គ្រា​មុន​និង​ក្រោយ​ប្រឡង

ស្តង់ដារ

មិន​ដែល​ភ្លេច​ទេ! ទោះបី​ជា​យល់សប្ដិ​ដែល​ឋិត​ក្នុង​ចិត្ត​របស់​ខ្ញុំ​មិន​ដែល​ភ្លេច​ក្នុង​រយៈកាល​១​ឆ្នាំ​ទៅ​នេះ។

ក្នុង​អំឡុង​ពេល​ដែល​កំពុង​មាន​ភ្លៀង​ធ្លាក់​សឹងតែ​មិន​អាច​មើល​គ្នា​បាន​នោះ ម៉ូតូ​របស់​ខ្ញុំ​បាន​បើក​យ៉ាង​លឿន​សំដៅ​ទៅ​ឃ្លោង​ទ្វា​ចំហៀង​នៃ​វិទ្យាល័យ​សន្ធរម៉ុក។ គ្រាន់តែ​មក​ដល់​ឃ្លោង​ទ្វា​ភ្លាម ស្រាប់​តែ​រវាង​ចន្លោះ​ខាងក្រៅ​របង និង​ខាងក្នុង​របង មាន​អាកាសធាតុ​ប្លែក​ពី​គ្នា​ប្រៀប​ដូចជា​ព្រំ​ព្រទល់​ក្នុង​ផែនទី​ដែល​មាន​ខណ្ឌ​ចែក​សីមា​គ្នា​យ៉ាង​ដាច់​ស្រឡះ ដោយ​ខាង​ក្នុង​សាលា​មាន​អាកាសធាតុ​ក្ដៅ​ហួតហែង និង​មាន​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រងាត់។ ចំណែក​ឯ ខាង​ក្រៅ​របង​សាលា​វិញ​នោះ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​ឥត​ឈរ​ឈប់​ងងឹត​សូន្យសុង​គ្មាន​ពន្លឺ ជាមួយ​នឹង​រសជាតិ​នៃ​ទឹកភ្លៀង ប្រៃ​ៗ ខុស​ប្លែក​ពី​ធម្មតា។

ឃើញ​សភាព​បែប​នេះ ម៉ូតូ​ខ្ញុំ​ក៏​ចូល​ផុត​របង​សាលា។ អាកាសធាតុ​ក៏​ប្រែប្រួល។ ឯ​នាយក​សាលា បាន​ប្រកាស​ក្បែរ​អាគារ​ថ្ម​ថា៖ «សូម​មេត្តា​បិទ​ទូរស័ព្ទ​ទាំងអស់​គ្នាប្រយ័ត្ន​មាន​ជាតិ​វិទ្យុសកម្ម​ធ្វើ​ឲ្យ​អាកាសធាតុ​ទីនេះ​ប្រែប្រួល..»

ឭ​ដូច្នោះ ខ្ញុំ​បាន​លួច​រត់​ចេញ​ពី​ក្រុម ដោយ​ចូល​តែ​ម្នាក់​ឯង​ទៅ​អាគារ​ស័ង្កសី​ដើម្បី Call​ទូរស័ព្ទ​ទៅ​ធីតា។ ស្រាប់តែ​អាកាស​ធាតុ​កន្លែង​ខ្ញុំ​ប្រែប្រួល​មួយ​រំពេច​ទៅ​ជា​មេឃ​ងងឹត​ជាមួយ​នឹង​ភ្លៀង​តិច​ៗ បាន​កំពុង​ធ្លាក់​ចូល​មក។ ខ្ញុំ​ភ័យ​យ៉ាង​ខ្លាំង ព្រោះ​នាង​មិនទាន់​នឹង​លើក​ផង ក៏​បង្ខំ​ចិត្ត​បិទ….

គ្រឺងៗៗៗៗ (នាឡិកា​រោទ៍)

បើក​ភ្នែក​ព្រឺត!! ដល់​ម៉ោង​ទៅ​មើល​ឈ្មោះ​ល្មម។ ខ្ញុំ​ក៏​យក​រឿង​ទាំងនេះ​ទៅ​ប្រាប់​លោកគ្រូ វុធ​ភ្លាម។ លោកគ្រូ​វុធ បាន​យក​រឿង​នេះ​ចាត់​ទុក​ជា​ប្រផ្នូល​មួយ សម្រាប់​ការ​ទស្សន៍ទាយ​នៃ​ការ​ប្រឡង ឃើញ​ថា​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​នៅ​ពេល​ប្រឡង។

សិស្ស​ទាំងអស់​បាន​ធ្វើ​តាម​បណ្ដាំ​លោក​គ្រូ និង​បូក​ផ្សំ​ទាំង​សមត្ថភាព ចំណេះ​ដឹង រាសី ដែល​លោក​គ្រូ​វុធ​ និង​លោកគ្រូ​អ្នកគ្រូ​ឯ​ទៀត​បាន​ផ្ដល់​ឲ្យ​កាលពី​នៅ​រៀន។

លទ្ធផល​នៃ​ការ​ប្រឡង​បាន​ចេញ​នៅ​ប៉ុន្មាន​អាទិត្យ​ក្រោយ​មក ជាមួយ​នឹង​និទ្ទេស B៤​ទៅ​៥​នាក់ និង​និទ្ទេស C​ជាច្រើន ព្រមទាំង D​គួរសម។ ក្នុង​នោះ​ខ្ញុំ​បាន​ត្រឹម​និទ្ទេស D​ប៉ុណ្ណោះ។

ចាប់​តាំង​ពី​ពេល​នោះ​មក ១​ឆ្នាំ​ហើយ ខ្ញុំ​មិន​ដែល​ទាន់​ទៅ​លេង និង​សួរ​សុខទុក្ខ​លោកគ្រូ​អ្នកគ្រូ ដ៏​មាន​គុណ​របស់​ខ្ញុំ​នៅឡើយ​ទេ។ នឹក​ពួកគាត់​ណាស់….

សូម​ឲ្យ​សិស្ស​ប្អូន​ទាំងអស់​គ្នា នឹក​គុណ​ដល់​លោកគ្រូ​អ្នកគ្រូ​យើង​ផង នៅ​ពេល​ដែល​យើង​បាន​បញ្ចប់​នូវ​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​ជីវិត​រៀង​ៗ​ខ្លួន។

ពី​ខ្ញុំ បញ្ញា!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s