ការគ្រប់គ្រងរបស់ខ្ញុំមិនសូវល្អសោះ

ស្តង់ដារ

ហ្ហើយ! គិតទៅ មានចំណេះ មានជំនាញ មានពន្លឺអស់ហើយ តែបើមិនចេះ

គ្រប់គ្រងទេនោះ អ្វីៗនឹងរលាយអស់ដោយឥតអំពើ។ តើការគ្រប់គ្រងនេះ

ជាអ្វីទៅ? ហើយធ្វើរបៀបណាទើបអាចគ្រប់គ្រងដែរមានស្រាប់?

ការពើបប្រទះជាច្រើនបានផុសឡើង ផុសបាត់នៅជុំវិញខ្ញុំជារៀងរាល់ថ្ងៃ។

ភាពមិនទៀងទាត់ទាំងនេះហើយ ដែលធ្វើឲ្យខ្ញុំបានជួបនឹងរបស់ថ្មីៗជាច្រើន

ក្នុងជីវិត។ ពេលជួបព្រឹត្តិការណ៍ ឬរឿងរ៉ាវប្លែកៗម្ដងៗ ខួរក្បាលរបស់ខ្ញុំប្រៀបដូច

ជាម៉ាស៊ីនថតរូបអ៊ីចឹងដែរ គឺតែងតែថតជាប់រឿងរ៉ាវទាំងនោះជានិច្ច។ ខ្ញុំចូលចិត្ត

គំនិតថ្មី ការអភិវឌ្ឍ ការបង្កើត ខ្លាំងណាស់។ ប៉ុន្តែភាពផុសឡើង ផុសបាត់ទាំងនោះ

ក៏អាចធ្វើឲ្យទិសដៅធំៗទាំងឡាយរបស់ខ្ញុំត្រូវបត់បែនតាមកាលៈទេសៈជានិច្ច

មិនទៀងទាត់។ បើសិនជាខ្ញុំមិនបានកត់ត្រាទុកចំណាំនូវវិធីទាំងនោះទេ នោះ

កុំថាឡើយ ខ្ញុំជាស្ដេច សូម្បីតែជាទេវត្តាក៏គង់ភ្លេចបានដែរ។ ដោយឡែក

ដោយសារតែការចូលចិត្តផ្លាស់ប្ដូររបស់ថ្មី (តែត្រឹមត្រូវនឹងល្អ) ជារឿយៗនោះ ហើយ

ខ្ញុំក៏ពុំសូវចូលចិត្តកត់ត្រាប៉ុន្មានផងដែរនោះ ខ្ញុំក៏ធ្លាក់ខ្លួនជាអ្នកគ្រប់គ្រងដែល

មិនល្អក្នុងចិត្តខ្លួនឯង។ តាមពិត ខ្ញុំដឹងថា ការគ្រប់គ្រងត្រូវធ្វើយ៉ាងណា តែក៏អាច

ថាមកពីអត់ឆន្ទៈដែរ។ នេះជាហេតុផលមួយដែលខ្ញុំ គប្បីកែតម្រូវវាបន្ថែមជា

បន្ថែម។ បើសិនជាបានមើលខ្លឹមសារខាងលើ រួចរាល់ សុំមេត្តាជួយផ្ដល់យោបល់

ដល់ខ្ញុំបាទនេះផង ត្បិតរាល់ថ្ងៃចង់ធ្វើអ្វីដែលខ្លួនមានជូនសង្គមបានពេញដៃ។

សូមអរគុណយ៉ាងជ្រៀលជ្រៅ!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s