ភ្លេងគ្មានទំនុក

ស្តង់ដារ

មុននឹងអានអត្ថបទខាងក្រោម សូមជួយបើកបទភ្លេងឥតទំនុកច្រៀងនេះដាក់អមជាមួយផង៖

បទចម្រៀងមួយបទ ដែលបានចេញលក់ មានអ្នកស្ដាប់រួចហើយ គឺសុទ្ធតែត្រូវបានថតជាប់នូវអ្នកច្រៀង អ្នកប្រគុំ ទឹកដៃ ទឹកចិត្ត អារម្មណ៍នានារួចរាល់ទៅហើយ។ ដោយឡែកតែបទភ្លេង ដែលមិនទាន់មានទំនុកនោះទេ។ ថ្វីបើ ការប្រគុំ ទឹកដៃ ទឹកចិត្តមានពិតមែន តែចំពោះការកំណត់ន័យប្រាកដជាក់លាក់មួយ គឺគ្មាននោះទេ….. គឺមានតែការកំណត់ន័យដោយបុគ្គលដែលបានស្ដាប់…

យ៉ាងណាមិញ ចំណេះដឹងដែលគ្មានដែនកំណត់ បានរុញច្រានភាពវិលវល់នៃការពើបប្រទះនានា ឲ្យចេះតែរស់រានមានជីវិតឥតរលត់នៅក្នុងចិត្តខ្ញុំ។ ពីមួយពេលទៅមួយពេល ដំណើរនៃវិនាទីបានបូកផ្សំគ្នាបង្ករជានាទី រហូតឈានដល់ខួបនៃឆ្នាំ។ មិនថាជាពេលណា ឬពេលណានោះទេ ទោះបីជាខ្ញុំនៅអង្គុយស្ងៀម ឬក៏ធ្វើសកម្មភាពអ្វីក៏ដោយ ក៏ការចងចាំរបស់ខ្ញុំចេះតែថតទុកនូវអ្វីដែលជួបប្រទះ… រឿងសប្បាយ រឿងសៅហ្មង រឿងកើតទុក្ខតែងតែកើតមានពុំមានស្រាកស្រាន្ត។

នេះឬជីវិត? នេះឬបទភ្លេង? តើអ្នកណាជាអ្នកកំណត់ន័យឲ្យខ្លួនឯង បើសូម្បីតែខ្លួនឯងជាម្ចាស់នៃបទភ្លេងមិនអាចមានសមត្ថភាពកំណត់ន័យ​ឲ្យចំណងជើងនៃតន្ត្រីនោះផងហ្នឹង?

រាត្រីទៅហើយ។ ហ្វូងផ្កាយយប់នេះមិនអាចបញ្ឍរភ្នែកមើលមុខដ៏ស្វិតស្រពោន នៃដួងចិត្តចំណាស់ក្នុងភាពជំទង់នេះបានទេ។ ដំណក់ទឹកភ្លៀង ចេះតែលាន់ឭឥតដាច់ស្នូរ ប្រៀបដូចជាចិត្តមួយដែលតែងតែជួបនូវរឿងទុក្ខសោក​ជានិច្ច។ ដឹងថាការងូតទឹកភ្លៀងដំបូង អាចបណ្ដាលឲ្យឈឺក៏ដោយ ក៏ចិត្តមួយនេះ ចេះតែមានះ ចូលទៅងូត។

ដំណក់នៃទឹកភ្លៀងធ្លាក់អមស្បៃរាត្រី ប្រៀបដូចជាហ្វូងផ្កាយដែលអើតភ័ក្ត្រព្រឹមៗ​ពីម្សិលបាននឹងកំពុងធ្លាក់មកអ៊ីចឹង។ បើសិនជាចិត្តនៃទុក្ខសោកដែល កំពុងកើតមានក្នុងគ្រាឥឡូវ និងថ្ងៃមុខអាចដូចជាដំណក់ទឹកភ្លៀង នោះមិនដឹងជាភាពរីករាយមានច្រើនប៉ុណ្ណាទេក្នុងជីវិតខ្ញុំ។

សូមឲ្យទំនុកភ្លេងនៃទឹកភ្លៀង ដែលគ្មានន័យនេះខ្លាចជាឱសថដ៏សាកសិក្តិសម្រាប់ សង្គ្រោះចិត្តវិលវល់ដែលតែងតែកើតទុក្ខនេះផង…

ភ្នំពេញ, រាត្រីភ្លៀងធ្លាក់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង១:៣៦នាទី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s