ស្ងាត់ឈឹង

ស្តង់ដារ

សូមសើចមួយសិន… ហាហ ហាហ!!!

ទីកតុក ទីកតុកៗៗ

ខណៈនេះខ្ញុំកំពុងនៅលើពូកស្ដាប់សំឡេងទីកតុកនៃនាឡិកាមួយ​ដែល​ព្យួរនៅលើ​ជញ្ជាំង​ក្បែរ​នេះ។ ទ្រនិច​នាឡិកា​ចង្អុល​ម៉ោង១១ និង៤០នាទីហើយ។ ក្រៅពី សំឡេង​នៃ​នាឡិកា​គឺសំឡេងបទភ្លេងពីដើម។ ខ្ញុំចូលចិត្តបទចម្រៀងពីដើមណាស់។ សំឡេងចម្រៀងនេះ តែងជួយរសាយទុក ឲ្យខ្ញុំជានិច្ច មិនថាពេលណាឡើយ។ ខ្ញុំតែងស្ដាប់ចម្រៀងទាំងនេះ ពេលខ្ញុំ​កំពុង​ធ្វើកិច្ចការផ្សេងៗ ដែលមិនទាក់ទងលើការគិតច្រើន។ លើកនេះក៏ដូច​គ្នា ខ្ញុំក៏កំពុងតែស្ដាប់ចម្រៀងនេះជាមួយនឹងការពិនិត្យមើល ខ្លឹមសារនានានៅលើ ប្លកខ្ញុំ។ ខ្ញុំតែងចាំមើលមតិនៅលើប្លក់នេះ តែបែរជាស្ងាត់។ ស្រាប់តែពេល នោះសំណើចមួយក៏ចូលមកដល់ គឺខ្ញុំសើចដោយឃើញរឿងរ៉ាវជាច្រើននៅទីនេះ សើចទាំងទឹកភ្នែក។

មែនហើយ! ទោះបីជាប្លក់នេះមិនមានចំណាប់អារម្មណ៍អ្វី ក្រៅពីគំនិតឆ្កួតតែម្នាក់ឯងរបស់ខ្ញុំក៏ដោយ ក៏ប្លក់នេះជាប្លក់ដែលបានកត់នូវ​រឿងរ៉ាវរបស់ខ្ញុំ។ ហាហ ហាហ! ជីវិតខ្ញុំប្រៀបដូចជាសំឡេងទីកតុកនៃ នាឡិកាចឹងជឿទេ? ហាហ ហាហ!! ពេលណា សំឡេងនានាស្ងាត់បានត្រចៀក គេចាប់អារម្មណ៍ បើមានសំឡេងណាមួយឭជាងសំឡេងនោះ សំឡេងទីកតុកនោះនឹងស្ងាត់ភ្លាម… ហាហ ហាហ!! គឺស្ងាត់ឈឹង ក្នុងសំឡេងរពង។

ទេ! ពាក្យនេះមិនដឹងមកពីណាទេ ចេះតែនឹកនឹក ក៏និយាយចូល! ទៀតហើយខ្ញុំ! តែសូមសួរអ្នកទាំងអស់គ្នាមួយ។ ពេលនេះ មានអ្នកណានៅទីនេះទេហ្នឹង…???

បានហើយ! មិនដឹងនិយាយអីទៀតទេ។ អើ!! គិតឈប់និយាយហើយ!

Advertisements

7 responses »

  1. ប្លក់​គឺ​ ជា​មនុស្ស​ម្នាក់​ដែល​អាច​ស្តាប់​ នឹង​ទទួលគ្រប់​ទាំង​អារម្មណ៍​របស់​យើង​ ក្នុង​ខណៈពេល​ដែល​គ្រប់​គ្នា​យល់​ថា បញ្ហា​របស់​យើង​មិន​គួរ​ឲ្យ​ចង់​ស្តាប់​ ក្នុងខណៈដែល​គេថា​រឿង​របស់​យើង អត់​ប្រយោជន៍។​ ប្លក​ខុស​ពី​សៀ​វភៅ​កំណត់​ហេតុ​របស់​ខ្ញុំ​ត្រង់​ថា បញ្ហា​របស់​យើង​មិន​អាច​ជួយ​មនុស្ស​បាន​ច្រើន ដែល​មិន​ខ្វល់​នឹង​អាន​ តែ​វា​មាន​ប្រយោ​ជន៍​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ យ៉ាង​ហោច​ណស់​សំរាប់​មនុស្ស​ម្នាក់​ក្នុង មួយលាននាក់​ដែល​មាន​បញ្ហា​ដូច​យើង គេ​កំពុងរក​ផ្លូវ​ចេញ ឥឡូវ​គេ​មាន​ផ្លូវ​ចេញហើយបន្ទាប់​ពីបាន​អាន​អត្តបទ ដែល​មិនគួរឲ្យ​ចាប់​អារម្មណ៍​មួយ​នេះ។

    អានយល់ទេ? មិនមែនមកជេរទេណា! នៅតែបន្តសរសេរទៀតចុះ keep doing this good work!

    • អានយល់ទេ? សំនួរនេះ តែងតែឋិតក្នុងចិត្តខ្ញុំពេលកំពុងអានអត្ថបទមួយនេះ តែពេលអាចចប់ទើប មាត់ខ្ញុំបញ្ជារខួរខ្ញុំឲ្យដៃខ្ញុំសរសេរថា យល់និងរីករាយបំផុតណា៎បង។ ល្អនិងរីករាយណាស់!

  2. អូបងបញ្ញា បងឯងឲ្យបងរចនា ជួយគ្រប់គ្រងប្លកជំនួស? ចូលក្រុម? ទើបមានឈ្មោះក្នុងក្រុមគ្រប់គ្រង់ប្លកចឹង!!!

    និយាយអីចឹង ញ៉ុមភ្លេចដាក់តំណភ្ជាប់បងឯងបាត់ហើយ ចាំថ្ងៃចន្ទចាំខ្ញុំដាក់ឲ្យចុះ!! គឺឈ្មោះថា
    អ្នកគ្រប់គ្រង់អារម្មណ៍ផ្សំនឹងជីវិត បើបងមិនចូលចិត្តរឺមិនចង់ឲ្យញ៉ុមដាក់តំណភ្ជាប់ទេ សូមវាចារពេលដែលបានឃើញវាចារខ្ញុំ!!!
    good night….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s