កាលវិបត្តិ–The wrong time machine ភាគទី២

ស្តង់ដារ

កាលវិបត្តិ

The Wrong time machine

និពន្ធដោយ ម៉ា ច័ន្ទបញ្ញា

-២-

ផ្សែង​ពពក​ហោះ​បណ្ដេញ​គ្នា ករ​ផ្ដុំ​ជា​ដុំ​ៗ បាំង​ពន្លឺ​ដ៏​ស្រស់​ភ្លឺ​ថ្លា​ឲ្យ​ងងឹត​សូន្យ​សុង​ក្នុង​សន្ធិប្រកាស​នៃ​ភាព​ពិត​ក្នុង​ក្ដី​បោក​ប្រាក់​មួយ…

ខណៈ​នេះ និរតី​កំពុង​ឈប់​នៅ​បណ្ដោយ​ភ្លើងស្តុប​អាកាស​ក្នុង​សភាព​ជា​ពណ៌​ក្រហម​ តំណាង​ឲ្យ​ភាព​ឈប់​មួយ​រយៈ​សិន ស្របគ្នាជាមួយនឹង មនុស្សម្នា ក្បែរ​នោះ​​បែរ​ជា​កំពុង​សើច​លេង​សប្បាយ​អឺងកង ខុស​ស្រឡះ​ពី​មុខ​ដ៏​តូច​ច្រឡឹង​របស់​ម៉ានិត​ដែល​កំពុងស្រពោន​ក្រៀម​ស្វិត ងងឹត​សូន្យ​សុង​ដូច​ពន្លឺ​ដូច្នោះ​ដែរ។

«ធ្វើ​ម្ដេច​វាសនា​យើង​ចារ​មក​អ៊ីចឹង​ទៅ​ហើយ?»

ម៉ានិត​មិន​និយាយ​អ្វី​ទេ តែ​ក្នុង​ចិត្ត​គេ ចេះ​​តែ​​ទន្ទេញ​​ពាក្យ​​មួយ​​ឃ្លា​​នេះ​ដដែល​ៗ។ ម៉ានិត​ក៏​ឱន​មុខ​ចុះ​ទាំង​ទឹក​មុខ​ស្រពាប់ស្រពោន​រក​ថ្លែង​ពុំ​រួច។

ភ្លើងស្តុប​ក៏​ផ្លាស់​ជា​ពណ៌​ខៀវ​។ ម៉ានិត​ក៏​ចាប់​ចេញ​ដំណើរ​សារ​ជា​ថ្មី​ទាំង​គ្រវី​ក្បាល​ដដែល​ៗ។ ម្ដង​នេះ​ដំណើរ​នៃ​កង់​យន្ត​របស់គេ ធ្វើ​ដំណើរ​​ចេញ​យ៉ាង​យឺត​ៗ​បន្ត​ទៅ​ទៀត​ក្រោម​មេឃ​រលឹម​ផ្សែង​ក្រូច…

«អាឡូ! អូន​បង​ធ្វើ​កិច្ចការ​បាន​សម្រេច​ហើយ :)»

«មែន​ឬបង?…ល្ងាច​នេះ​បាន​សម្ល​កកូរ និង​ពង​ទា​ចំហុយ​ត្រី​ប្រម៉ា​ផ្សិតណា៎! ^^ »

«អ្ហា៎!!  ឆ្ងាញ់​មាត់​ហើយ​អ៊ីចឹង… :D»

ក្នុង​សំលៀក​បំពាក់​ស​គ្រប​ខាង​ក្រៅ​អាវ​ធំ រូបភាព​បុរស​មាន​សក់​ក្បាល​សង​ខាង​បន្តិចៗ​ កំពុង​​បង្ហាញ​ឡើង​នៅ​លើ​កញ្ចក់​ថ្លា​មើល​ធ្លុះ​ក្បែរ​ផ្ទះ​បាយ ជាមួយ​នឹង​ស្នាម​ពន្លឺ​ដែល​បាញ់​ចេញ​ពី​រាងកាយ​នៃ​កូន​មនុស្ស​យន្ត​ហោះមួយ, លោក​នេះ គឺ​លោក សុភា​ ​ឪពុក​របស់​ម៉ានិត។ គាត់​គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​បុរាណ​វិទូ​ម្នាក់។

«អូន! មើល​ខាង​ក្រោយ​បង​នែក…»

«អ្អា៎!! ធ្វើ​ហើយ… ហើយ​ហ្នឹង​បង?? : O »

ម៉ាក់​ម៉ានិត​ភ្លាត់​មាត់​ឡើង​ទាំង​​បើក​ភ្នែក​ធំ ៗ O.O។

«ពិត​ជា​អស្ចារ្យ​មែន​ប្ដី​សំឡាញ់… តែ​ដូច​ជា​រាង​មុខ​ធ្នូ​តិច ~_o»

ខាង​ក្រោយ​ប៉ា​ម៉ានិត​ គឺ​ជា​ ​សកម្មភាព​រោងចក្រ​មួយ​នៃ​សង្កាត់​​ក្បែរ​នេះ​។ រោងចក្រ​នេះ​មាន​ឈ្មោះ​ថា៖«សកល​បូរាណ​វត្ថុ​ឋាន»។

កាល​ពី​ឆ្នាំ​ទៅ​មិញ រោង​ចក្រ​មួយ​នេះ បាន​សាងសង់​ចប់​ជា​ស្ថាពរ​ដោយ​មាន​ការ​គាំទ្រ និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ការងារ​វិទ្យាសាស្ត្រ​បុរាណ​វត្ថុ​មួយ​ក្នុង​សង្កាត់​«សាគរ»។

សង្កាត់​សាគរ គឺ​ជា​សង្កាត់​មួយ​ដែល​មាន​ជាង​គេ បើ​ធៀប​នឹង​សង្កាត់​ដទៃ​ៗ ក្នុង​ក្រុង។ សង្កាត់​នេះ​មាន​ប្រវែង​ផ្លូវ​តែ​២០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ខុស​ពី​សង្កាត់​ដទៃ​ដែល​មាន​ប្រវែង​ផ្លូវ​៤០​ម៉ែត្រ ដោយសារ​ក្បែរ​សង្កាត់​នេះ​គឺ​ជា​ទន្លេ​ចំណាស់​មួយ។

ទន្លេ​ចំណាស់​នេះ​ស្ទើរ​រីង​ស្ងួត ហួត​ហែង​អស់​ហើយ ដោយសារ​ការ​កើន​ឡើង​នៃ​ដី​បាត​ខាង​ក្រោម​នៃ​ទន្លេ​នេះ បាន​រីក​ឡើង​ខ្ពស់​​ធំ​ជាង​ទឹក។

ក្នុង​ស្ថានភាព​បែបនេះ រោងចក្រ​៖«សកល​បូរាណ​វត្ថុ​ឋាន»មួយ​នេះ​ បាន​នឹង​កំពុង​លើក​គម្រោង​ស្ដារ​ដី​ទន្លេ​​ចំណាស់​នេះ​ហើយ ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​អ្នក​វិទ្យាសាស្ត្រ​ដើម្បី​វិភាគ​លើ​ដី​នេះ ដោយ​ហេតុ​ថា ពួកគេ​ត្រូវ​យក​ដី ពី​ភព​ដទៃ​មក​បិត​ប៉ះ​ស្រទាប់​ដែល​អាច​ធ្លុះធ្លាយ ពេល​ណា​ទន្លេ​ត្រូវ​បាន​ស្ដារ​ចប់​ជា​ស្ថាពរ…

…វឺតៗ

ស្នូរ​នៃ​គន្លឹះ​ មួល​ខ្ចៅ​​​នៃ​មនុស្ស​យន្ត​ទាំងឡាយ​បាន​កំពុង​ញាប់​ដៃ ញាប់​ជើង​​ក្នុង​គ្រោង​ការ​ កំពុង​សម្រេច​គម្រោង​ទី​មួយ។ សំនៀង ​ផូង​ផាំង​នៃ​ញញួរ​វិទ្យាសាស្ត្រ​​កំពុង​ដំ​ឡើង​ស័ព្ទប្រទាក់​គ្នា ប្រៀប​ដូច​ជាដំណក់​ទឹក​ភ្លៀង​កំពុង​ធ្លាក់​បន្ត​បន្ទាប់ បាន​ឮ​​រង្គើ​ខ្ទរ​សព្វ​ទាំង​រោងចក្រ។ ស័ព្ទ​នេះ គឺ​ស័ព្ទកំពុង​ដំ​ទ្វា​ដ៏​ក្រាស់​មួយ​ដែល​មាន​កម្រាស់​ក្រាស់​ឃ្មឹក ក្នុង​រោងចក្រ…

សណ្ឋាន​រាង​ស្ដួច​ឡើង​ទៅ​លើ មាឌ​ធំ​ទ្រមាំង​… ឧបករណ៍​ពិសេស​មួយ បាន​ឈរ​បង្អួត​រាង​ជាមួយ​នឹង​បរិស្ថាន​ពណ៌​ខ្មៅ​នៃ​បន្ទប់​ខ្លប​បិទ​ជិត​មួយ មាន​ទំហំ​ប៉ុន​មេឃា ដែល​ផ្ទុក​ទៅ​ដោយ​សម្ភារៈ​​វិទ្យាសាស្ត្រ​ដ៏​ទំនើប​ៗ និង​ឧបករណ៍​វិទ្យាសាស្ត្រ​បូរាណ​សព្វ​គ្រប់​​ប្រភេទ​។ ក្រៅ​ពី​នោះ ក្នុង​បន្ទប់​នេះ គេ​ឃើញ​​មាន​មនុស្ស​យន្ត​ជា​ច្រើន​ កំពុង​រត់​ចុះ​រត់​ឡើង​ទៅ​តាម​តួនាទី​ការងារ​គ្នា​រាង​ៗ​ខ្លួន​តាម​ចង្វាក់​នៃ​ផលិតកម្ម​ផង​ដែរ។

…ពីកញ្ចក់​មួយ ដែល​មើល​ទៅ​អាច​ឃើញ​ផ្ទៃ​ដ៏​ល្វឹងល្វើយ​នៃ​ឃ្លាំង​ដ៏​ធំ​នេះ មាន​បុគ្គលិក​ជា​ច្រើន​កំពុង​ឈរ​បញ្ជា​គ្រឿង​ចក្រ​យ៉ាង​សកម្ម ខ្លះ​កាច់​ចង្កូត ខ្លះ​ចុច​ម៉ាស៊ីន​បញ្ជា ខ្លះ​ទៀត​កំពុង​អង្គុយ​ពិនិត្យ​រូបភាព​នានា ក្នុង​ធ្លា​ឃ្លាំង។

«បាន​ហើយ​ណា​អូន​សម្លាញ់ ល្ងាច​នេះ​ម៉ោង​ប្រាំមួយ​បង​នឹង​ទៅ​ដល់» លោក​សុភា ប្រើ​វាចា​បញ្ចប់​ការ​សន្ទនា​ ទៅ​កាន់​ភរិយា​របស់​លោក…

«ចា៎! ប្រយ័ត្ន​ផង​ណា​លោក​ប្ដី ជួប​គ្នា​ពីរ​ម៉ោង​ទៀត!! : *» អេក្រង់​ដែល​កំពុង​បង្ហាញ​រូបភាព​ម៉ាក់​ម៉ានិត​បាន​រលត់​ផុត…

វេលា​ដែល​ក្រុម​វិស្វករ​នានា​កំពុង​តែ​បង្ហើយ ប៉ា​ម៉ានិត​បាន​បញ្ចប់​ការ​សន្ទនា​របស់​ខ្លួន​ជាមួយ​នឹង​ដៃ​ម្ខាង​កាន់​ប្លង់​ផលិតផល។

«លោក​បង! ឆាប់​បញ្ជា​ភីធុត​ឲ្យ​យក​ទ្វា​នោះ​ទៅ​បិទ​លើ​ដង​ព្រួញ​នោះ​ឲ្យ​ហើយ​ទៅ»

ភីធុត ​ជា​ឈ្មោះ​កូន​មនុស្ស​យន្ត​មួយ​បែប ​ដែល​ធ្វើ​ការ​ខាង​ផ្នែក​ដឹក​ជញ្ជូន។ វា​មាន​សណ្ឋាន​ដូច​រថយន្ត​អ៊ីចឹង​ដែរ តែ​វា​មាន​ភ្លុក​ដូច​សត្វ​ដំរី​បូរាណ​ដែល​មាន​តួនាទី​អាច​លើក​របស់​ធំ​ៗ​បាន។ ប៉ុន្តែ ភ្លុក​​របស់​វា​នេះ គ្រាន់​តែ​អាច​លើក​ចុះ​បាន​តែ​ប៉ុណ្ណោះ…

«អា​ដង​មួយ​នោះ​ មែន​ឬ ​សុភា..?» លោក​អ៊ុំ​ទៀក មេការ​ចំណាស់​បាន​សួរ​បញ្ជាក់​ទៅកាន់​ប៉ា​ម៉ានិត។

លោក​អ៊ុំ​ទៀក មាន​មាឌ​ស្ដើង​ណាស់ គាត់​ពុក​មាត់​ដុះ​ក្រាស់​ក្រែល។ សម្បុរ​លោក​អ៊ុំ​ក៏​មិន​ខុស​ពី​ប៉ា​ម៉ានិត​ដែរ គឺ​ស្រអែម​ដូច​គ្នា។

«បាទ! អា​ដង​ហ្នឹង​ហើយ!»

លោក​សុភា ក្រឡេក​មើល​ទៅ​កាន់​ការដ្ឋាន​ដែល​កំពុង​ដំណើរ​ការ​បង្ហើយ។ នៅ​ក្នុង​កញ្ចក់ មាន​អ្នក​​វិទ្យាសាស្ត្រ​ជា​ច្រើន​កំពុង​តែ​ញញឹម​នឹង​ស្នាដៃ​ដ៏​មហិមា​ថ្មី​នេះ។ ឥឡូវ​នេះ អ្នក​ទាំង​អស់​គ្នា កំពុង​ឈរ​មើល​ការដ្ឋាន​ជាមួយ​នឹង​ប៉ា​ម៉ានិត​និង​លោក​អ៊ុំ​មេការ​ផង​ដែរ។

«យប់​ប្រហែល​ម៉ោង​៩ ខ្ញុំ​នឹង​មក​ពិសោធន៍​លោ​មើល៍»

ទឺត! ទឺត! ភិធុត​ មនុស្ស​យន្ត​ដឹក​ជញ្ជូល ក៏​ចូក​​លើក​ទ្វា​ ដែល​បាន​ដំ​រួច​អម្បាញ់មិញ​យក​ទៅ​ដំឡើង​បញ្ចូល។

«ល្អ! តស់! យើង​គិត​រៀប​ចំ​សម្រាក​ចុះ… លោក​អ៊ុំ​មេការ​ចាំ​ជួយ​បិទ​ម៉ាស៊ីន​ផង..»

ដើរ​បណ្ដើរ​រៀប​ចំ​បណ្ដើរ។ លោក​អ៊ុំ​មេការ​បាន​ដើរ​សំដៅ​ម៉ាស៊ីន​កុងតាក់​ដែល​នៅ​នឹង​ច្រក​ចេញ​ដែរ។

«បាទ!… : ) យី! ប៉ា​អានិត… ចូល​ចិត្ត​រូប​ព្រួញ​បូរាណ​ណាស់​ហ្ន៎! 😀  កិច្ចការ​លើក​នេះ ពិត​ជា​ប្លែក​មែន… :D»

«:) បាទ! ខ្ញុំ​ចូលចិត្ត​សិក្សា​ពី​ស្នា​បូរាណ​ទៅ ឃើញ​ថា គ្រាប់​ធ្នូ​ជា​វត្ថុ​មួយ​ដែល​អ្នក​ជំនាន់​មុន​យក​ទៅ​ប្រើ​​ជាមួយ សម្រាប់​បាញ់… វា​បាញ់​​បាន​រហ័ស​ណាស់»

«ចុះ! ម៉េច មិន​ឆ្លាក់​ជា​គ្រាប់​កាំភ្លើង​ទៅ វា​លឿន​ជាង? :D»

ប៉ា​ម៉ានិត​បង្អង់​បន្តិច​ហើយ​ញញឹម​តប៖

«អូ! ផ្លែ​ធ្នូ​ជា​ឫសគល់​នៃ​គ្រាប់​កាំ​ភ្លើង​ណា៎​លោក​អ៊ុំ :)»

និយាយ​រួច​ ពេល​នោះ ប៉ា​ម៉ានិត​ក៏​ចាកចេញ​ពី​ទី​នោះ​ទៅ។

ភ្លើង​ក៏​រលត់!

ក្នុង​ការដ្ឋាន​រោងចក្រ​ដ៏​ធំ​សម្បើម​នេះ លោក​សុភា​មាន​តួនាទី ​ជា​អ្នក​គ្រប់គ្រង​គម្រោង​មួយ​រូប ដែល​​មាន​ចំណេះ និង​ការ​យល់​ដឹង​ច្រើន​ពី​សម័យ​មុន ហើយ​ក៏​ព្រោះ​តែ​គាត់​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រលូក​នូវ​រឿងរ៉ាវ​ជា​ច្រើន មិន​ថា​ខ្លួន​គាត់​ជា​មនុស្ស​ឋិត​ក្នុង​ឋានៈ​ណា​នោះ​ទេ។

កាល​ពី​៥​ឆ្នាំ​មុន នៅ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​រើស​អ្នក​មាន​សមត្ថភាព​ផ្នែក​បូរាណ​វត្ថុ គាត់​បាន​ជាប់​រង្វាន់​លេខ​ពីរ​នៅ​ក្នុង​ចំណោម​អ្នក​ខ្លាំង​ទាំង​បី ដែល​កាល​ណោះ គាត់​បាន​សរសេរ​និក្ខេបបទ​ស្រាវជ្រាវ​ពី«ធ្នូ​បូរាណ»…

វឺ….

…. ទីង​តុង! ទីង​តុង! ទីង​តុង!

«:) ទៅ​ហើយ! ទៅ​ហើយ!»

ម៉ាក់​ម៉ានិត​បន្ទរ​ឡើង។

ទឺត! ទ្វា​ក៏​បើក​ឡើង ដោយ​បង្ហាញ​ឡើង​នូវ​មុខ​ស្រពោន​របស់​ម៉ានិត​ទាំង​មិន​ដោះ​មួក​សុវត្ថិភាព។

«ម៉ាក់​កូន​មក​វិញ​ហើយ… ~_~»

សំឡេង​ខ្សាវៗ បាន​បន្លឺ​ឡើង​ក្នុង​សភាព​រៀង​អស់​កម្លាំង ដៃ​ម៉ានិត​កាន់​កញ្ចប់​មួយ​នៅ​នឹង​ដៃ។ ចំណែក​ឯ​ម៉ាក់​ម៉ានិត​វិញ កាល​បើ​ឃើញ​សភាព​បែប​នេះ​ហើយ គាត់​ក៏​ដើរ​មក​ជិត​ម៉ានិត ដៃ​របស់​គាត់​ចុច​ម៉ាស៊ីន​បញ្ជា​ទ្វា​ឲ្យ​បិទ។

វឺត!!! ទ្វា​សម្រូត​ចុះ​ទៅ​ក្រោម។

«មុខ​ស្រពោន​ម៉េស​កូន? : ( និរតី​មិន​នៅ​ឬ?»

ម៉ាក់​ម៉ានិត​យក​ដៃ​អង្អែល​ក្បាល​ម៉ានិត។ ឯ​ម៉ានិត​វិញ​យក​ដៃ​របស់​គេ​ជ្រាត់​ចង្ការ​ហើយ​ក្នុង​ចិត្ត​របស់​គេ តែង​តែ​ទន្ទេញ​ថា៖

«ធ្វើ​ម៉េច​វាសនា​យើង​ចារ​មក​អ៊ីចឹង​ទៅ​ហើយ!!!» :_(

ទឹក​ភ្នែក​របស់​គេ​ក៏​ស្រក់​ចុះ​បន្តិច​ទៅ។ រួច​គេ​ក៏​និយាយ​ថ្នមៗ​ថា៖

«ធ្វើ​ម៉េច​វាសនា​យើង​ចារ​មក​អ៊ីចឹង​!»

និយាយ​មិន​ទាន់​ចប់​ផង គេ​ក៏​រត់​ចេញ​ពី​ម៉ាក់​គេ​ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​គេ​បាត់​ទៅ។

~_~ «កូន​នេះ វា​ម៉េច​វា​ចេស? ប្រហែល​ជា​រឿង​រូបថត​ហ្នឹង​ហើយ…»

«សុំ​ផ្លូវ​មួយៗ… »

ស្នូរ​នៃ​រថយន្ត​ប៉ា​ម៉ានិត បាន​ស៊ីផ្លេ​ជា​ភាសា​មនុស្ស​ទៅ​កាន់​ចាប​កម្សត់​មួយ​ដែល​កំពុង​ហោះ​រាង​យឺត​ៗ​ជិត​អស់​ប្រេង។ ស៊ីផ្លេ​មិន​ទាន់​ចប់​ផង ចាប​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​រទេះ​ហោះ​មួយ។ រទេះ​នេះ​ជា​រទេះ​នៃ​បុរស​ចំណាស់​ម្នាក់​ពាក់​មួក​សុវត្ថិភាព​ធ្លាយ​ក្បាល ពុក​មាត់​ស្រមូម ចិញ្ចើម​ក្រាស់ មាឌ​ធំ ច្រមុះ​កោង សក់​រួញ​ៗ ក្នុង​សំលៀក​បំពាក់​ដាច់​បំណះ​តិចៗ។ បុរស​នេះ​អង្គុយ​លើ​រទេះ ហោះ​មួយ​ដែល​មាន​ដែក​មាំ។ នៅ​លើ​សំណាញ់​រទេះ មាន​វត្ថុ​សំណល់​ជា​ច្រើន។

ឈឹប! ពេល​នោះ ចាប​អគ្គិសនី​អភ័ព្វ​ក៏​ធ្លាក់​ចូល​ក្នុង​សំណាញ់​ចំណោម​វត្ថុ​សំណល់​ទាំងនោះ​ដែរ។

«អេតចាយ! អេតចាយ!…» សំឡេង​ដែរ​ចេញ​ពី​ឧបករណ៍​បំពង​សំឡេង​ក៏​បន្លឺ​ឡើង។ បុរស​ចំណាស់​ក៏​ចេញ​ដំណើរ​ហោះ​យ៉ាង​យឺត​ៗ ទៅ​មុខ​ទៀត។

កង់​រថយន្ត​ប៉ា​ម៉ានិត​ក៏​បទ​ចូល រួច​សម្រូត​ផ្ទៃ​រថយន្ត​ឲ្យ​ចុះ​តាម​សម្រួល​ភ្លាម​នៅ​លើ​ដំបូល​ផ្ទះ​របស់​គាត់។ ទ្វា​រថយន្ត​ក៏​លើក​ឡើង​ទៅ​លើ ជាមួយ​នឹង​ខ្សែ​ក្រវាត់​រត់​កាត់ ដោយ​មាន​លើក​មួក​សុវត្ថិភាព​ចេញ​ពី​ក្បាល​ដែល​មាន​សក់​បន្តិចៗ​របស់​លោក​ផង​ដែរ។

ប៉ា​ម៉ានិត​ក៏​ក្រោក​ឡើង ពុត​ដៃ ពុត​ជើង​ជាមួយ​នឹង​ស្នាម​ញញឹម​របស់​លោក។

ស្នូរ​ទង្គិច​ឆ្នាំង​របស់​កូន​មនុស្ស​យន្ត​សោភា បាន​កំពុង​រៀប​ចាន​សម្រាប់​ស្រស់ស្រូប​អាហារ​រួម​គ្នា។

«ឭ​ៗ មេស​សោភា?»

ម៉ាក់​ម៉ានិត​អើត​ចេញ​ពី​ចង្ក្រាន​បាយ​ទាំង​ចម្ងល់។

«ប្រហែល​ជិត​អស់​ភ្លើង​ហើយ បាន​ជា​រៀង​ខ្សោយ​ៗ​អ៊ីចឹង»

ម៉ាក់​ម៉ានិត​វាចា​បណ្ដើរ ដើរ​បណ្ដើរ​ទៅ​ជិត​តុ​បាយ។

ប៉ា​ម៉ានិត ញញឹម​បណ្ដើរ​សម្រាយ​ក្រវាត់ក​បណ្ដើរ​ហៀប​នឹង​ចុច​កណ្ដឹង… ខ្ចាយ! : (

«បែក​បាត់!!! »

ប៉ា​ម៉ានិត​ក៏​ទាញ​ទ្វា​ចូល​ភ្លាម។

«ម៉េច​អ្ហើយ​ហ្នឹង? ម៉ាក់​អានិត?..»

«បែក​ហើយ បែក​ហើយ! ចាន​បុរាណ!»

«បែក​អីៗ?»

ប៉ា​ម៉ានិត​ដើរ​ទៅ​ភ្លាម ទាំង​ទឹក​មុខ​ស្លន់ស្លោ។ រួច​ក៏​មើល​ចុះ​ទៅ​ក្រោម​ឃើញ​ចាន​មួយ​បែក​អស់​រលីង។

«ចាន​តាទួត​ណា៎!!»

ម៉ាក់​ម៉ានិត​បន្ត ទាំង​ចិញ្ចើម​ជ្រួញ​មាត់​ពេប​បន្តិច។

«សោភា​ប្រហែល​អស់​ថ្ម​ហើយ… បង​ប្រាប់​ហើយ ៥​ថ្ងៃ​សាក​ម្ដង​នោះ​អី.. ឥឡូវ​មិន​អី​ទេ… សោភា​ទៅ​សាក​ថ្ម​ទៅ។»

«ចា៎!!»

សំឡេង​រាង​គ្រលរ​ៗ រាង​ស្រួយ​ៗ​បាន​បន្លឺ​ឡើង ជាមួយ​នឹង​ចិញ្ចើម​ធ្លាក់​របស់​សោភា។ សោភា​ហោះ​យឺត​ៗ​ទៅ​រក​កុងតាក់​ដោយ​បញ្ចូល​ខ្លួន​របស់​នាង​នឹង​ដុយ​ដោត។

«មិន​អី​ទេ​អូន! ចាំ​យក​ទៅ​ជួសជុល​ចេញ​ទៅ… អាឡូវ​យក​ចាន​អ៊ីនុក​ដែល​ទើប​នឹង​ទិញ​នោះ​មក​ប្រើ​មក..»

«ហ្ហើយ!! បង​មក​វិញ​ហើយ​អ្ហេះ? អូន​អាល័យ​តែ​ស្ដាយ​របស់… ចាំ​ម៉ា​ភ្លែត…»

ម៉ាក់​ម៉ានិត​គ្រហឹម​មួយ​ហើយ​ដើរ​យឺត​ៗ​គ្រវី​ក្បាល​ផ្ទះ​បាយ។

«អី​យ៉ា! សម្ល​កកូរ​ទៀត ខាន​ញុំាំ​យូរ​ហើយ…»

ប៉ា​ម៉ានិត​ពោល​តំណាល​នឹង​ដៃ​កំពុង​កាន់​ស្លាបព្រា​លូក​ភ្លក់​ឱជារស​នៃ​ស្នាដៃ​ភរិយា​ខ្លួន។

គ្រូក!! គ្រូក!! «អ្ហា!! ឆ្ងាញ់​មែន!! ឆាប់​យក​បាយ​មក​អូន​សំឡាញ់..»

«ទៅ​ហើយ​ៗ…»

ម៉ាក់​ម៉ានិត​ដើរ​យ៉ាង​លឿន​ជាមួយ​នឹង​ដៃ​កាន់​ឆ្នាំង​បាយ​ម្ខាង និង​លើក​ចាន​ម្ខាង។

គ្រួសារ​នេះ​ជា​គ្រួសារ​វ័យ​ក្មេង​មួយ​ក្នុង​ចំណោម​គ្រួសារ​នានា​ក្នុង​សង្កាត់​នេះ ពេល​នេះ​អាយុ​របស់​ប៉ា​ម៉ានិត​ទើប​តែ​២៧​តែ​ប៉ុណ្ណោះ ឯ​ម្ដាយ​របស់​គេ​គឺ​មាន​អាយុ​២៨​ឆ្នាំ បង​ប៉ា​គេ​មួយ​ឆ្នាំ ប៉ុន្តែ​ពួក​គេ​ស្រឡាញ់​គ្នា​ណាស់។

«ម៉ានិត!»

រូប​ម៉ាក់​ម៉ានិត​បាន​បាញ់​ឡើង​ជាមួយ​និង​សំឡេង​នៅ​លើ​កញ្ចក់​ថ្លា​មួយ​ក្នុង​បន្ទប់​ម៉ានិត​ដែល​កំពុង​តែ​បិទ​ភ្លើង។ ម៉ានិត​យក​ខ្នើយ​ដែល​ដាក់​លើ​ក្បាល​របស់​គេ ហាក់​ដូច​ជា​មិន​ចង់​ឭ​អ្វី ដោយ​ដក​ចេញ ហើយ​មើល​ទៅ​រូប​ម៉ាក់​របស់​គេ រួច​តប​ទៅ​វិញ​ថា៖

«បាទ​ម៉ាក់!»

«ប៉ា​ឯង មក​ហើយ! ញុំា​បាយ!»

«ប៉ា​មក​ហើយ? បាទ​! កូន​ចេញ​ទៅ​ឥឡូវ​ហើយ»

រូប​ម៉ាក់​ម៉ានិត​ក៏​រលត់​ពន្លឺ​ទៅ។

ង៉ាក់!! សំឡេង​ទ្វា​ម៉ានិត​បន្លឺ​ឡើង​ថ្នមៗ ប្រតិដ្ឋ​ឡើង​នូវ​ពន្លឺ​ដ៏​ភ្លឺ​ចាំង​ភ្នែក​របស់​គេ​ដែល​ឋិត​ក្នុង​ភាព​ងងឹត​ជា​យូរ​មក​ហើយ។ ធ្មេច​បាន​បន្តិច ម៉ានិត​ក៏​ចាប់​ផ្ដើម​ឃើញ​រូបភាព​ប៉ា​និង​ម៉ាក់​របស់​គេ​កំពុង​ងាក​មក​គេ។

«ចូល​មក​ញុំា​បាយ​មក​កូន!»

ប៉ា​គេ​ដំឡើង​សំឡេង​ក្រអុល​របស់​គាត់​ឡើង​ទៅ​កាន់​ម៉ានិត​ដែល​កំពុង​យក​ដៃ​ញី​ភ្នែក​បណ្ដើរ ប្រឹង​ដើរ​បណ្ដើរ។

«មិន​ដឹង​ថា​មាន​រឿង​អី​ទេ កូន​ហ្នឹង?… តាំង​ពី​មក​ពី​ផ្ទះ​និរតី​មក​គេង​រហូត…»។

និយាយ​ចប់​ម៉ាក់​គេ​គ្រវី​ក្បាល​បន្តិច​រួច​មើល​មក​មុខ​ស្រពោន​របស់​កូន។

«ប៉ា​មក​ដល់​យូរ​ហើយ? :O»

«បាទ! ប៉ា​មក​ដល់​យូរ​គួរសម​ហើយ… ចុះ​លោក​កូន​ឯង​យ៉ាង​ម៉េច​ទៅ​ហើយ បាន​ជា​មុខ​មាត់​ស្រមូមស្រមាម​ម្ល៉េះ? មើល​ទៅ​សុទ្ធ​តែ​ពពឹក​ភ្នែក!»

ប៉ា​ម៉ានិត​និយាយ​ទៅ​កាន់​ម៉ានិត​បណ្ដើរ ដៃ​របស់​គាត់​លូក​ដួស​ម្ហូប​បណ្ដើរ។ ឯ​ម៉ានិត​យក​ដៃ​របស់​គេ កេះ​ពពឹក​នោះ​ចេញ​រួច​តប​ថា៖

«អត់​អី​ទេ! : (»

«ញុំា​បាយ​ទៅ តិច​ទៀត​ប៉ា​ចេញ​ទៅ​មន្ទីរ​ពិសោធន៍​វិញ​ឥឡូវ​ហើយ!»

«អ្ហា៎ក! ម៉េច​ទៅ​វិញ​ចឹង​ប៉ា? ~_o»

«អូ! ប៉ា​ត្រូវ​ទៅ​ពិសោធន៍​បញ្ចប់! : )»

«ពិសោធន៍​អី? ~_o»

«បាន​ហើយ! កុំ​សួរ​ប៉ា​ឯង​ពេក គាត់​ហត់​ណា៎!»

ម៉ាក់​ម៉ានិត​និយាយ​កាត់​ភ្លាម។ ចំណែក​ឯ ប៉ា​ម៉ានិត​ក៏​ឈប់​និយាយ​អ្វី​ហើយ​ញញឹម​បន្តិច : ) រួច​ញុំា​ម្ហូប​បន្ត។

គ្រឹង!! គ្រឹង!!!

សំឡេង​នេះ គឺ​ជា​សំឡេង​មួល​ខ្ចៅ​ដែល​ភិធុត​មនុស្ស​យន្ត​កំពុង​យក​បដា​ឈ្មោះ​ចេញ​ក្រៅ។

ខណៈ​នេះ នាឡិកា​រង្វាស់​ពេល​បាន​ឈរ​ជា​លេខ​ម៉ោង​៨​ជា​សញ្ញា​ជិត​ដល់​ពេល​ពិសោធន៍​មែនទែន​ហើយ។ វិស្វករ​ទាំង​ចាស់​ទាំង​ក្មេង​ទាំង​ឡាយ​បាន​វិល​មក​កាន់​ទី​កន្លែង​រាង​ខ្លួន​ជា​បណ្ដើរៗ។ នៅ​បណ្ដោយ​ច្រក​ទ្វា​នៃ​រោងចក្រ វិស្វករ​ជា​ច្រើន​កំពុង​តម្រង់​ជួរ​គ្នា​ចាំ​ទទួល​ខោរ​អាវ​ឯកសណ្ឋាន​។

នាឡិកា​ពេល​នេះ បាន​ផ្លាស់​ប្ដូរ​នាទី​ទី​៣០ ឈាន​ចូល​៣១​នាទី​នៃ​ម៉ោង​៨​យប់​ហើយ។ ប៉ា​ម៉ានិត​ក៏​ទម្លាក់​ដៃ​ដែល​ជាប់​នាឡិកា​របស់​គាត់​ចុះ។

«អូន! បង​គិត​រៀបចំ​ខ្លួន​ចេញ​ហើយ…»

ប៉ា​ម៉ានិត​និយាយ​ទៅ​កាន់​ភរិយា​របស់​គាត់​ដែល​កំពុង​អង្គុយ​លើ​សាឡុង ដំណាល​គ្នា​នឹង​ដៃ​របស់​គាត់​កំពុង​ចុច​ម៉ាស៊ីន​រៀប​ចំ​សំលៀកបំពាក់។

«បង​អើយ! អើ…»

ម៉ាក់​ម៉ានិត​រៀង​ស្ទាក់​សំដី​បន្តិច ហាក់​ដូច​ជា​មាន​រឿង​អ្វី​ចង់​ប្រាប់​ទៅ​ប៉ា​ម៉ានិត។ ងាក​មក ប៉ា​ម៉ានិត​វិញ បន្ទាប់​ពី​ប្រពន្ធ​ពោល​ដូច្នោះ ដៃ​របស់​គាត់​ក៏​ចុច​លើ​កុងតាក់ ម៉ាស៊ីន​រៀប​ចំ​ខ្លួន​ប្រាណ​ដែល​មាន​កញ្ចក់​មួយ​សម្រាប់​ឆ្លុះ​មុខ ឲ្យ​ទម្លាក់​ក្រាស់​មួយ​ឲ្យ​គាត់ សម្រាប់​សិត​សក់​យ៉ាង​ប្រញាប់។

«ម៉េច​មាន​ការ​អី​អូន? យាយ​ហើយ​ម៉េច​បាន​ស្ងាត់​ចឹង»

«អូ!! នែក! អូន​ចង់​ឲ្យ​កូន​យើង​ទៅ​មើល​គេ​ពិសោធន៍​…ម៉ាស៊ីន​ពេលវេលា​ដែរ…ព្រោះ​មើល​ទៅ​វា​ដូច​ជា​ធុញ​ទ្រាន់​ណាស់​ថ្ងៃ​នេះ… ណាមួយ​យូរ​ៗ​មាន​ម្ដង បាន​ម៉ានិត​មើល​គេ​ពិសោធន៍​ដែរ​ណា៎!»

ម៉ាក់​ម៉ានិត​និយាយ​ទាំង​ទឹក​មុខ​ស្ទាក់​ស្ទើរ​បន្តិច តែ​មើល​ក៏​រាង​ច្បាស់​ការ​បន្តិចដែរ។

សំឡេង​ទ្វា​បើក​ថ្មម​ៗ​ពី​ផ្ទៃ​ងងឹត​បាន​ទាញ​សូរ​តិចៗ… ម៉ានិត​អើត​ក្បាល​របស់​គេ​ចេញ​តិចៗ​ពី​ក្នុង​បន្ទប់​ដែល​នៅ​ជិត​នោះ រួច​លប​ស្ដាប់​ប៉ា​ម៉ាក់​របស់​គេ​ជជែក​គ្នា ទាំង​ងឿង​ឆ្ងល់ ដោយសារ​គេ​ឭ​ពាក្យ​ថា​«ច្បាស់​ការ​បន្តិច…»

«ថា​ម៉េច? ចង់​ឲ្យ​ម៉ានិត​ទៅ? ដូចជា​មិន​កើត​ទេ​អ្ហី​អូន! ដូច​ជា​រំខាន​ដ៏​ពិសោធន៍​ទេ​អ្ហី.. ម្យ៉ាង​គេ ក៏​នឹង​ថត​ជា​វីដេអូ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ផង… កុំ​អី​អ្អី!»

ប៉ា​ម៉ានិត​និយាយ​បណ្ដើរ​យក​ដៃ​ទាញ​ក្រវាត់ក​បណ្ដើរ រួច​មើល​ទៅ​កាន់​ប្រពន្ធ​របស់​គាត់​បណ្ដើរ។

«តែ​.. ដូច​ជា មិន​រំខាន​អី​នោះ​ទេ ម៉ានិត​ក៏​ធំ​ហើយ​ដែរ គួរ​យល់​ដឹង​ពី​ការងារ​ឲ្យ​បាន​ច្រើន»

ក្រឡេក​មក​ខាង​ម៉ានិត​វិញ ស្រាប់​តែ​ឃើញ​ម៉ានិត​ស្លៀក​សំលៀក​បំពាក់​រួច​រាល់​ជា​ស្រេច ជា​មួយ​នឹង​ស្បែកជើង​ខ្មៅ​មួយ​គូរ នៅ​ក្នុង​បន្ទប់​របស់​គេ មិន​ដឹង​ជា​មាន​បំណង​អ្វី​នោះ​ទេ។

«គួរ​តែ​កុំ​ទៅ​អី! អូន​ដាក់​លំហាត់​ឲ្យ​ម៉ានិត​ធ្វើ​ទៅ… ល្អ​ទេ? បង​ប្រញាប់​ណាស់​លា​អូន​សិន​ហើយ… លា​ហើយ​អូន​សំឡាញ់»

ផាំង!!! ផាំង!!

ប៉ា​ម៉ានិត និង​ម៉ាក់​ម៉ានិត​ផ្អាក​សន្ទនា​គ្នា​មួយ​សន្ទុះ​សិន រួច​ផ្ទៀង​ស្ដាប់​សំឡេង​សូរ​អម្បាញ់មិញ តែ​បែរ​ជា​ស្ងាត់​ទៅ​វិញ។ ស្ងាត់​បាន​មួយ​សន្ទុះ ភ្លាម​នោះ​ម៉ាក់​ម៉ានិត​ក៏​បន្លឺ​សំឡេង​ឡើង​មុន​ថា៖

«ប្រហែល​ជា​ឆ្មារ​យន្ត​អ្នក​ជិត​ខាង​យើង​ទេ​ដឹង? មិន​អី​ទេ​អូន​គ្រាន់​តែ…​ចង់…»

ម៉ាក់​ម៉ានិត​និយាយ​បាន​ត្រឹម​ណេះ ប៉ា​ម៉ានិត​ក៏​រៀប​ចំ​ខ្លួន​រួចរាល់ គាត់​បម្រុង​នឹង​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ដោយ​មិន​និយាយ​តប​អ្វី… ធ្វើ​ហាក់​ដូច​ជា​ប្រញាប់​ៗ តែ​ក៏​ងាក​មក​ភរិយា​វិញថា៖

«អូ! អូន… យប់​នេះ បង​មិន​បាន​មក​គេង​ផ្ទះ​ទេ ថែ​ខ្លួន​ផង… ហើយ​កុំ​ភ្លេច​ឲ្យ​ម៉ានិត​ធ្វើ​លំហាត់​មុន​ញុំា​ទឹក​ដោះ​គោ​ពិសោធន៍ មុន​ចូល​គេង​ផង​ណា៎…»

និយាយ​ចប់​ប៉ា​ម៉ានិត ក៏​ទាញ​សោ​ពី​ហោប៉ៅ​មិនទាន់​ទាំង​មាន​ចម្លើយ​តប​ពី​ប្រពន្ធ​ផង។

ទឺត! ទឺត!

រថយន្ត​ក៏​បញ្ឆេះ​រួច​ជា​ស្រេច។ ទ្វា​ក៏​ចាប់​ផ្ដើម​របើក​។ ប៉ា​ម៉ានិត​ក៏​ដើរ​សំដៅ​ទៅកាន់​ទី​ដែល​ទុក​រថយន្ត​នៃ​ដំបូល​ផ្ទះ​របស់​គាត់។

«យី! ភ្លេច​បិទ​គូទ​ឡាន…!!! ចំ​មែន​ហើយ​ខ្ញុំ!»

ផាំង!

ទឺត! ទឺត! ខ្សែ​ក្រវាត់​ក៏​ព័ទ្ធ​ខ្លួន​របស់​ប៉ា​ម៉ានិត។

វ៉ឺ…

«ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​វិសេស​ណាស់​សម្រាប់​ទីក្រុង​និមិត្ត​របស់​យើង… វា​ជា​មោទកភាព​បំផុត​ដែល​ជនជាតិ​យើង អាច​បង្កើត​នូវ​របស់​ដែល​ពិភព​លោក​កំពុង​ត្រូវ​ការ…។ សល់​តែ ដប់​ប្រាំ​នាទី​ទៀត​ប៉ុណ្ណោះ​ទេ! ក្រុម​ពិសោធន៍​របស់​វិទ្យាស្ថាន​ឬ​រោងចក្រ សកល​បូរាណ​វត្ថុ​ឋាន នឹង​ធ្វើ​ការ​ពិសោធន៍​ជា​លើក​ដំបូង​នូវ​ឧបករណ៍​កាលវិបត្តិ​មួយ…»

សញ្ញា​ដៃ​ដាក់​ចុះ​ក្រោម​បញ្ជាក់​ថា​បញ្ចប់ បាន​លើក​ឡើង។ ឧបករណ៍​ថត​ក៏​ផ្លាស់​ប្ដូរ​ប្លង់​ទៅ​សកម្មភាព​របស់​ភីធុត ដែល​កំពុង​បញ្ចប់​ការ​មួល​ស្លាក​សញ្ញា​ដែល​ដាក់​ថា៖ «ឧបករណ៍​កាលវិបត្តិ»។

«បាន​ហើយ! ចាប់​ប្លង់​នោះ​មួយ​ទៀត​ហើយ រួច​បិទ​ទៅ! ចាំ​លោក​សុភា​មក ចាំ​សម្ភាសន៍​គាត់​មួយ​ទៀត»

ក្នុង​សំលៀកបំពាក់​ជា​អ្នកសារព័ត៌មាន និង​មាន​រូប​សម្ផស្ស​លាយ​ជាមួយ​នឹង​រង្វង់​វ៉ែនតា​ជ្រុង​ខ្មៅ កញ្ញា​មិនា​គឺ​ជា​បណ្ដាញ​ទូរទស្សន៍ និមិត្ត​ពិភព​លោក របស់​ក្រុង។

«ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​វិសេស​ណាស់​សម្រាប់​ទីក្រុង​និមិត្ត​របស់​យើង… វា​ជា​មោទកភាព​បំផុត​ដែល​ជនជាតិ​យើង អាច​បង្កើត​នូវ​របស់​ដែល​ពិភព​លោក​កំពុង​ត្រូវ​ការ…»

«ជិត​ដល់​ម៉ោង​ហើយ​នៀក!» (នៅមានត…)

Advertisements

11 responses »

  1. អាន​ចប់​ហើយ! ប្រសើរជាង​វគ្គទី១ មាន​អ្វី​គួរ​ឲ្យ​តាម​ដាន​ច្រើន​ជាង..
    ប៉ុន្តែ​សុំ​បន្ថែម​បន្តិច… ត្រង់ឧបករណ៍​ថ្មី​ៗដែល​សព្វ​ថ្ងៃមិន​ទាន់មាន​ប្រើ គួរ​មានការ​ពណ៌នាបន្ថែម​បន្តិច ព្រោះអ្នក​អាន​អាចនឹក​ស្រម៉ៃរូបភាពមិន​ចេញ ​រោងចក្រ​វត្ថុបុរាណ…(គោលដៅ​គេផលិត​អី ហើយ​រូបរាង​មើល​ពីខាង​ក្រៅម៉េចដែរ មាន​អីចម្លែកពី​រូបរាង​រោងចក្រ​សព្វថ្ងៃម៉េចទៅ?) គួរ​លើល​បង្ហាញ​អ្វី​ដែល​យើងគិត​ថា​វា​ខុស​ពី​អ្វី​ដែលមាន​សព្វថ្ងៃ​ឲ្យបាន​លម្អិត​បន្តិច ដើម្បី​បង្ហញ​ពីភាព​ខុស​គ្នា​នៃ​សម័យ​កាល​…

    • អូ! អរគុណលោកបង!! ពិតជាការប្រសើរមែនទែន ដែលខ្ញុំបានឃើញកំហុសខ្លួនឯងមួយនេះ! ខ្ញុំនឹងព្យាយាមកែ! អរគុណបងដែលជួយកែខ្ញុំណា៎! អរគុណមែនទែន! 🙂

  2. វគ្គ​ក្រោយ​នេះ អាន​ដូច​អត់​សូវ​យល់! ម៉ិច​អេហ្វិកសំលេង​ច្រើន​ពេក​ទេ​ដឹង? «ទឺត!, ផាំង! វឺត!» ។ ជំនាន់​ហ្នឹង​មាន​អ្នក​ទិញ​លក់​អេត​ចាយ​ដែរ​ណ៎? ហើយ​មិន​បាច់​ដើរ​រើស​រ៉េ គឺ​ចាបយន្ត​នោះ ហោះ​មក​ចូល​ឯក​ឯង​តែ​ម្តង​ណ៎?! វគ្គ​នេះ​ការ​ស្រមើស្រម៉ៃ ហាក់​ដូច​ជា​តិច​ជាង​វគ្គ​មុន ។ បង​ចូល​ចិត្ត​វគ្គមុន​ច្រើន​ជាង ។

    • វគ្គនេះខ្ញុំយកសំឡេងជាអ្នកបើកឈុតមែន ^^’ តើបែបនេះ វាពិតជាសុំាញុំាពេកហើយ មែនទេបង? យ៉ាងម៉េច យ៉ាងម៉ា ខ្ញុំនឹងកែវា… ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏សូមអរគុណបងមែនទែន ដែលជួយផ្ដល់មតិដ៏មានតម្លៃនេះ។ 🙂

  3. Good job for the next episode! ចូល​ចិត្ត​អាន​ណាស់ ចឹង​សូម​បញ្ញា​បន្ត​សរសេរ​រឿង​ហ្នឹង​ទៀត។ ប្រហែល​បង​ត្រូវ​អាន​ម្ដង​ទៀត​ហើយ​ដើម្បី​អោយ​យល់​ច្បាស់​បន្តិច!!! នេះ​សង្ស័យ​តែ​ ម៉ានិត លួច​ទៅ​តាម​ពុក​គា់ត​មិន​ដឹង​ទេ​នែក!!!

    • អរគុណបងជាខ្លាំងដែលបានអានរឿងមួយនេះ! ខ្ញុំមានសេចក្ដីសោមនស្សណាស់ ចំពោះការរង់ចាំដ៏មានតម្លៃនេះ! យូរនិងឆាប់ទេ ខ្ញុំនឹងព្យាយាមបង្ហោះវគ្គបន្តទៀត! អរគុណ! 😉

  4. អេ​ បញ្ញា បង់​រង់​ចាំ​រឿង​នេះ​យូរ​ដល់​ហើយ! អង្កាល់​បាន​សរសេរ​រឿង​នេះ​បន្ត​ទៀត កុំ​អោយដាច់​ភាគ​យូរ​ពេក​ណា!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s