ដួងចិត្តឥតវិញ្ញាណ

ស្តង់ដារ

ជីវិតបរាជ័យ! ជីវិតបរាជ័យ! ហ៊ឹះ!…. អ្វីៗបានបរាជ័យហើយ… បញ្ញា! តើឯងនៅទទួលស្គាល់ខ្លួនឯងដល់ណាទៀត? ខំដើម្បីអ្វី បើខំដោយគ្មានតម្លៃ?

ឯងមិនជឿទេ ពាក្យទំនាយរបស់គ្រូទាយ ប៉ុន្តែការពិតនៅតែជាការពិត កុំកុហកខ្លួនឯង។ គ្រូទាយបានទាយជតាឆ្នាំរបស់ឯងគឺ អាយុ១៨ ឯងត្រូវគេចវេះ​ពីផ្ទះ, អាយុ១៩ ឯងមានរឿងបន្តិចបន្តួចនឹងគ្រួសារ, អាយុ២០ ឯងគ្រាន់តែបានឡើងឋានៈតែបន្តិច, លុះអាយុ២១ ឯងត្រូវទទួលគ្រោះកំបុតក គឺគ្រោះស្លាប់។

មែនហើយ ខ្ញុំដឹងថាឯងមិនជឿ តែការពិតបានចាប់ផ្ដើមឈានមកដល់ហើយ។ អ្វីៗដែលឯងមានបានចូលមកផ្លាស់ប្ដូរឯងអស់ហើយ ព្រោះពេលនេះឯងមិនដែលបានវិលត្រឡប់ទៅផ្ទះរបស់ឯងម្ដងណាឡើយ។

មួយពេលៗ ឯងជួបតែទុក្ខ បើទោះបីជាពេលខ្លះឯងចូលចិត្តសប្បាយបន្លប់ខ្លួនឯងក៏ដោយ។ ពេលខ្លះ មិត្តដែលចូលមកជិតឯង មើលទៅហាក់ដូចជាមិនមែនមិត្តមួយដែលឯងទុកចិត្តសោះ ព្រោះឃើញតែឯងនឹក គិតគូរដល់គេគ្រប់វេលា តែគេវិញបានតែធ្វើហីៗ និយាយបាត់ និយាយបាត់។ មួយវេលាៗ មិត្តរបស់ឯងបានចាកចេញពីឯង បំភ្លេចឯងបន្តិចម្ដងៗហើយ។ ពេលខ្លះ ឃើញឯងនិយាយនឹងគេ តែគ្មានគេតប ហើយពេលខ្លះ ឃើញឯងមិនតបនឹងគេ ពេលគេឆ្លើយក៏មាន។ ខួរក្បាលរបស់ឯង ស្មុគស្មាញរហូត ហើយចេះតែមានរឿងត្អូញត្អែមិនចេះចប់ តើព្រោះអ្វី???។ មួយយប់ៗ ឯងគេងមិនលក់ ចំនែកឯសុខភាពក៏ចេះតែចុះអន់ខ្សោយ។ គំនិតនានា ត្រូវបានគេទាត់ចោលទាំងអស់។ ពេលនេះ ឯងមិនមែនខ្លួនឯងទេ!!! វិញ្ញាណរបស់ឯងបានចាកចេញពីខ្លួនហើយ… ចេញហើយ…. សល់តែយល់សប្តិ នៃអតីតកាលដ៏រីករាយប៉ុណ្ណោះ…. T_T

*** បើថ្ងៃមុខ ម្ចាស់នៃសំណេរគំនិតនានាមិននៅ សូមបំភ្លេចគេចុះ។ គេបានបោះបង់ខ្លួនគេហើយ។ គេតែងតែថ្អូញនឹងជីវិតគេជានិច្ច។ តើវិញ្ញាណរបស់ឯងបាត់ទៅណាហើយ…????? បាត់ទៅណាហើយ???? ម៉េចក៏ឯងមិនឆ្លើយ!!

Advertisements

3 responses »

  1. មានរឿងអីបញ្ញា? កុំធ្វើចិត្តខ្លួនឯងឲ្យពិបាកពេកណា! អ្វីៗសុទ្ធតែមានដែនកំណត់របស់វា! កុំស្រ្តេសខ្លាំងពេក!
    គ្រប់យ៉ាងនឹងប្រសើរឡើងវិញក្នុងពេលដ៏ខ្លីមិនខាន! ស៊ូៗ

  2. អេបញ្ញា! ស៊ូឡើង! រឿងរ៉ាវទាំងប៉ុន្មាន វាមិនសុទ្ធតែដូចជាការស្មានរបស់បញ្ញានោះទេ! ហើយរឿងគ្រូទាយនោះ កុំទៅជឿផ្តេសផ្តាសអី! ព្រោះវាមិនមែនជាការពិត គ្រាន់តែជារឿងបោកប្រាស់ ដែលគេយកមកចំអែតក្រពះប៉ុណ្ណោះ… ហើយកុំភ្លេចណា នៅមានមិត្តជាមិត្តម្នាក់ដែរណា ដែលនៅទីនេះចាំជួយផ្តល់កម្លាំងចិត្ត! កុំបោះបង់ខ្លួនឯង ព្រោះគ្មាននរណាស្រឡាញ់ខ្លួនយើង ជាងខ្លួនយើងស្រឡាញ់ខ្លួនយើងនោះទេ… កុំអស់សង្ឃឹម!!! ស៊ូៗៗៗៗៗៗៗៗៗ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s