កាលវិបត្តិ – The wrong time machine ភាគទី១

ស្តង់ដារ

កាលវិបត្តិ

កាលវិបត្តិ

The Wrong time machine

និពន្ធដោយ ម៉ា ច័ន្ទបញ្ញា

-១-

គ.ស២០៧០

«សង្កាត់​សករាជ…»

អក្សរ​មួយ​ឃ្លា​នេះ​ត្រូវ​បាន​ប្រជាជន​ក្រុង​និមិត្ត​លើក​ឡើង​ជា​បដា​អេឡិចត្រូនិក​ឲ្យ​រត់​ទៅ​រត់​មក​ស្រប​នឹង​រុក្ខវិថី «សករាជ» ដែល​អម​ទៅ​ដោយ​ផ្ទះ​ប្រជាជន​យ៉ាង​ច្រើន​កុះករ ។

ក្រោម​កាំ​រស្មី​នៃ​ពន្លឺ​ព្រះអាទិត្យ​ដ៏​ធំ​ល្វឹងល្វើយ តំបន់​នេះ មិន​សូវ​ជា​មាន​ផ្ទះ​ច្រើន​នោះ​ទេ បើ​ក្រៅតែ​ពី​ផ្លូវ​មួយ​ខ្សែ​នេះ ព្រោះ​ជាទូទៅ ក្នុង​មួយ​សង្កាត់​ៗ សុទ្ធ​តែ​ជា​ផ្លូវ​មួយ​ខ្សែ​សម្រាប់​តែ​ឆ្ពោះ​ទៅកាន់​តែ​រោងចក្រ​ផលិតផល​ធំ​មួយ​តែ​ប៉ុណ្ណោះ។ នេះ​ជា​គោល​ការណ៍​ថ្មី​មួយ​នៃ​រដ្ឋាភិបាល​ក្រុង​និមិត្ត។ ពួកគេ​ធ្វើ​បែប​នេះ ព្រោះ​ចង់​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ខ្លួន​ដែល​បាន​ធ្លាក់​ចុះ​កាល​ពី​បី​ឆ្នាំ​មុន ដោយ​សារ​ព្រះអាទិត្យ​ឡើង​កម្ដៅ​ហួស​ពី​ការ​រំពឹង ដែល​បណ្ដាល​ឲ្យ​ស្បៀង​នានា​ត្រូវ​បញ្ចេញ​លក់​យ៉ាង​លឿន​ក្នុង​តែ​មួយ​ឆ្នាំ​សោះ។

ភាព​ហួស​ប្រមាណ​នៃ​កម្ដៅ ផែនដី​ត្រូវ​បាន​ទប់​ស្កាត់​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០៣០ ប៉ុន្តែ​កម្ដៅ​នៃ​ផែនដី​នេះ​នៅតែ​បន្ត​កើន​ឡើង​ថែម​ទៀត ឥត​ឈប់​ឈរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មាន​ការ​ព្រួយ​បារម្ភ រហូត​មាន​ការ​ចំណាយ​ថវិការ​បង្កើត​រោងចក្រ និង​មន្ទីរ​ពិសោធន៍​នានា យ៉ាង​ពេញ​ទំហឹង​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រទេស​សុបិន​មួយ​នេះ​ក៏​ដូច​គ្នា។

មិន​ខុស​ឡើយ​ពី​សង្កាត់​ដទៃ សង្កាត់​មួយ​នេះ ក៏​ជា​វិថី​មួយ​ខ្សែ ដូច​វិថី​នានា​ក្នុង​ក្រុង​ដែរ គឺ​មាន​ន័យ​ថា​វិថី​មួយ​ខ្សែ​​នេះ គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅកាន់​រោងចក្រ​មួយ នៃ​ផលិតផល​ដ៏​ធំ​មួយ​ផង​ដែរ នោះ​គឺ​រោងចក្រ​ផលិត​ផល​រថយន្ត​ហោះ ម៉ាក «រាជរថ»។

សម្រាប់​ទី​នេះ បើសិនជា​នៅ​ពេល​ព្រលឹម​និង​ពេល​រសៀល​វិញ សូម្បី​តែ​ចាប​មួយ​ក៏​មិន​មាន​ហើរ​ទៅ​មក​ដែរ​ព្រោះ​ទាំង​ប្រជាជន ទាំង​សត្វ​នៅ​ទីនេះ​សុទ្ធ​តែ​មាន​ការ​មមាញឹក​នឹង​កិច្ចការ​រោងចក្រ​ និង​កិច្ចការ​ពិសោធន៍​ទាំងអស់។ សម្រាប់​មនុស្ស ពួក​គេ​ត្រូវ​ប្រើ​គំនិត​ក្នុង​កិច្ចការ​ម៉ាស៊ីន​រៀងៗ​ខ្លួន ឯ​សត្វ​វិញ ត្រូវ​គេ​យក​ទៅ​ពិសោធន៍។

ទាំង​ទីឋាន​នេះ​និង​ទី​ឋាន​ដទៃ សត្វ​ទាំងឡាយ​ស្ទើរ​ផុត​ពូជ​អស់​ហើយ ដោយ​សារ​តែ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​មុន​ៗ​មក សូម្បី​តែ​សត្វ​ចាប។

ក្នុង​ជំនាន់​នេះ​ សត្វ​ចាប​ទាំងឡាយ​ស្ទើរ​បាត់​បង់​អស់​ហើយ នៅ​សល់​មួយ​ចំនួន​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​យក​ទៅ​ពិសោធន៍​នៅ​ឯ​អង្គការ​ស្រាវជ្រាវ​ជាតិ «ចក្ខុ​សាស្ត្រ»ក្នុង​សង្កាត់​មួយ​ក្បែរ​នេះ​អស់​ហើយ លើក​លែង​តែ​ការ​ស្រាវជ្រាវ​បង្កាត់​ពូជ​នេះ​បាន​សម្រេច ទើប​គេ​អាច​មើល​ឃើញ និង​ឮ​សំឡេង​ធម្មជាតិ​ដ៏​កម្រ​នេះ​ម្ដង​ទៀត។

ដោយឡែក បើ​ពេល​សុរិយា​នៃ​ដែនដី​ទំនើប​នេះ ហៀប​នឹង​រលត់​ជាមួយ​នឹង​ផ្សែង​ពណ៌​ស​ដេរដាស​អម​ព្រម​វិញ​នោះ ភាព​ផ្ទុយ​ស្រឡះ​នៃ​បរិយាកាស​អ៊ូអរ​នឹង​បែរ​ជា​កើត​មាន​ឡើង​យ៉ាង​ប្លែក​ពី​ពេល​ព្រឹក​និង​ពេល​រសៀល​នោះ​ទៅ​វិញ ពោល​គឺ​បន្ទាប់​ពី​ចេញ​ទៅ​ធ្វើ​ការ​នៅ​ឯ​រោងចក្រ​ផលិត​រថយន្ត​មក ម្នាក់​ៗ​នឹង​មាន​ពេល​អាច​ហាត់​ប្រាណ និង​ដើរ​កម្សាន្ត​តាម​ចំណង់​តែ​រៀង​ៗ​ខ្លួន ដោយ​សេរី។

សំឡេង​ខ្សាវៗ​បែប​អស់​ថ្ម​នៃ​សត្វ​ចាប​អេឡិចត្រូនិក​មួយ​កំពុង​ហើរ​ងីត​ងតៗ ហាក់​ដូច​ជា​មិន​ទាន់​ដាក់​ប្រេង​នៅ​នឹង​ស្លាប​របស់​វា បាន​ហើរ​មក​ទុំ​លើ​ដើម​ឈើ​មួយ​នៅ​មុខ​ផ្ទះ​ម៉ានិត។

សម្បុរ​សម្បក​សណ្ដែក សក់​ខ្លី​ពណ៌​ខ្មៅ កម្ពស់​មិន​សូវ​ខ្ពស់​ប៉ុន្មាន តែ​រាង​ធាត់​បន្តិច ម៉ានិត​ជា​ក្មេង​ម្នាក់​ដែល​អាយុ​៩​ឆ្នាំ។ គេ​ជា​សិស្ស​ម្នាក់​នៃ​បណ្ដាញ​សិក្សា​សាលា​បឋមសិក្សា «ក្រៅ​ភព» ថ្នាក់​ទី៧ ជំនាន់​ទី​៥​០។

«ថ្ងៃ​នេះ កូន​គិត​ចង់​បបួល​និរតី​មិត្តភ័ក្ដិ​កូន​ទៅ​ជិះ​កង់​ហោះ​ម្ដង​បាន​ទេ…?»

សំឡេង​ម៉ានិត​បន្លឺ​ចេញ​ពី​មាត់​បង្អួច។

«មិន​បាន… ~_~។»

ម៉ាក់​ម៉ានិត​តប​ទៅ​ម៉ានិត ពេល​កំពុង​យក​ពង​ទា​កំប៉ុង​គាស់​ចៀន។

«ចឹង​កូន​សូម​ទៅ លេង​ក្រៅ​សង្កាត់… ^^’ បានទេ ម៉ាក់?»

«មិន​បាន!… ~_~ យប់​នេះ​កូន​ត្រូវ​មើល​មេរៀន​សម្រាប់​ថ្ងៃ​ស្អែក។»

«តែ…. : | កូន​មើល​ចប់​សៀវភៅ​មួយ​ក្បាល​អ្ហើយ​ហ្នឹង… :(។ កូន​ធុញ​ណាស់។ -__-។»

ម៉ាក់​ម៉ានិត​ងាក​មើល​ទៅ​គំនរ​សៀវភៅ​ដែល​នៅ​ខាង​ឆ្វេង​ដៃ​គាត់​នៅ​លើ​កៅអី​ទឹក​មួយ : ( រួច​ក្រឡេក​ទៅ​ម៉ានិត។ ហើយ​ពោល​ថា៖

«ចុះ​ម៉ាក់​មាន​ហាម​មិន​ឲ្យ​ទៅ​លេង​ជិត​នេះ​ឯណា… : I។»

« 🙂 មែន​អ្ហេ​ម៉ាក់?»

«មែន​ហើយ:)»

«អ៊ីចឹង! កូន​សុំ​ទៅ​មើល​រូប​ជីដូនជីតា​មុន​ៗ​នៅ​ឯ​ផ្ទះ​និរតី​ទៀត​ហើយ​ណា?? »

«ចា៎! តែ​កុំ​ភ្លេច​យក​នំ​ច័ន្ទ​ទៅ​ផ្ញើ​និរតី​ផង​ចឹង ហើយ​ឆាប់​ត្រឡប់​មក​ផ្ទះ​វិញ កុំ​នៅ​យូរ​ពេក។ : ) »

«បាទ! 🙂 »

និយាយ​មិន​ទាន់​ចប់​ផង ដៃ​ម៉ានិត​ក៏​ទាញ​កាតាប​ស្ពាយ​តូច​មួយ​របស់​គេ​ដែល​នៅ​លើ​តុ​នៃ​ជ្រុង​ម្ខាង​រួច​ជា​ស្រេច ហើយ​បំណង​នឹង​ចេញ​ទៅ ស្រាប់​តែ …

«អូ! ភ្លេច!! អរគុណ​អ្នក​ម៉ាក់! ជម្រាប​លា​សិន​ហើយ…»

«^_^’»

ម៉ានិត​និយាយ​បណ្ដើរ​អោប​ម៉ាក់​គេ​បណ្ដើរ។

គេ​ក៏​ចាក​ចេញ​ម្ដង​ទៀត។ ចំណែក​ឯ ម៉ាក់​គេ​ក៏​ចុច​កុងតាក់​ដាក់​ឆ្នាំង​វិទ្យាសាស្ត្រ ដើម្បី​ធ្វើ​សម្ល​កកូរ​ដែល​ជា​សម្ល​ប្រពៃណី​ប្រចាំ​គ្រួសារ​របស់​គាត់​តាំង​ពី​មុន​បន្ត​ទៀត ស្រាប់​តែ​ម៉ានិត​ក៏​រត់​ចូល​មក​ម្ដង​ទៀត​ហើយ​ស្រែក​ឡើង​ថា៖

«អូ! ម៉ាក់!… ភ្លេច​សៀវភៅ​រូបថត​ដូន​តា​យើង… ^^’»

«អើ! មិន​អី​ទេ…»

ម៉ាក់​របស់​គេ ក៏​ចាប់​ម៉ាស៊ីន​រុករក (Remote)ដែល​នៅ​ជិត​នោះ រួច​ចុច​ស្វែងរក។ មួយ​សន្ទុះ​ក្រោយ​មក ស្រាប់​តែ​មាន​កូន​មនុស្សយន្ត​មួយ​កាន់​សៀវភៅ​យក​មក​ហុច​ឲ្យ​ម៉ានិត។

    « អរគុណ! សោភា…!! 🙂 »

    សោភា​គឺជា​ឈ្មោះ​កូន​មនុស្សយន្ត​ឈ្នួល​ដែល​ប៉ា​របស់​ម៉ានិត​ដាក់​ឲ្យ​កាល​ពី​ឆ្នាំ​មុន។

    «ម៉ាក់​លា​ម្ដង​ហើយ ^^…»

    «អើ! សុខ​សប្បាយ​។»

    គ្រាន់តែ​ទៅ​ដល់​ខាង​ក្រៅ​ភ្លាម ម៉ានិត​ក៏​ទាញ​មួក​សុវត្ថិភាព​របស់​គេ រួច​ឡើង​ជិះ​លើ​កង់​ហោះ

    ដែល​ទុក​ចោល​ខាង​ក្រៅ ដោយ​ហោះ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​និរតី​ចម្ងាយ​១​០​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​គេ។

និរតី​គឺ​ជា​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​ម៉ានិត​។ ជា​រៀងរាល់​ចុង​សប្ដាហ៍ បន្ទាប់​ពី​មើល​សៀវភៅ​ចប់​រៀង​ខ្លួន ម៉ានិត​និង​និរតី​តែងតែ​បបួល​គ្នា​ទៅ​កន្លែង​ណា​មួយ។ មាន​ថ្ងៃ​ខ្លះ ពួក​គេ​ចូល​ចិត្ត​មើល​រូប​ថត​ជុំ​គ្នា​និង​ចូល​ចិត្ត​និយាយ​រៀបរាប់​ពី​ប្រវត្តិ​គ្រួសារ​រៀង​ៗ​ខ្លួន​ទៅ​តាម​អ្វី​ដែល​គេ​ធ្លាប់​បាន​សួរ​នាំ​ម៉ាក់​ប៉ា​របស់​គេ​។

នៅ​ពេល​ដែល​រៀបរាប់​និង​មើល​រូប​ថត​អតីតកាល​ទាំង​នោះ​ម្ដងៗ ប្រវត្តិ​ដូនតា​របស់​និរតី​តែង​មាន​កម្រិត​ខ្ពស់​ជាង​ម៉ានិត​រហូត​ដោយសារ​តែ​ពី​មុន​ជីដូន​ជីតា​របស់​និរតី​គឺ​ជា​វិស្វករ ឯ​ជីដូន​ជីតា​ម៉ានិត​ពី​ដើម​គឺ​ជា​ជន​ជាតិ​ព្នង។ ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ម៉ានិត​តែង​តែ​មិន​សូវ​សប្បាយ​ចិត្ត​នឹង​ការ​ចាញ់​នេះ។

អាទិត្យ​នេះ ម៉ានិត​បាន​ព្យាយាម​រក​រូបថត​របស់​ជីដូន​ជីតា​គេ​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​ពី​លើក​មុន​មក​អួត​និរតី​ឲ្យ​បាន។

កង់​ហោះ​ម៉ានិត​បាន​កំពុង​ឈប់​នៅ​ស្តុប​។

ប៉ប… សញ្ញា​សំឡេង​របស់​នគរបាល​ដែល​មាន​ស្លៀកពាក់​ឯកសណ្ឋាន​កំពុង​ពាក់​ស្បែកជើង​ភ្លើង​ហោះ​បញ្ជា​ចរាចរណ៍​បញ្ជាក់​ថា​ត្រូវ​ឈប់​មួយ​ភ្លេត​សិន។ ពេល​នោះ​ស្រាប់​តែ​មាន​រថយន្ត​អគ្គិសនី​មួយ​ពីរ​ឆ្លង​កាត់។ ល្ងាច​នេះ ដោយសារ​តែ​ដើមឈើ​បាន​ស្រូប​ទាញ​អគ្គិសនី​ខ្លាំង​ពេក​បាន​ជា​នៅ​ម្ដុំ​ផ្ទះ​និរតី​ពេល​នេះ​កំពុង​ខ្វះ​ភ្លើង។ ដើម​ឈើ​មិន​អាច​ពឹង​ផ្អែក​លើ​ធម្មជាតិ​បាន​ទៀត​ទេ ពោល​គឺ​ដើមឈើ​ដែល​អាច​រស់​បាន លុះ​ត្រា​ណា​តែ​ដើម​ឈើ​នោះ​មាន​កម្លាំង​ជ្រោមជ្រែង​ពី​អគ្គិសនី ទើប​បាន​អាច​រស់​បាន។

ប៉េប… សញ្ញា​សំឡេង​បាន​បន្លឺ​ឡើង​ជា​ថ្មី​មួយ​ទៀត​បញ្ជាក់​ថា អាច​បន្ត​ដំណើរ​បាន​ហើយ។

បន្ទាប់​ពី​ទទួល​សញ្ញា​ពី​នគរបាល​ចរាចរណ៍​រួច ជើង​ម៉ានិត​ក៏​ចាប់​ធាក់​កង់​មួយ​ខ្វាច់ ដើម្បី​ផ្ដើម​ចេញ​ដំណើរ​សារ​ជា​ថ្មី ដោយ​រំលោង​តែ​បី​ផ្ទះ​ទៀត​ប៉ុណ្ណោះ ដល់​ផ្ទះ​និរតី​។

មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ បើ​គិត​ពី​រោងចក្រ ផ្ទះ​និរតី​នៅ​រំលោង​ប្រហែល​២​ទៅ​៣​គីឡូ​ទៀត​។

តីង​ទុង…!!!

ថាមពល​នៃ​គណ្ដឹង​បាន​បន្លឺ​ឡើង​ឆ្លង​ត្រចៀក​និរតី​ដែល​កំពុង​រៀប​សំណង់​រូបភាព។

«និរតី!!! មិន​នៅ​ផ្ទះទេ?…»

« 🙂 ម៉ានិត!!»

គ្រាន់​តែ​ឮ​សំនួរ​នេះ​ភ្លាម និរតី​ក៏​ងើប​គ្រុស រួច​ក៏​យក​ឧបករណ៍​បញ្ជា​ទ្វា ឲ្យ​បើក​ភ្លាម​មួយ​រំពេច។

ក្រាក…….!

«សួស្ដី! អាពួក​ម៉ាក… ហេហ ហេហ!»

«អើ! សីស្ដួ! 😀 … តស់​ចូល​ក្នុង»

ទឺត!!! កង់​ដែល​ម៉ានិត​ជិះ​អម្បាញ់មិញ​ស្រាប់តែ​រួប​ហើយ​រួម​ជា​តូច​ប៉ុន​វ៉ាលី​ល្មម​តែ​នឹង​អាច​យួរ​កាន់​បាន រួច​ម៉ានិត​ក៏​យួរ​វា​ចូល​ទៅ​ក្នុង។

«នែក! ម៉ានិត! នេះ​ផ្ទះ​របស់​យើង​នែក!… សង់​បាន​បង្គន់​បូរាណ​កាច់​ទឹក​មួយ​ហើយ»។

«ជុម!! ឡូយ​ណាស់​វី! ចេះ​មក​ពី​ណា​ហ្នឹង?»

ម៉ានិត​ដើរ​ទៅ​ជិត​រូប​សង់​នោះ រួច​គេ​ក៏​យក​កង់​របស់​គេ​ទៅ​ដាក់​ឯ​ក្បែរ​ទ្វា ហើយ​ដើរ​ក្រឡឹង​ជុំ​វិញ​រូប​សង់​នោះ ដោយ​យក​ដៃ​ប៉ះ​វា​ចាប់​កាន់​មើល​លើ​មើល​ក្រោម។

«យើង​មើល​តាម​រូបថត​ជីតា​យើង​ណា៎!….. អូ! ភ្លេច​ប្រាប់​ឯង ថា​យើង​ទើប​នឹង​រក​បាន​រូបថត​តា​យើង​ពេល​កំពុង​សាងសង់​បង្គន់​ផ្ទះ​ថ្មី​មួយ​ណា៎!… អើ! ចាំ​ម៉ា​ភ្លែត ចាំ​គ្នា​ទៅ​យក​មក​ឲ្យ​មើល៍»។

«អើ..!! »

ម៉ានិត​កាន់​បណ្ដើរ​ញញឹម​មើល​បណ្ដើរ។ ពេល​នោះ​ម៉ានិត​ស្រាប់​តែ​នឹក​ឃើញ​រូបថត​ជីតា​របស់​ខ្លួន​ភ្លាម។ នឹក​ចប់​ម៉ានិត​ក៏​ទុក​រូប​សំណង់​មួយ​ឡែក រួច​ទាញ​សៀវភៅ​រូបថត​ដែល​ម៉ាក់​គេ​ស្វែងរក​ឲ្យ លួច​មើល​មុន។

ភ្លាមៗ​នោះ ម៉ានិត​ក៏​ស្រាប់​តែ​ឃើញ​រូប​របស់​លោក​តា​ទួត​គេ កំពុង​ឈរ​កាន់​ស្នា​ជាមួយ​នឹង​លោក​យាយ​ទួត​គេ​ប្រៀប​ដូច​ជា​មិន​ដឹង​ខ្លួន​អ៊ីចឹង។ ម៉ានិត​មើល​រួច​បន្តិច​ក៏​ប្រញាប់​បិទ​ទុក​ទៅ​វិញ​ភ្លាម។

«នេះ​នែក! គ្នា​រក​ឃើញ​ហើយ»

សំឡេង​និរតី​បាន​បន្លឺ​ឡើង រួច​អង្គុយ​ចុះ​ក្បែរ​ម៉ានិត។ ញឹស​របស់​ម៉ានិត​ក៏​ចាប់​ធ្លាក់​ចុះ​មក។

«នេះ​ជា​រូប​របស់​លោក​តា​យើង កាល​ពី​ឆ្នាំ​២០០០» 🙂

និរតី​តប​បន្ត​ទាំង​ទឹក​មុខ​រីក​ដូច​គ្រាប់​ជី​។

«ជុំ! គាត់​កាន់​អី​ហ្នឹង?»

«អូ! អាហ្នឹង​គេ​ហៅ​ថា​ចប​ជីក​បូរាណ… ខាង​ក្រោយ​នោះ គឺ​ជា​សំណង់​ផ្ទះ​លោក​តា​គ្នា​កាល​ពី​សម័យ​នោះ​ណា៎ ស្អាតទេ?»។

រូបថត​លោកតា​ចំណាស់​ម្នាក់​បាន​កំពុង​ឈរ​កាន់​ចប​បូរាណ ត្បិត​សម័យ​នេះ​គេ​ឈប់​ប្រើ​ចប​ដោយ​ដៃ​ដូច​កាល​ពី​៧០ ៨០​ឆ្នាំ​មុន​ហើយ។ រូបថត​នេះ​គឺ​លោក​តា​របស់​និរតី បាន​កំពុង​ឈរ​ខាង​មុខ​សំណង់​ជាមួយ​មេជាង​ពីរ​បី​នាក់។

ពេលនេះ​ទឹក​មុខ​របស់​ម៉ានិត​ដូចជា​មាន​ការ​ប្រែប្រួល​ខុស​ពី​ធម្មតា នៅ​ពេល​បាន​ឃើញ​រូបថត​មួយ​នេះ។

«ម៉ានិត!»

សំឡេង​រាង​ស្រួយ​បន្តិច​របស់​និរតី​បាន​បន្លឺ​ឡើង ធ្វើ​ឲ្យ​ម៉ានិត​ភ្ញាក់​ព្រឺះ រួច​ភ្លាត់​មាត់​ថា៖

«ល្អ​ណាស់!»។

«និយាយ​អ៊ីចឹង ឯណា​រូបថត​ជីតា​ទួត​ឯង»។

«អើ…អូ! នេះ… នេះ…»

ម៉ានិត​ដក​រូប​ជីតា​ទួត​គេ​ឡើង​ទាំង​ភ្លឹក​ៗ ដោយ​បង្ហាញ​ឡើង​ឲ្យ​និរតី​ឃើញ​នូវ​រូប​បុរស​ចំណាស់​ម្នាក់​កំពុង​ឈរ​កាន់​ស្នា និង​ខាង​ក្រោយ​ស្មា​មាន​ស្ពាយ​គ្រាប់​ធ្នូ​មួយ​បំពង់ ជិត​ជាមួយ​លោក​យាយ​ទួត​របស់​គេ​ដែល​កំពុង​ស្ពាយ​ទារក​ម្នាក់ ទំនង​ជា​លោក​តា​របស់​គេ។

«ហាហ ហាហ!!! 😀 ហ្នឹង​ឬ​លោក​តា​ទួត​ឯង ដែល​ថា​ខ្ពស់​ជាង​លើក​មុន​ហ្នឹង?»។

និរតី​ភ្លាត់​មាត់​សើច​យ៉ាង​កក្អឹក​ដោយ​មិន​ដឹង​ខ្លួន។

«ហ្ហើយ!!! 😦 »

ម៉ានិត​ស្រាប់​តែ​ធ្លាក់​ទឹក​មុខ​ភ្លែត​មួយ​រំពេច។ ញើស​របស់​គេ​ក៏​ហូរ​ចុះ​មក​ពេញ​ថ្ងាស​ដែល​បិទ​បាំង​ដោយ​សក់​កាត់​តម្រឹម​របស់​គេ។

ខុស​ពី​មុន​ៗ បន្ទាប់​ពី​ឭ​សំឡេង​សើច​ខុស​ពី​ធម្មតា​នេះ ម៉ានិត​ក៏​បាន​រត់​ចេញ​ពី​ទី​ធ្លា​បន្ទប់​ទទួល​ភ្ញៀវ​របស់​និរតី​។

ទឺត! កង់​ហោះ​ក៏​ចេញ​ជា​រូបរាង​ដើម​មួយ​រំពេច​ក្នុង​សភាព​ពេល​ដែល​ម្ចាស់​កំពុង​មាន​ទឹក​មុខ​ស្វិត​ស្រពោន​មិន​ចង់​និយាយ​ស្ដី​អ្វី​បន្ត។

ម៉ានិត​ឡើង​ជិះ​កង់​ភ្លែត រួច​ហោះ​ចេញ​ទៅ​យ៉ាង​លឿន។

«និរតី! យក​នំ​នេះ​ទៅ​ឲ្យ​ម៉ានិត​ផង…»

សំឡេង​ម៉ាក់​និរតី​បន្លឺ​ឡើង​ពី​បន្ទប់​ចម្អិន​ម្ហូប។

«និរតី…!!!»

ម៉ាក់​និរតី​ស្រែក​បន្ត បន្ទាប់​ពី​បាត់​សំឡេង​ឈឹង។

«ហាហ ហាហ!! បាទ!»

និរតី​សើច​បណ្ដើរ​តប​បណ្ដើរ។

«យក​នំ​ឲ្យ​ម៉ានិត​ញុំា​នែក»

«អូ! ម៉ាក់ ម៉ានិត​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ… o_o»

«ជុម! ម៉េច​ម៉ានិត​ប្រញាប់​ទៅ​វិញ​ម្ល៉េះ​ថ្ងៃ​នេះ?»

ម៉ាក់​និរតី​និយាយ​បណ្ដើរ ជើង​របស់​គាត់​ដើរ​ចេញ​ពី​ចង្ក្រាន​បាយ​បណ្ដើរ ទាំង​ទឹក​មុខ​ភ្ញាក់​ផ្អើល រួច​បន្ត​ទៀត​ថា៖

«ទៅ​បាត់​ហើយ…?? កូន​ឯង​និយាយ​អី​ខុស​ទេឬ?

«o_o’ អឺ!! អឺ!!! កូន!! កូន!!! អត់​ដឹង​ដែរ គ្រាន់​តែ​កូន​ឃើញ​រូប​លោកតា​ទួត​គេ ស្រាប់​តែ​កូន​សើច​យូរ​ពេក ងាក​មក​វិញ​ឃើញ​ម៉ានិត​ចេញ​ទៅ​បាត់»

«ហ្ហើយ! : ( កូន​ឯង​នេះ អត់​ដឹង​គេ​អន់​ចិត្ត​ទេ​ឬ?

« q_p កូន … កូន… អត់​ដឹង​ផង..»

«ថ្ងៃ​ក្រោយ កុំ​សើច​គេ​ផ្ដេសផ្ដាស​ណា៎… គេ​ងាយ​អន់​ចិត្ត​ណាស់ បើ​កូន​សើច​គេ​បែបនេះ​អ៊ីចឹង​ គេ​ហៅ​ថា ដូច​ជា​ចំអក​ហើយ»

ម៉ាក់​និរតី​និយាយ​បណ្ដើរ ដើរ​មក​អង្គុយ​ជិត​ម៉ានិត​បណ្ដើរ រួច​យក​ដៃ​អង្អែល​សោះ​គេ​បណ្ដើរ។

«បាទ! 😦 កូន​សុំទោស…»

«មិន​អី​ទេ យក​សៀវភៅ​សីលធម៌​មក​វាយ​បញ្ចូល​ទុក​ជា​មេរៀន​ទៅ»

«បាទ! :_ ) អរគុណ​អ្នក​ម៉ាក់!»

ទឺត!! កូន​មនុស្ស​យន្ត​បាន​រត់​មក… វឺត! វឺត!… សំដៅ​មក​រក​និរតី ដោយ​ក្នុង​ដៃ​គេ​មាន​កាន់​សៀវភៅ​អេឡិចត្រូនិក។ ពេល​មក​ដល់​ជិត សៀវភៅ​ក៏​ពន្លា​ឡើង​ចេញ​ដូច​ជា​កុំព្យូទ័រ​មួយ​អ៊ីចឹង។ (នៅមានត…)

Advertisements

26 responses »

    • បាទ! ហ្នឹងហើយអូន! រឿងនេះ ដំបូងមិនទាន់ហ៊ានចេញទេ តែព្រោះចង់បានមតិពីអ្នកទាំងអស់គ្នា និងគម្រោងបោះពុម្ព បើជោគជ័យ… យ៉ាងម៉េចដែរទៅអូន? ប្រហែលជាបងសរសេរមិនសូវល្អហើយ ព្រោះនេះជាស្នាដៃប្រឌិតលើកទីមួយ​ហើយ តាំងពីរៀនចប់ផ្នែកនិពន្ធមក។ អរគុណអូន!

  1. រឿង​ប្រឌិត​បែប​វិទ្យាសាស្ត្រ​របស់​ខ្មែរ​ទី​មួយ​ហើយ។ រឿង​ដែល​ថា​មាន​កង់​ហោះ មនុស្ស​យន្ត​ ចាប​យន្ត អាច​នឹង​កើត​មាន​បាន ប៉ុន្តែ​សុំ​សួរ​មួយ តើ​ដើម​ឈើ​ត្រូវ​ការ​ថាម​ពល​អគ្គិសនី​ជួយ​ជ្រោម​ជ្រែង​យ៉ាង​ម៉េច​ទៅ? 😀 ល្អ​មើល​មែន!

    • បាទបង! តាមពិតរឿងនេះកើតចេញពីការស្រម៉ៃមួយ…
      អត្ថន័យរួម គឺចង់បង្ហាញពីការទស្សន៍ទាយទុកអំពីបរិស្ថាន។
      ដូច្នេះ បើនៅតែបំពាន មិននាំគ្នាថែរក្សាបរិស្ថានទៀតនោះ នោះសូម្បីតែដើមឈើដែលពីមុនពឹងលើធម្មជាតិក៏រស់ពឹងអគ្គីសនី ដែរ។ 😀
      សូមអរគុណផងចំពោះការអាន! 😉

  2. សូម​សម្តែង​ការ​គាំ​ទ្រ​១, គ្រាន់​តែ​ថា ការ​តែង​រឿង​បែប​វិទ្យាសាស្រ្ត គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដូច​ការ​តែង​រឿង​ប្រលោម​លោកដែល​និយាយ​ពី​ខ្សែរ​ជីវិត​ដែល​យើង​កំពុង​តែ​ជួប​ប្រទះ​នោះ​ទេ! យើង​ត្រូវ​ការ​ស្រមើ​ស្រម៉ៃ​ខ្ពស់​យក​តា​មែន​ទែន! ញ៉ុម​គិត​ថា បើ​ចង់​តែង​រឿង​បែប​នេះ គួរ​តែ​សាក​ព្យាយាម​មើល​រឿង​វិទ្យាសាស្រ្ត​អោយ​បាន​ច្រើន​តិច​ទៀត ព្រោះ​មើល​ទៅ​ដូច​ជា​នៅ​រៀង​ឆ្គងៗ​កន្លែង​ខ្លះ! អាច​សាក​តាម​រឿង “Meet the Robinson”, “Wall-e” ញ៉ុម​ឃើញ​រឿង​ទាំង​ពីរ​នោះ​និយាយ​ពី​ការ​វិវត្ត​របស់​មនុស្ស​បាន​ល្អ​មែន​ទែន!

    • បង! អាចជួយ រកចំណុចឆ្គងនោះបានឬទេ? បើអាចរកបាន សូមជួយរកផង ព្រោះចំណុចទាំងនេះមានប្រយោជន៍សម្រាប់ ការកែលម្អរបស់ខ្ញុំ! អរគុណទុកជាមុន! Wall-e នេះជារឿងដែល ខ្ញុំចូលចិត្តមើលណាស់! Wall-e, Monster inc., Horton,…. ខ្ញុំចូលចិត្តមើលណាស់! សុទ្ធតែជារឿង ស្រមើស្រម៉ៃដ៏អស្ចារ្យមែនទែន… អរគុណបងណាស់!!! ចំពោះមតិដ៏មានតម្លៃនេះ អរគុណ! ខ្ញុំនឹងព្យាយាមកែ!

    • «ជិះ​កង់​ហោះ, ពាក់​មួក​ការពារ?» គិត​ថា​ម៉េចៗ​ហេហ? ស្តាប់​ទៅ​ដូច​អត់​សូវ​ទំនង? បើ​វិវត្ត​ដល់​ដំណាក់​កាល​នោះ​មែន ប្រហែល​ជា​គេ​បង្កើត​ប្រព័ន្ធ​សុវត្តិភាព​បែប​ផ្សេង ព្រោះ​បើ​ពាក់​មួក​ការពារ​ហើយ​ធ្លាក់​ពី​លើ​កង់​ហោះ​នោះ​មក, បែប​មិន​រួច​ខ្លួន​ទេដឹង?
      «មើល​រូប​តា​ទួត, យាយ​ទួត, កាន់ស្នា នឹង​ស្ពាយ​គ្រាប់​ព្រួញ​១​កំប៉ុង» ស្តាប់​ទៅ​បើ​មិន​មែន​ជំនាន់​ព្នង ក៏ ជំនាន់​មិន​ទាន់​រីក​ចំរើន​ប៉ុន្មាន​ដែរ, ពី​តាទួត មក​ដល់​ត្រឹម​ជំនាន់​ក្មេង​ម្នាក់​នោះ បើ​គិត​ទៅ​ថា ៥០ រឺ ៦០ឆ្នាំ​អី​ប៉ុណ្ណោះ​ឯង, តើ​វា​អាច​រីក​ចំរើនខុស​គ្នា​ដូច​មេឃ​ហើយ​នឹង​ដី​ដល់​ថ្នាក់​ហ្នឹង​ផង​ឬ?

      • អរគុណមែនទែនចំពោះមតិដ៏មានតម្លៃនេះបង!
        – គំនិតដែលថា«ជិះកង់ហោះ…. ពាក់មួកការពារ» ប្រហែលជាអាចរាងឆ្គងមែន! ចឹង! បង! ចុះបើឲ្យក្មេងនោះ ស្លៀកសំលៀកបំពាក់សុវត្ថិភាពវិញយ៉ាងម៉េចដែរបង? សម្លៀកបំពាក់ដែលគេស្លៀកគឺមានពងសុវត្ថិភាព ពីខ្នងទៀត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់នៅពេលធ្លាក់។ យ៉ាងម៉េចដែរបង?
        – រីឯគំនិតដែលបងនិយាយពី«មើល​រូប​តា​ទួត, យាយ​ទួត, កាន់ស្នា នឹង​ស្ពាយ​គ្រាប់​ព្រួញ​១​កំប៉ុង» នេះមិនមែនមានន័យថា ជំនាន់ព្នងទេ តាមបទពិសោធន៍ការងារកន្លងមក នៅពេលចុះទៅតំបន់រតនៈគីរីម្ដងៗ ខ្ញុំសង្កេតឃើញថា ជំនាន់នេះ(2000) ក៏នៅមានអ្នកប្រើ ឧបករណ៍ស្នានេះនៅឡើយដែរ។ មួយវិញទៀត ការបង្ហាញលើបែបនេះ ចង់មានន័យថា វណ្ណៈសង្គមនាសម័យឆ្នាំ២០៧០ មិនដូចកាលពីសម័យឆ្នាំ២០០០នោះ ព្រោះតែបែបនេះហើយ ទើបខ្ញុំឲ្យមិត្តភក្តិពីរនាក់ដែលមានវណ្ណៈដូនតាខុសគ្នាកាលពីឆ្នាំ​២០០០​ពោលគឺ មួយមានដូនតាជា វិស្វករ មួយជា ប្រជារាស្ត្រព្នងតំបន់ដាច់ស្រយ៉ាលនោះ គឺជាមិត្តនឹងគ្នា តែសព្វថ្ងៃ(២០៧០) គឺមានបងប្អូនដែលមាន កម្រិតជីវភាព ឬចំណេះដឹងដូចគ្នាខុសពីមុន។ បែបនេះ បងយល់យ៉ាងម៉េចដែរ? អរគុណបង! វគ្គបន្តនឹងនិយាយពីការងាររបស់ប៉ាម៉ានិត សូមរងចាំទស្សនាភាគបន្ត…. 🙂 អរគុណចំពោះបង! ខ្ញុំនឹងពិនិត្យលើសាច់រឿងឡើងវិញ…..

      • សម​ហេតុផល! បើ​និយាយ​ចឹង, ដល់​ជំនាន់​នោះ​អស់​ព្នង​ អស់​ព្រៃ​ហើយ​ចឹង! ងាប់​ហើយ បង​គិត​ថា បង​ប្រហែល​ជា​អាច នឹង​រស់​ដល់​ឆ្នាំ​ហ្នុង, ចឹង​បង​មិន អស់​ស្រែ​ធ្វើ​ហើយ​រ៉េ​ហី? លេង​មាន​ក្មេង​ស្រែ​ទៀត​ហើយ​ចឹង! 😆
        ត្រង់​សំលៀក​បំពាក់​សុវត្ថិភាព, បង​ថា​បើ​គេ​ភ្ជាប់​ឧបករណ៍​សុវត្ថិភាព​នឹង​កង់​នោះ​តែ​ម្តង​បែប​ទំនង​ជាង,រឺ​យ៉ាង​ម៉េច​បង​មិន​ហ៊ាន​ថា អាស្រ័យ​តែ​ការ​បរិយាយ​របស់​ប្អូន ។ ម្យ៉ាង «ពោង» និង «ពង» ខុស​គ្នា​មែន​ទេ?

      • hah hah!! 😀 បង! អស់មែន ប្រសិនបើចាប់ពីឥឡូវនេះទៅ មិននាំគ្នាថែរក្សានោះ មែនទេ! បើពឹងលើវិទ្យាសាស្ត្រ មិនកើតទេ។ ក្នុងរឿងនេះ សូម្បីតែវិទ្យាសាស្ត្រក៏ស្ដាយធនធានធម្មជាតិដែរ ដូច្នេះវគ្គ២ ខ្ញុំនឹងបង្ហាញពីការស្រាវជ្រាវទាញយកធនធានមកវិញមិនខាន។ រឿងសុវត្ថិភាព ចាំខ្ញុំពិនិត្យឡើងវិញណា… 🙂 អរគុណបង!!!!
        ហើយនេះ សួមទោសរឿងពង និង ពោងផង…. ច្រឡំណាបង!! ;)’ សូមទោសផង! អរគុណបង! 🙂

    • បាទ!!! ហិ ហិ ហិ!! 😀 តាមពិត នេះជាសារមួយពីបរិស្ថាន ខ្ញុំចង់ប្រាប់មនុស្សនាពេលបច្ចុប្បន្ន ឲ្យដឹងថា បើនៅតែបន្ត ធ្វើបាបបរិស្ថានឲ្យហិនហោចទៀតនោះ នោះមុខជាមិនអាច បានញុំាពងទាស្រស់តទៅទៀតហើយ…. 🙂 អរគុណបង!!! អរគុណចំពោះមតិដ៏មានតម្លៃ!

  3. អី!!!! យ៉ា!!! ខ្ញុំគិតសរសេរតាំងពីថ្ងៃដែលមកទីនេះមុនដំបូងម៉្លេះ!! តែមកពីអត់មានអ្នកមើល!! ខ្ជិលតែម្តងទៅ!!!
    សង្ឃឹមថារឿងបងមានគេគាំទ្រ នឹងអាលបានខ្ញុំសរសេរថែមម្នាក់ទៀត!!! រឿងវិទ្យសាស្ត្រខ្វះអីនឹងគិត!!!! 🙂 🙂

    • អរគុណអូន!! ខំសរសេរទៅ! ឲ្យខ្មែរមានរឿងច្នៃប្រឌិតខ្លះ កុំឲ្យមានតែមនោសញ្ចេតនា សោកនាដកម្ម…. ច្រើនខ្លាំងពេក។ រឿងបែបនេះ បងគ្រោងសរសេរតាំងពីនៅក្មេង តែមិនហ៊ានព្រោះមិនទាន់ស្ទាត់នៅឡើយ! ឥឡូវតាំងពីចេះសរសេររឿងរ៉ាវក្នុងចិត្តលើហ្វ៊េសប៊ុគមក ក៏មានកម្លាំង និងឆន្ទៈសរសេរបានតិចៗហើយ! ប្អូនប្រហែលសរសេរឡូយជាងបងទៀត! ស៊ូៗអូន! បងគាំទ្រ!

    • បាទ! សួស្ដី! ខ្ញុំសុខសប្បាយជាទេ! អរគុណ! មកដល់ពេលនេះ មិនទាន់បានមួយវត្តនៅឡើយទេ ព្រោះតែការងារ និងការសិក្សា។ 🙂 តែថ្ងៃទី៧ នឹងទៅវត្តហើយ!! សូមអរគុណ!

    • អរគុណចំពោះការគាំទ្រ! 🙂 វគ្គពីរ មិនទាន់ចេញទេបងទេបង! ចាំមើល៍! ភ្ជុំហើយសិន ព្រោះអ្នកខ្លះចេញទៅខែត្រ គេប្រើតែទូរស័ព្ទទេ។ មិនអាចបើកមើលរឿងនេះនៅឡើយទេ បើបើកក៏ភាគតិចដែរ។ ដូច្នេះ ចាំភ្ជុំសិនណាបង… អរគុណ!! 🙂

  4. កុំអាលទាន់ដាក់វគ្គ២អី ចាំចំហាយអស់សិនទៅ នេះ នៅមិនទាន់មានអ្នកអានច្រើនទេ!! ដាក់សំរុកចឹង ក្លាយជាគ្មានន័យហើយ!!

    • បាទ! សួស្ដី! សូមទោសផងប្រហែលជាចាំមិនបានទេ! ព្រោះឥឡូវភ្លេចច្រើនណាស់!!! តែបងអាចប្រាប់បានទេ បងជាអ្នកណា? កុំប្រកាន់អីសូមទោសផង!!!

  5. ហិហិហិ… ប៉ិន​ស្រមើ​ស្រមៃ​ដល់​ហើយ​យើង​នៀក​…. សុំ​គាំ​ទ្រ​មួយ​! សង្ឃឹម​ថា​ នឹង​បាន​មើល​វគ្គ​២​ឆាប់​ៗៗៗ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s