ជើងមេឃនៃល្បុក្កតោខ្មែរ

ស្តង់ដារ

ជើងមេឃល្បុក្កតោខ្មែរ

ជើងមេឃល្បុក្កតោខ្មែរ

ប្រទេស​កម្ពុជា​គឺជា ប្រទេស​ចំណាស់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍។ សព្វ​ថ្ងៃ ប្រទេស​នេះ​គឺជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ វិស័យ​កីឡា​ល្បុក្កតោ​ខ្មែរ ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ប្រភេទ​នៃ​ឈ្មោះ​កំពុង​អភិវឌ្ឍន៍​នេះ​ដែរ។

ការ​បាត់​មុខ​ពី​ពិភពលោក​ជាង​២​០​០​០​ឆ្នាំ​ក្បាច់​គុន​ល្បុក្កតោ កីឡា​ដ៏​ចំណាស់​នេះ​ត្រូវ​បាន​ពិភពលោក​ចាប់​ទទួល​ស្គាល់​ឡើង​វិញ​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម និង​ត្រូវ​បាន​គេ​លើក​តម្កើង​ជា​ខ្លាំង។ ជា​អកុសល កីឡា​នេះ​ត្រូវ​បាត់​មុខ​សូន្យឈឹង​ម្ដង​ទៀត​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត​ដ៏​ខ្មៅ​ងងឹត​ដូចជា​វិស័យ​នានា​របស់​ជាតិ និង​ពិបាក​នឹង​ចងក្រង​ឯកសារ​ឡើង​វិញ​យ៉ាង​ខ្លាំង​ដោយ​ហេតុ​ថា​ឯកសារ​ពាក់​ព័ន្ធ​នានា​ត្រូវ​បាន​បំផ្លាញ​ចោល​គ្មាន​សល់។

រហូត​មក​ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កីឡា​ល្បុក្កតោ​ត្រូវ​បាន​ចងក្រង និង​ស្រាវជ្រាវ​ឡើង​វិញ។ ក្នុង​ឆ្នាំ​២០១០​នេះ ល្បុក្កតោ​ត្រូវ​បាន​ប្រារព្ធ​ពិធី​ជ្រើសរើស​ថ្នាក់​ជាតិ​លើក​ទី​៥​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​យុវជន និង​កីឡា សហការ​ជាមួយ​ក្លឹប​យុទ្ធ​គុន​ក្នុង​ក្រុង​នានា​របស់​ខ្លួន​ដោយ​ក្ដី​មោទកភាព​បំផុត។ ក្រោម​ជើង​មេឃ​មួយ​នៃ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កីឡា​ដ៏​កម្សត់​មួយ​នេះ​បាន​ប្រារព្ធ​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ហើយ​នៅ​លើ​ទឹកដី​ចំណាស់​របស់​ខ្លួន ក្នុងរយៈពេលជិត១ខែ គឺពីថ្ងៃទី២៩ ខែកក្កដា ដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១០។

សំឡេង​ភ្លេង​បូរាណ​ខ្មែរ​ដែល​ឭ​ខ្ទរ ពេញ​រង​អាគារ​ថ្ម​នៃ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​បាន​នាំ​អារម្មណ៍ និង​ខ្សែ​ចក្ខុ​អ្នក​ទស្សនា​នានា ឲ្យ​ក្រឡេក​ទៅ​មើល​ការ​ប្រកួត​ក្បាច់​ពិសេស​ៗ​ដោយ​មិន​ដាក់​ភ្នែក។

លោកគ្រូល្បុក្កតោក្រមាមាស ស៊ាន គឹមសាន

លោកគ្រូល្បុក្កតោក្រមាមាស ស៊ាន គឹមសាន

ក្នុង​ឋានៈ​ជា​គ្រូ​ធំ​ក្រមា​មាស និង​ជា​អតីត​តារា​ភាពយន្ត​ខ្មែរ​ផង​ដែរ​នោះ លោក​គ្រូ​សាន គឹម​ស៊ាន​បាន​លើក​ឡើង​ជាមួយ​​នឹង​កាយ​វិការ​ដ៏​រស់​រវើក​របស់​លោក​អំពី​ប្រវត្តិ​ក្បាច់​គុន​បូរាណ​ដ៏​ចំណាស់​មួយ​នេះ​និង​ការ​កកើត​ឡើង​វិញ​យ៉ាង​ក្បោះក្បាយ ព្រម​ទាំង​ការ​សំណូមពរ​ដ៏​ប្រជាជន​ខ្មែរ​ទាំងអស់​ឲ្យ​ជួយ​លើក​ស្ទួយ និង​ថែរក្សា​ក្បាច់​គុន​មួយ​នេះ​ផង​ដែរ។ លើស​ពី​នេះ​ទៅទៀត លោក​គ្រូ​សាន គឹម​ស៊ាន​ក៏​មាន​ការ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ការ​បង្កើត​នូវ​មូលនិធិ​ខ្សែភាពយន្ត​របស់​ក្រុម​និស្សិត​នេះឡើង ដោយ​លោក​បាន​ជួយ​លើក​ទឹក​ចិត្ត​បន្ថែម​ដ៏​ក្រុម​និស្សិត​នៃ​មូលនិធិ​ខ្សែភាពយន្ត​នេះ​យ៉ាង​កក់​ក្ដៅ​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​គ្រូ​សាន គឹម​ស៊ាន​ក៏​ជា​តារា​ភាពយន្ត​ហូលីវូឌ ផលិតករ​ខ្សែភាពយន្ត និង​ជា​អ្នក​ចងក្រង​ក្បាច់​គុន​ល្បុក្កតោ​នេះ​ឡើង​វិញ​មួយ​រូប​ជាមួយ​នឹង​លោកគ្រូ​តា​ចំណាស់​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ។

លោកគ្រូ ស៊ាន គឹមសាន ក្នុងរឿង ល្បុក្កតោ

ក្រុមស្នាមញញឹមនៃកុមារ

ក្រុមស្នាមញញឹមនៃកុមារ

សម្រាប់​អង្គការ​ភាព​ញញឹម​នៃ​កុមារ (PSE) ក៏​មាន​បញ្ចូល​កម្មវិធី​កីឡា​ល្បុក្កតោ​នេះ​ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​ខ្លួន​ផង​ដែរ។ បើ​ក្រឡេក​ទៅ​ជ្រុង​មួយ​នៃ​លាន​ប្រកួត គេ​ឃើញ​មាន​បុរស​និង​នារី​វ័យ​ជំទង់​ដែល​អាយុ​ស្របាល​ៗ​គ្នា​ជា​ច្រើន​កំពុង​លើក​ដៃ លើក​ជើង​បង្ហាញ​ពី​ទឹក​មុខ​អង់អាច​ក្លាហាន​របស់​ខ្លួន​ក្នុង​ការ​ត្រៀម​ចូល​ប្រកួត​អម​ជាមួយ​នឹង​សំលៀកបំពាក់​បូរាណ ចងក្បិន រុំ​ក្រមា​នឹង​ក្បាល ព្រម​ជាមួយ​គ្នា​នឹង​ដៃ​ទាំង​គូ​របស់​ខ្លួន។ ពួក​គេ​ទាំងនោះ​ហើយ គឺ​ជា​ទំពាំង​ជំនាន់​ក្រោយ​សម្រាប់​ស្នង​ឫស្សី​របស់​អង្គការ​ស្នាមញញឹម​នៃ​កុមារ (PSE)

ជា​គ្រួ​បង្វឹក ជា​អនុរក្ស​បណ្ណាល័យ​ធំ​មួយ​របស់​អង្គការ និង​ជា​អ្នក​ដឹកនាំ​ក្រុម​ប្រកួត​តំណាង​អង្គការ​ផង​នោះ លោកគ្រូ យី ឆេង​អ៊ូ​បាន​លើក​ឡើង​អំពី​គោលបំណង​នៃ​ការ​ចូលរួម​របស់​អង្គការ​ស្នាមញញឹម​នៃ​កុមារ​នេះ ដោយ​ពឹង​ផ្អែក​លើ​ការ​លើក​ស្ទួយ​អភិរក្ស និង​អភិវឌ្ឍន៍​ក្បាច់​គុន​នេះ​យ៉ាង​ម៉ឺងម៉ាត់ និង​សុភាព​រាប​សារ។ លោក​គ្រូ​បាន​សំណូមពរ​ទៅកាន់​សិស្ស និស្សិត​ឬ​អ្នកគាំទ្រ​វិស័យ​ល្បុក្កតោ​នេះ​ឲ្យ​ជួយ​នាំ​គ្នា​លើក​ស្ទួយ​ទាំង​អស់​គ្នា។ សូម​បញ្ជាក់​ផង​ដែរ លោកគ្រូ យី ឆេង​អ៊ូ​ក៏​ជា​អ្នក​សហការ​ក្នុង​មូលនិធិ​ខ្សែភាពយន្ត​ម្នាក់​ផង​ដែរ។

សមាជិកផ្នែកសិល្បៈក្បាច់គុន នៃមូលនិធិខ្សែភាពយន្ត

សមាជិកផ្នែកសិល្បៈក្បាច់គុន នៃមូលនិធិខ្សែភាពយន្ត

Advertisements

7 responses »

  1. មើលទៅក្បាច់គុនខ្មែរយើងពីតជាស្វាហាបខ្លាំងណាស់! គួរអោយស្ញើចសរសើរ!
    ហើយចុះបងបញ្ញាម៉េចក៏មិនទៅបញ្ចេញសមត្ថភាពអោយអ្នភូមិឃើញម្តង?

  2. ឥលូវនេះអង្កការរបស់ខ្ញុំមានបង្ហាត់ចាប់ពីម៉ោង៦:០០ ដល់ម៉ោង៧:៣០ជារៀងរាល់ល្ងាចថ្ងៃ
    ចន្ទ ដល ថ្ងៃ សុក្រ និងបន្ថែមម៉ោងមួយថ្ងៃទៀតគឺនៅថ្ងៃអាទិត្យចាប់ពីម៉ោង៧:00 ដល់១១:00

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s