ធូរជាងមុន

ស្តង់ដារ

តឹង… តឹង… តឹង… អូយ! តឹងស្ទើរបែកខួរហើយ ប៉ុន្មានថ្ងៃនេះ គឺតឹងចិត្ត នឹងនៅផ្ទះទំនេរមិនធ្វើអី។

បន្ទាប់ពី ប្រវត្ដិពិតនៃព្យុះអត្តបទ«ប្រាំពីរថ្នេរ»បានរលត់ផុតទៅ ឥឡូវនេះ ដៃរបស់ខ្ញុំរាងធូរបន្តិចហើយ ប៉ុន្តែចិត្តរបស់ខ្ញុំមិនទាន់ធូរនៅឡើយទេ ឯកម្លាំង ក៏ដូចគ្នាដែរគឺ នៅអស់កម្លាំងនៅឡើយទេ។

ហ៊ឺយ! នៅផ្ទះប៉ុន្មានថ្ងៃនេះ ពិតជាគួរឲ្យធុញមែន។ បើកភ្នែកបួនជ្រុង ចេញក្រៅបួនជ្រុង ឃើញពន្លឺថ្ងៃបន្តិចក៏យប់ទៀត។ ប៉ុន្មានថ្ងៃនេះ មានថ្ងៃខ្លះក៏ដូចជាមានស្រក់ទឹកភ្នែកដែរ :(( គឺហាក់ដូចជានឹកឃើញរឿងអតិត ហើយមើលទៅបានជាជិតបែបនេះនោះ។ 😦

ប៉ុន្តែនៅក្នុងថ្ងៃនេះ គឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០នេះហើយ ដែលជាថ្ងៃ ដែលខ្ញុំអាចដំណើរការបន្តនូវការសិក្សា និងការងារវិញបាន ប៉ុន្តែភ្នែក និងចិត្តរបស់ខ្ញុំ ហាក់នៅដដែល គឺមានអារម្មណ៍ថានឹករឿងអតិត ដែលខ្មៅងងឹត និងវិលមុខណាស់ពេលកំពុងធ្វើដំណើរទៅសាលា និងធ្វើការ។ ណាមួយ ទៅដល់សាលា មានកិច្ចការជាច្រើនស្ទើរតែទប់មិនរួច ម្ដងៗ។ ម្យ៉ាងទៀត នៅឯកន្លែងការងារវិញ ការងារកាន់តែរវល់ទៀត។

ហ៊ឺយ! តែថ្ងៃនេះមេឃ ស្រឡះជាងម្សិល។ ម្សិលមិញ មិត្តខ្ញុំបានប្រាប់ខ្ញុំថា គេរបស់ខ្ញុំបានដើរជាមួយប្រុសម្នាក់នៅឯផ្សារសូរិយា។ ខ្ញុំមិនជឿទេ ព្រោះម្សិលមិញនាងនៅផ្ទះទេល្ងាចឡើង។ ថ្ងៃនេះ ខ្ញុំក៏បានសួរបញ្ជាក់ មិត្តខ្ញុំបន្ថែមពីនាង តែគេនៅតែនិយាយថានាង។ ខ្ញុំពិបាកចិត្តណាស់។ 😦

ថ្ងៃនេះដែរ ពេលចេញពីរៀន ទាំងជិះហាលភ្លៀងកាត់ផ្ទះនាង (ពុំឃើញម៉ូតូនាងទេ រឹតតែបារម្ភ 😦 ) ព្រោះខ្ញុំប្ដេជ្ញាតាមបណ្ដាំគេ ផ្ដាំឲ្យខំរៀន ស្អែកត្រូវទៅរៀន។ ទៅដល់ភ្លាម ខ្ញុំក៏ខលទៅនាងភ្លាម៖

តុត!! តុត!! តុ!!! តុត!! លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនមាន​ការឆ្លើយតបទេ…ៗៗៗ

មិនឃើញនាងតបសោះ…. ម៉េចចឹង? ខ្ញុំក៏គេងមួយស្របក់ធំ។

ទឹងៗៗ Nokia Tune បានបន្លឺឡើងក្នុងត្រចៀក។

«អាឡូ! ម៉េចហើយ! …នៅណាហ្នឹងអាឡូវ ហ៊ឺ?»នាងខលមកខ្ញុំវិញ។

«អាឡូ! … នៅណាហ្នឹង?»ខ្ញុំសួរកាត់នាង។

«អាឡូវនៅក្រៅ… ម៉េចហើយ ញុំាថ្នាំនៅ?» នាងតបមកវិញ។

«ទើបញុំាមិញ…. ម្សិលមិញ ថ្ងៃឡើងទៅណា?» ខ្ញុំនិយាយ និងសួរទៅកាន់នាង។

«អូហ៍! ម្សិលមិញ ទៅសូរិយាទិញទឹកដោះគោ»នាងតបមកខ្ញុំទាំងថ្នមៗ។

«ហើយអាឡូវនៅណា?»ខ្ញុំសួរបញ្ជាក់។

«ចាំទៅដល់ផ្ទះ… ចាំ… ប្រាប់» នាងតបថ្នមៗទំនងមានអ្នកនៅជិត។

«….. ចឹងក៏បានដែរ…» ខ្ញុំតបទៅកាន់នាង។ និយាយបែបនេះចប់ ខ្ញុំនិងនាងក៏លាគ្នា ហើយខ្ញុំក៏នៅចាំនាងរហូតដល់គេងលក់អស់មួយរយៈធំ។ ខ្ញុំចេះតែគិត ក្នុងចិត្តបែបអវិជ្ជមានថា នាងនៅជាមួយអ្នកណា? តើនាងមានអ្នកថ្មី ហើយមកកុហកខ្ញុំឬ? តើខ្ញុំត្រូវធ្វើយ៉ាងម៉េច?

ទឹងៗៗៗ Nokia Tune បន្លឺកាត់ត្រចៀកជាថ្មី។ ខ្ញុំភ្ញាក់ព្រឺត រួចប្រញាប់លើកយ៉ាងលឿន រួចលើកទទួល៖

«អាឡូ! មកដល់ផ្ទះហើយ… :)» នាងស្ដីមកកាន់ខ្ញុំមុន។

«អូហ៍! ចឹង… អ៊ឹ!! និយាយចឹង មុននេះទៅណា ជាមួយអ្នកណា?» ខ្ញុំទប់ចិត្តមិនបាន ព្រោះទើបងើបពីគេង រាងហ្មួរម៉ៅបន្តិច។

«អូហ៍! មុននេះទៅមួយធារ៉ា ទៅញុំាប្រហិតជិតផ្ទះហ្នឹងណា៎!» នាងតបទាំងប្រហើរ មិនគួរឲ្យគិតច្រើន។ ធារ៉ា ជាមិត្តរបស់នាងដែលឧស្សាហ៍ដើរ ហ្នឹងនាងណាស់។ ចិត្តរបស់ខ្ញុំនៅតែគិត គិតថាហេតុអី ប្រវែងហ្នឹងសោះម៉េច បានយូរម្ល៉េះ ប៉ុន្តែមិនអីទេ។

«អូ! និយាយចឹង! ម្សិលមិញ ម៉េចបានអត់ប្រាប់…​ថាទៅសូរិយា ថានៅផ្ទះវិញ» ខ្ញុំសួរពីរឿងដែរនៅមន្ទិល។

«ឯងសួរល្ងាចតើ មែនសួរថ្ងៃណា៎!!!» នាងបញ្ជាក់។

«តែ តែ! ចុះថ្ងៃឡើង ទៅសូរិយាជាមួយអ្នកណា?» ខ្ញុំសួរនាងវិញ។

«ទៅម្នាក់ឯង! តែក្រោយមកជួបជាមួយបូរាណ មិត្តភក្ដិនៅឯសាលា គេនាំប្អូនគេមកដើរផ្សារដែរ។» ខ្ញុំចាប់ផ្ដើមឆ្ងល់ គេនោះជាអ្នកណា។

«ក្រោយមក បាននរិនគេមកដែរ រួចបូរាណ ក៏គេទៅផ្ទះមុនទៅ… ឮថាប្រញាប់អីមិនដឹងទេ» នាងតបបន្ត។

«នរិន…????» ខ្ញុំសួរបញ្ជាក់ ព្រោះធ្លាប់ឃើញនាង ថតរូបជាមួយម្នាក់នេះ ពីរនាក់ដែរពេលប្រឡងបង្ហាញម៉ូតនៅឯសាលា។

«មែនហើយ នរិន… តែគេដើរដាច់តែគេទេ ខ្ញុំដើរតែខ្ញុំទេ» នាងបញ្ជាក់ប្រាប់ខ្ញុំ។

«ហ៊ឺយ!!! បានហើយ! តាមពិត ម្សិលមិញ បងឮគេប្រាប់ថាឃើញអូនឯង នៅសូរិយា តែថាដើរជាមួយប្រុសម្នាក់តែពីរនាក់ទេ…. បងក៏ឆ្ងល់ព្រោះម្សិលមិញប្រាប់បងថា នៅផ្ទះ» ខ្ញុំបន្ធូរចិត្តមកវិញ។

«បានហើយ! ចង់ប្រាប់ឯមួយថា… ដរាបណាមិនទាន់ជាប្ដីប្រពន្ធ ខ្ញុំមានសិទ្ធិ ដើរជាមួយអ្នកដទៃបាន ឬអាចមានសិទ្ធិជ្រើសរើសអ្នកដទៃបាន» នាងតបបែបនេះធ្វើឲ្យចិត្តខ្ញុំ ភ្ញាក់ព្រឺត ហើយរិះរកពាក្យសមគួរតបទៅនាងវិញ។

«យ៉ាងណាក៏ដោយ… បងសង្ឃឹមលើអូនហើយ គឺទុកចិត្តលើអូន ទោះបីជាអូនដើរជាមួយអ្នកណាក៏ដោយ។ ទុកចិត្តអូន…..» ខ្ញុំរកឃើញពាក្យនេះ។

«កុំទុកចិត្តពេក ព្រោះពេលខ្លះ ពិតជាដើរនឹងគេមែន» នាងតបទំនងជាស្មោះមែន។

«:) ទោះជាយ៉ាងណាក៏ដោយ ក៏បងនិយាយថា បងទុកចិត្តលើអូនហើយ… ហើយឈប់និយាយពីរឿងនេះទៅ» ខ្ញុំដឹងពីរឿងនេះ ហើយក៏លើកយករឿងសប្បាយៗមកនិយាយវិញ រួចឈប់គិតពីររឿងនេះ ហើយ។

«ពេល… ញុំាអីជាមួយមិត្តភក្ដិ មិនចង់និយាយត្រង់ពេកទេ ព្រោះមិនសូវល្អទេ បើគេយករឿងទាំងនេះទៅនិយាយដើមពីពួកយើង… ឈប់បារម្ភទៅ ត្រូវតែខំរៀនទៅ …នៅចាំ…ណា៎!!» ពាក្យដែលនាងពោលបែបនេះ ធ្វើឲ្យធូរចិត្តមែនទែន តែនៅតែគិត។ ខ្ញុំបាននាំនាងសើចលេង រហូតដល់ម៉ោងញុំាបាយល្មម។ ពួកយើងក៏ចុះទៅញុំាបាយតែរៀងខ្លួន។

ឯខ្ញុំបាយរួចក៏គេងមួយស្របក់ព្រោះអស់កម្លាំងពេក។ ថ្ងៃនេះជាថ្ងៃទី១ ហើយបើគិតត្រឹមអាទិត្យនេះ តែខ្ញុំឈឺក្បាលណាស់ មិនដឹងម៉េចទេ។ យ៉ាងណាក៏ដោយ ក៏ល្អដែល មិនសូវអផ្សុក ពេលទៅរៀន ទៅធ្វើការ។

ថែខ្លួនណា៎អូន! បងថែខ្លួនហើយ ហើយក៏ចង់ថែជាតិវិញដែរ!!!! 🙂 ធូរជាងមុន!

:O ហ៊ូ!!!!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s