ដំណើរការនៃមូលនិធិខ្សែភាពយន្ត

ស្តង់ដារ

ភ្នំពេញ៖ រហូតមកដល់ពេលនេះ «មូលនិធិខ្សែភាពយន្ត»បាននឹង​កំពុង​តែដំណើរការ​នៅលើវិថីមួយនៃជំហានដំបូងរបស់ខ្លួន។

នៅក្នុងកំឡុងពេលមួយរយៈនេះ បើទោះបីជាមានភាពរវល់ជាមួយនឹងកិច្ចការផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ក៏សមាជិកទាំងអស់នៅតែឆ្លៀតពេលរៀងៗខ្លួន​ធ្វើកិច្ចការរួមគ្នា​តាមរយៈ​Online ឬតាមវិធីផ្សេងៗ ដែលអាចធ្វើទៅបានផងដែរ។ ទាំងនេះ ជាកិច្ចការក្រៅរង្វង់ក្រចកដ៏មានតម្លៃមួយដែលពួកគេកំពុងដំណើរការ។

ជាលទ្ធផល សព្វថ្ងៃនេះ ក្រុមសមាជិកខ្សែភាពយន្តកំពុងតែធ្វើការសម្រេចនូវស្នាដៃ​ជាលើកដំបូង​របស់ខ្លួនជាមួយនឹងបទចម្រៀងពីរបទ ដែលចម្រៀងទាំងពីរនេះ នឹងដាក់ផ្សាយជាសាធារណៈនៅពេលខាងមុខនេះនៅលើបណ្ដាញសាខារបស់ សមាជិកខ្សែភាពយន្ត។ បន្ទាប់ពីនេះ សមាជិកទាំងអស់ក៏មានបំណងចង់ថត ជាបទចម្រៀងរូបភាពកាយវិការជាមួយនឹងគំនិតចង់បានសាច់រឿង សាច់ភ្លេង ទំនុកច្រៀង ការសម្ដែង និងបច្ចេកទេសថ្មីៗថែមទៀតជាបន្តបន្ទាប់។

ក្នុងកំឡុងពេលដំណើរការនេះទៀតសោត មូលនិធិខ្សែភាពយន្តក៏បាននឹងកំពុងតែដំណើរការធ្វើកិច្ចសហការជាមួយនឹង ម្ចាស់ស្ទូឌីយ៉ូ លោក គុយ រ៉ាទីន និង អង្គការស្នាមញញឹមនៃកុមារផងដែរ។ កិច្ចសហការបែបនេះ បានធ្វើឡើងជាជំហានអណ្ដើត ដើម្បីធានាដល់ការធ្វើដំណើរដ៏វែងឆ្ងាយនេះ មានការអភិវឌ្ឍន៍ដោយយកគុណភាព ជាត្រីមុខ។

គួរបញ្ជាក់ផងដែរថា សមាជិកមូលនិធិខ្សែភាពយន្ត បានធ្វើជំនួបប្រជុំផ្ទាល់មួយរវាងគ្នានិងគ្នា ជាលើកដំបូងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១០កន្លងទៅ៕

សមាជិកតន្ត្រីករលោកឡុង ស៊ីអៀបកំពុងប្រគុំបទភ្លេង

Advertisements

2 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s