បច្ចេកទេស​តែង​និពន្ធ និង​ដឹកនាំ​រឿង (ភាគ១)

ស្តង់ដារ

ការ​រំលឹក​ឡើង​វិញ​នូវ​មុខវិជ្ជា ដែល​ទទួល​បានពី​សាស្ត្រាចារ្យ សម្រាប់​ជា​ទុន​ខ្លះៗ

ដើម្បី​ចែក​រំលែក​ដល់​នរជន​ដែល​ស្រឡាញ់​វប្បធម៌​សិល្បៈ​ជាតិ

អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង គឺជា «វិស្វករ​ខាង​ព្រលឹង និង​បញ្ញា​ស្មារតី»

និយមន័យ នៃ​ការ​និពន្ធ៖

ជា​សំណេរ​កើតឡើង​ពី​ការ​ប្រើ​អារម្មណ៍​ឲ្យ​ទៅ​ស្រូប​ទាញ​យក​នូវ​រូបភាព ដែល​នៅ​ជុំវិញ​ខ្លួន ទាំង​នៅ​ខាងលើ​ផែនដី នៅ​លើ​ផ្ទៃ​ទឹក ក្នុង​ទឹក នៅលើ​អាកាស​វេហាស៍ ពេល​ដែល​គេ​បាន​ចាប់​អារម្មណ៍ បាន​ឃើញ បាន​ស្ដាប់​ឭ​ទាំងអស់​នោះ រួច​ថត រួច​ផ្ដិត​ជាប់​ដាម​នៅនឹង​ខួរក្បាល រួច​បញ្ចេញ​ទៅ​វិញ​ជា សំណេរ កត់ត្រា(និពន្ធ) គូសវាស​ជា​គំនូរ​ប្លង់ ឆ្លាក់​ជាប់​លើ​ថ្ម ឈើ សរសេរ​ជា​អក្សរ​ភ្លេង ជា​សេណារីយោ(ភាពយន្ត) ល្ខោន, របាំ។ល។

អ្នកនិពន្ធ​មាន​ចំណង់ ចំណូល​ចិត្ត និង​ទេពកោសល្យ ផ្សេងៗ​គ្នា ដូចជា៖

អ្នកនិពន្ធ​រឿង​ប្រលោមលោក៖ ស្រឡាញ់​ធម្មជាតិ​ច្រើន រៀបរាប់​ពី​ព្រៃព្រឹក្សា ខ្យល់​បក់ ទឹក​រលក សត្វ​ហិចហើរ​លើ​វេហាស៍​ច្រើន​ជាង​គិត​ពី​តួអង្គ​រឿង។

អ្នក​គំនូរ៖ គិត​ទាំង​ទេសភាព ទាំង​រូបភាព ប្រើ​អារម្មណ៍​យូរ ថត​ជាប់​នឹង​ខួរក្បាល

ជាង​ចម្លាក់៖ អារម្មណ៍​របស់​គាត់​ដូច​គ្នា​នឹង​អ្នក​គំនូរ​ដែរ៖ ប្រើ​អារម្មណ៍​ជាប់​នឹង​ថ្ម គល់​ឈើ ញញួរ ពន្លៀក និង​មាន​ទីកន្លែង​ច្បាស់លាស់។

តន្ត្រី​ករ៖ ពេល​គេ​ជួប​ប្រទះ​នូវ​អនុស្សាវរីយ៍​កន្លែង​ណាមួយ ដែល​អារម្មណ៍​គេ​សប្បាយ​រីករាយ កម្សត់​ទុក្ខ​ព្រួយ ទារុណកម្ម លំបាក​ឈឺ​ចាប់គេ​ក៏​និពន្ធ​ចេញ​ជា​អក្សរ​ភ្លេង គ្រហឹម​ជា​បទ ជា​ទំនុក និង​កំណាព្យ ឬ​រាប់​ក្រញ៉​ដៃ។

អ្នកនិពន្ធ​សេណារីយោ​កុន៖ ច្រើន​មាន​ចរិក​សរុប៖ គេ​មាន​អារម្មណ៍​ស្រមៃ​ទាំង​រូប​តួអង្គ​សម្ដែង​ទីកន្លែង​ធម្មជាតិ លំនៅដ្ឋាន ការ​តុបតែង និង​សំលៀកបំពាក់ ដើម្បី​ឲ្យ​ត្រូវ​តាម​សម័យកាល​នៃ​ប្រវត្តិសាស្ត្រ​ផង​ដែរ និង​ថែមទាំង​មាន​ចរិត​ពាណិជ្ជកម្ម​ទៀត​ផង។

អ្នក​បង្កើត​របាំ៖ មាន​គំនិត និង​រូបារម្មណ៍​ជា​គម្រោង​ទុក​មុន ពេល​គេ​មាន​អារម្មណ៍​សប្បាយ​រីករាយ កំប្លែក គេ​ចាប់​គិត​ពី​ខ្លឹមសារ​របាំ បទភ្លេង​បម្រើ​របាំ ពី​ទំនុក​ច្រៀង និង​អំពី​ក្បាច់​របាំ(រាំ) (អ្នក​បង្កើត​របាំ គ្រូ ប៉ុល សំអឿន)

អ្នក​និពន្ធ​រឿង​ល្ខោន៖ ទោះ​បី​ទម្រង់​នេះ​មាន​ច្រើន​មែន ក៏​ប៉ុន្តែ​ទេពកោសល្យ និង​មាន​ជំនាញ​របស់​គេ​ខុសៗ​គ្នា ទៅ​តាម​ទម្រង់​ល្ខោន​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ ប៉ុន្តែ​ការ​និពន្ធ​ល្ខោន មាន​ល្ខោន​ច្រៀង និង​ល្ខោន​និយាយ។ ការ​និពន្ធ​រឿង​ជា​ទូទៅ​តែង​មាន​បែបបទ និង​គំនិត​ជា​ឈុត ឆាក ដូច​ៗគ្នា។

ឧទាហរណ៍​៖ អ្នកនិពន្ធ​ល្ខោន ចូលចិត្ត​កំប្លែង​មាន (លោក ហង់ ធុន​ហាក់ លោក ឆេង ផុន លោក ពៅ យូ​ឡេង លោក ផឹក សំផេន…)

អ្នកនិពន្ធ​ចូលចិត្ត កម្សត់ ឬ​កម្សត់​លាយ​កំប្លែង ឬ​ព្រឹត្តិការណ៍​មាន ៖ លោក ហង់ ធុន​ហាក់ លោក ពៅ យូ​ឡេង លោក មាស គក លោក ពេជ្រ ទុំក្រវិល)។ ប៉ុន្តែ​លោក​ទាំងអស់ ជា​ទូទៅ​ទស្សនៈ​លោក​ទាំងអស់ ជា​ទូទៅ​ទស្សនៈ​លោក តែងតែ​ផ្សាភ្ជាប់​ស្នាដៃ​ទៅនឹង​សង្គម​ជាតិ និង​ការ​អប់រំ​ជានិច្ច។

(នៅមានត)

(ដកស្រង់ចេញពី វគ្គវិក្រិតការតែងនិពន្ធ និង​ដឹកនាំរឿង

ថ្ងៃទី២៨-២៩-៣០ ខែកក្កដា ឆ្នាំ២០១០)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s