កិច្ចការដ៏មមាញឹកត្រូវបានបញ្ចប់ជាស្ថាពរ

ស្តង់ដារ

😦 រយៈពេលប្រហែលជិតពីរអាទិត្យមកហើយ ដែលខ្ញុំបានទទួលអារម្មណ៍និងបទពិសោធន៍ ដ៏ប្លែកៗពីជីវិតដែលមមាញឹកមួយនេះ។

នៅមួយអាទិត្យមុន ចាប់ពីថ្ងៃច័ន្ទ រហូតមកដល់ថ្ងៃអង្គារ មហាវិទ្យាល័យខ្ញុំបានរៀបចំការប្រឡងបញ្ចប់ឆ្នាំសម្រាប់ថ្នាក់ខ្ញុំ។ ស្ទើរតែរាល់ថ្ងៃ ខ្ញុំបានគេងតែ៣ទៅ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ មានថ្ងៃខ្លះ ខ្ញុំគេងតែ១ម៉ោងប៉ុណ្ណោះ ព្រោះត្រូវបញ្ចប់កិច្ចការឲ្យសាលា។

ស្របគ្នានឹងពេលនោះដែរ នៅឯកន្លែងការងាររបស់ខ្ញុំ គេត្រូវរៀបចំកម្មវិធីពិសេស ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារអាទិ្យក្រោយមួយទៀតនៃថ្ងៃនោះ។ ខ្ញុំមានតួនាទី ជាអ្នកកាត់វិដេអូ ជាអ្នកគ្រប់គ្រងវីដេអូ និងសម្លេង ដែលនឹងដាក់បង្ហាញទាំងអស់។ តួនាទីបែបនេះហើយ ដែលធ្វើឲ្យប៉ុន្មានថ្ងៃនោះ ខ្ញុំត្រូវធ្វើការផង ប្រឡងផង គឺត្រូវចេញពីធ្វើការនៅម៉ោង៩ឬ១០យប់ស្ទើរតែរៀងរាល់ថ្ងៃ។

ខួរក្បាលរបស់ខ្ញុំត្រូវបែងចែកជា៣យ៉ាងដាច់ខាត ព្រោះស្របគ្នានឹងកិច្ចការពីរកំពុង មមាញឹក នៅឯហាងរបស់ខ្ញុំបានជួបនឹងវិបត្តិខ្វះភ្ញៀវ។ ដូច្នេះ ខ្ញុំត្រូវតែឆ្លៀតពីការងារ និងប្រឡង ទៅស្វែងរកជំនួយការផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែម។

ពេលនោះហើយ ដែលខ្ញុំសឹងតែមិនចង់រស់នៅក្នុងលោកដូចអត្ថបទដែលខ្ញុំ សរសេររៀបរាប់អន់ចិត្តពីជីវិតខ្លួនឯង, ភ្លេងគ្មានទំនុក និង ជីវិតឥតន័យ។ ខ្ញុំស្មានតែមិនអាចបញ្ចប់កិច្ចការនោះបានហើយ តែចិត្តមួយចេះតែទ្រាំនឹងវាសនាអស់ទាំងនោះ ព្រោះសូម្បីតែថ្ងៃអាទិត្យ ខ្ញុំត្រូវធ្វើការពីម៉ោង៧ព្រឹក ដល់ម៉ោង១១អាធ្រាត្រ។

🙂 មានតែខ្លួនឯងទេ ទើបអាចពន្យល់ខ្លួនឯងឲ្យសម្រាក់នូវអំពើដ៏ឆ្គួតលីលាទាំងនោះ។ សូមទោសមិត្តទាំងអស់គ្នាផងចំពោះសំណេរជីវិតទាំងនោះ។ នៅពេលដែលបានបញ្ចប់ភ្លាម ខ្ញុំត្រូវធ្វើការផ្ទាល់ខ្លួនសម្រាប់ក្រុមទៀត។

សូមអរគុណ អ្នកសហការទាំងអស់ជាមួយខ្ញុំ។ នេះជាកិច្ចការដ៏អស្ចារ្យមួយដែលខ្ញុំបានបញ្ជប់វាជាមួយពួកគាត់។

ភ្នំពេញ, ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១០

បញ្ញា!

Advertisements

2 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s