រឿងមួយ – One story

ស្តង់ដារ

រឿងមួយដែលកើតឡើងចំពោះខ្ញុំ គឺជារឿងមួយដែលសល់ត្រឹមតែស្រមោល… ស្រមោលក្នុងក្ដីពិត… ក្ដីពិតដែលអាចធ្វើឲ្យខ្ញុំនឹងគេបានជួបគ្នា… មែនហើយ តែវានៅតែត្រឹមស្រមោល ស្រមោលនៃថ្ងៃលិច ដែលយើងធ្លាប់អង្គុយលេង តែពីនាក់… ឥឡូវនេះស្រមោលនេះ សល់តែម្នាក់ គឺស្រមោលខ្ញុំក្នុងក្ដីឈឺចាប់…

ក្នុងរដូវក្ដៅ ២ឆ្នាំមុន…

នេះជារឿងចៃដន្យណាស់ ដែលខ្ញុំបានជួបនាង នៅកន្លែងមួយដែល ខ្ញុំចូលចិត្ត មើលថ្ងៃលិចរាល់ដង… វាក៏ប្រហែលជារឿងចៃដន្យដែរ ដែលនាងជាមនុស្សដំបូង បានធ្វើឲ្យខ្ញុំស្គាល់នៅអ្វីៗជុំវិញខ្លួន… ពួកយើង មិនស្គាល់គ្នាទេ តែនាងនិងខ្ញុំហាក់ដូចជាធ្លាប់ស្គាល់ខ្ញុំពីមុនអ៊ីចឹង… ស្នាមញញឹម  របស់នាង តែងផុសឡើងជានិច្ចរាល់ពេលខ្ញុំមានទុក្ខ…

ប៉ុន្មាន ៥ខែក្រោយមក ស្នាមញញឹមនេះបែរជាបាត់ពីភ្នែករបស់ខ្ញុំ… មិនដឹងថា ហេតុអ្វីទេ… ពីមុន ពេលមិនទាន់ស្គាល់នាង អ្វីៗទាំងអស់ហាក់ដូចជា ធម្មតាសម្រាប់ខ្ញុំ… តែឥឡូវ ពេលបានស្គាល់នាងហើយ រួចបាត់រូបនាងវិញ ដួចចិត្តមួយនេះ មានអារម្មណ៍ថា ឯកាណាស់… ទោះបីជាឡើងឋានណា ក៏អារម្មណ៍របស់ខ្ញុំនៅតែទុក្ខសោក គ្មានពេលស្បើយ… ក្នុងចិត្ត ហាក់ដូចជា តែងចាំអ្នកណាវិលវិញ….

រដូវក្ដៅ១ឆ្នាំក្រោយ…

នៅកន្លែងថ្ងៃលិចក្បែរទន្លេ… ខ្ញុំបានជួបនាងម្ដងទៀត… នាងនៅតែដដែរ គ្មានផ្លាស់ប្ដូរចិត្តនោះទេ គឺនៅតែបង្ហាញនូវស្នាមញញឹមចំពោះខ្ញុំ…. ម្ដងនេះ ខ្ញុំបានសារភាពថា ខ្ញុំស្រឡាញ់នាង… ស្នាមញញឹមរបស់នាងពេលនោះ ស្រាប់តែកាន់តែមានន័យមែនទែនសម្រាប់ខ្ញុំ ទោះបីជាពេលនោះស្នាមញញឹម នោះហាក់ដូចជាប្រែស្រពោន ព្រោះនាងខ្លាចខ្ញុំធ្វើបាបចិត្តនាងក៏ដោយ… តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំសន្យាថានឹងកាន់ដៃរបស់នាងជាប់រហូតដែរ…

ក្បែរទន្លេ នាពេលថ្ងៃលិច… ពួកយើង ចាប់ផ្ដើមចងចិត្តនឹងគ្នា… ប៉ុន្តែភ័ក្ត្រារបស់ នាងបែរជាស្រពោនមិនដឹងហេតុអ្វី…. ខ្ញុំក៏ជូននាងទៅពេទ្យ…

ពេទ្យបានប្រាប់ខ្ញុំថា នាងមានជម្ងឺ មហារីកក្រពះ និងធ្លាយបេះដូង…..

អ្វីៗបានផ្លាស់ ប្ដូរយ៉ាងលឿន… ពេលធ្វើដំណើរតាមផ្លូវ ត្រឡប់ពីពេទ្យ នាងឧបខ្ញុំយ៉ាងជាប់ ហើយនាងបានប្រាប់ពីមូលហេតុដែល នាងមិនអាចមកជួបខ្ញុំនៅទីនេះបានមកខ្ញុំថា ក៏ព្រោះតែម្ដាយនាងឃាត់ឃាំងនាង… មិនឲ្យនាងមកជួបខ្ញុំ… និយាយបានត្រឹមណេះ នាងក៏សន្លប់លែងដឹងខ្លួនភ្លាម…

មេឃក៏ចាប់ផ្ដើមភ្លៀង… ភ្លៀងគម្រាមខ្ញុំនិងនាង ទាំងពេលខ្ញុំកំពុងបីនាងលើក ចូលមន្ទីរពេទ្យ…

ដៃរបស់នាងក្ដាប់ដៃខ្ញុំ ជាប់…… រហូតដង្ហើមចុងក្រោយនៃជីវិត… ទឹកភ្នែក ទុក្ខព្រួយរបស់ខ្ញុំហូររាល់រដូវ… ហូររហូត… គ្មានពេលនឹងអាចប្រាប់នាង ថា ខ្ញុំក៏ស្រឡាញ់នាងដែរ…

រដូវក្ដៅឆ្នាំនេះ…

ភ្នូររបស់នាងត្រូវបានបញ្ចុះនៅទីឋានដែលយើងធ្លាប់ជួបគ្នា… សូមឲ្យវិញ្ញាណក្ខន្ធអូន បានទៅកាន់បរិលោកផងចុះ… ជួបគ្នានាជាតិថ្មី….

១. ពេលវេលាចេះតែកន្លងផុតទៅ       គ្មានពេលណានៅ   ទៅមិនអាចត្រឡប់វិញឡើយ      តែស្នេហាត្រែងត្រាំចងចាំត្រាណត្រើយ ពេលនេះហើយ     ទុក្ខគ្មានស្បើយលែងបានយល់។

២. មេឃល្វឹងល្វើយបំភ្លឺតែរឿងឈឺចាប់    ឈប់អាចសាសព្ទ    ប្រាប់ព្រលឹងប្រលោមនិមល     បានត្រឹមតែចាប់ដៃក្នុងក្ដីអំពល់     ដីពន្យល់ពន្យួសដួងចិត្ត    មិនអាណិតចិត្តតែមួយ។

បន្ទរ១. ជួបគ្នាហើយត្រូវឃ្លាត   ត្រូវឃ្លាតហើយឈឺព្រួយ   គ្មានអ្នកណាជួយ   រលួយក្នុងត្រួយ ដួងឱរាពិត។

បន្ទរ២. ព្រោះមេឃឈប់ប្រណី    ព្រោះដីមិនយល់ជិត   បំបែកស្នេហ៍ស្និទ្ធិ   ប្រឌិតរឿងពិតពីបង     ក្នុងចិត្ត ឈឺកន្លង ។

៣. ពេលវេលាថ្ងៃស្អែកបានត្រឹមស្រម៉ៃ    រឿងមួយម្សិលម្ង៉ៃ    ថ្ងៃនេះអូនត្រូវឃ្លាតឆ្ងាយពីបង    ឆ្ងាយពាក្យពេចន៍    ថ្ងៃលិចអង្គុយនឹងបង    បាត់នួនល្អង   បាត់បំណង   នៃរឿងមួយ។

(Back to ៣ >> បន្ទរ១ >> បន្ទរ២)

ពោល៖ រឿងមួយដែលបងចង់ប្រាប់អូនតែអូនមិនឮគឺ «បងក៏ស្រឡាញ់អូនដែរ»

ទំនុកច្រៀង ទំនុកភ្លេង សាច់រឿង ប្រគុំ ដោយ បញ្ញា!
Advertisements

5 responses »

  1. នេះគេមិនហៅទំនុកច្រៀងទេបង! វាជាទំនុកភ្លេង! ទំនុកភ្លេងកំពុងកសាង… ចង់យកបទនេះដាក់ឲ្យផលិតកម្មដល់ហើយ ប៉ុន្តែប្រហែលជាបរាជ័យទៀតហើយ… 😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s