ។ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​ក៏​ដូច​គ្នា​ដែរ ជួប​គ្នា​ពេល​ល្ងាច​ណាត់​គ្នា​ថា ស្អែក​ឡើង​ជួប​គ្នា​ផង​ទៀត ដើម្បី​ទី​ញាំ​អី ជាមួយ​គ្នា​លុះ​ព្រឹក​ឡើង​ ខ្ញុំ​បាន​អាន​ការសែត​ស្រាប់​តែ​ដឹង​ថា គាត់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ បាត់​ទៅ​ហើយ ខ្ញុំសឹង​តែ​មិន​ជឿ។ តែ​ដោយ​សារ​ខ្ញុំ​បាន​ Call ទៅ​គេ ម្ដាយ​គេ​ជា​អ្នក​លើក​ហើយ​និយាយ​ថា​គេ​ស្លាប់​បាត​ហើយ….

  2. សូមចូលរួមការសោកស្តាយ ។ បញ្ញាគួរតែកាត់ចិត្តខ្លះទៅ ។

    ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនេះ​ វាអាក្រក់ណាស់ ។ តើអាចប្រាប់ពីដំនើរដើមទងនៃការឈឺរបស់គេ បានទេ ។

    ចុះឆ្នាំនេះ សព ជីឃាង អាយុប៉ុន្មានហើយ ?

    • បង! ជីឃាងទើបតែ អាយុ២២ឆ្នាំទេ… តាមពិត តាមការសន្និដ្ឋាន តាមរយៈសាកសួរចាស់ទុំទាំងឡាយ គឺគេមានជម្ងឺគ្រុនឈាម តែដោយសារគេ មិនព្រមទៅព្យាបាលភ្លាមៗព្រោះគេនៅតែមករៀន… ហ្ហើយ!! រោគសញ្ញាដំបូងគេដែលលេចឡើងគឺ ធ្លាក់ថ្លើម ដោយសារតែ គ្រុនឈាមដែលកើតលើមនុស្សជំទង់នេះគឺធ្វើឲ្យថ្លើមរីក រួចថ្លើមនោះក៏ ធ្លាក់។
      បន្ទាប់ពីធ្លាក់ថ្លើមគឺ ឈាមទាំងឡាយបានច្រាល​ឡើងហួសកំណត់ បុកឡើងទៅខួរក្បាលបណ្ដាលឲ្យផ្នែកខាងក្រោមខ្វះឈាម។ ដូច្នេះ នៅពេលខ្វះឈាម ធ្វើឲ្យខាងក្រោមនៃរាងកាយបញ្ចេញនៅ អង់ទីករពណ៌សការពារហួសកំណត់ ដែលគេចេញជាជម្ងឺថ្មីគឺ ឈាមសស៊ីឈាមក្រហម។ បែបនេះហើយ នៅពេលដែលខ្វះឈាមខ្លាំងពេក ជីឃាងមិនបានទទួលការបញ្ជូលឈាមទាន់នោះទេ ទើបបណ្ដាលឲ្យ គ្រួសារគេបញ្ជូនទៅប្រទេសវៀតណាម តែទៅដល់ត្រូវគេបញ្ជូនត្រឡប់មកភ្នំពេញវិញ….. ពេលមកដល់ ក្បាលរបស់គេលែងដំណើរការអស់ហើយ… ពោលគឺក្លាយជា មនុស្សរុក្ខជាតិ។ 😦 T_T ខ្ញុំបានផ្ដិតជាប់ក្នុងខួរជានិច្ចនូវរឿងរ៉ាវដ៏គួរ ឲ្យរន្ធត់នេះ……. សូមអរគុណបង!!!

      • បងស្តាប់ហើយ បងពិតជាមិនអាចទប់អារម្មណ៍បានមែន ។ គិតទៅ ពិភពលោកយើង មិនគួរណាមិនត្រាប្រណីដល់មនុស្សល្អម្នាក់សោះ ។ គេនៅក្មេងយ៉ាងនេះ ន្ហើយ, កាត់ចិត្តខ្លះទៅណាប្អូន ។

  3. ចូល​រួម​សោក​ស្តាយ​ផង.. សូម​កុំ​ឲ្យ​ខ្ញុំ​ជួប​រឿង​បែប​នេះ​អី ខ្ញុំ​ពិត​ជា​មិន​អាច​ទ្រាំ​ទ្រ​មើល​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​សោក​សៅ​បែប​នេះ​បាន​ទេ.. 😥

    • អរគុណបងផល! ខ្ញុំធ្លាប់តែទទួលអារម្មណ៍ពីពាក្យសម្ដីរបស់បងរិទ្ធិ ដែលគាត់ធ្លាប់តែប្រាប់ផ្ដាំតាមបង តែពេលនេះជីវិតខ្ញុំមិនខុសឡើយ ពីគាត់! សល់តែអនុស្សារីយ៍ដែលការពិតមួយនៃក្ដីស្រម៉ៃ!!!! 😥

  4. បញ្ញា ! ជីឃាង ក៏ជាក្មួយរបស់ប្តី គ្រូអង់គ្លេសខ្ញុំដែរ ! ខ្ញុំលឺគាត់ប្រាប់ថា ជីឃាងស្លាប់ដោយសារ ជំងឺឈាមស ស៊ីឈាមក្រហម ! បន្ទាប់បញ្ចូនទៅដល់ប្រទេសវៀតណាម ឈាមរបស់គេ ស្ទឹតែកកអស់ទៅហើយ ! គាត់បន្តទៀតថា ម៉ាក់ជីឃាងស្រលាញ់គេណាស់ ! ពេលជីឃាង ទើបនិងស្លាប់ភ្លាមៗ ម៉ាក់របស់ជីឃាង មិនទាន់អស់ចិត្តនោះទេ ! គាត់នៅតែគិតថា កូនរបស់គាត់នៅរស់នៅឡើយ ! លឺដូច្នេះ ខ្ញុំពិតជាស្រងាកចិត្ត អាណិតជីឃាង និង ម៉ាក់គេណាស់ មិនគួរណាជួបរឿងអកុសលបែបនេះសោះ ! 😦 សូមចូលរួមរំលែក ទុក្ខផងណា ! សូមអោយព្រលឹងរបស់ជីឃាង បានទៅកាន់សុគតិភព ! 😦

    • កុំថាឡើយម៉ាក់ជីឃាង! សូម្បីតែខ្ញុំ ក៏យំដែរ!!! មិនដឹងថាហេតុអីទេ ឲ្យតែគិតដល់គេ ទឹកភ្នែកខ្ញុំស្រក់គ្មានស្រានបើទោះជា ខ្ញុំនិងជីឃាង ទើបតែជិតដិតគ្នាក៏ដោយ…. 😥 អាណិតណាស់ជីឃាងសម្លាញ់!!! ទឹកចិត្តខ្ញុំធំជាងបទ “​ថ្ងៃលិចឯនាយសមុទ្ទ”!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s