បំណងពីងពាង – The pink peang wish

ស្តង់ដារ

«ឱ! លោកអើយ លោក… សូមជួយឲ្យផ្ទះថ្មី របស់ខ្ញុំលែងមានភ្លៀងធ្លាក់មកចំទៀតអីលោក!»» 😦 និយាយបានត្រង់នេះ ខ្ញុំក៏យកដៃជួរទីមួយរបស់ខ្ញុំទៅដោតធូបនឹង សសៃក្រឡា​ទីមួយនៃផ្ទះថ្មីរបស់ខ្ញុំ… ចេះតែជឿៗ ទៅឃើញទេវតាធំៗ គេដុតធូបដែរ…

«អេ! អេ!! ឈប់… អាខ្សែនោះ ដូចជារៀបមិនត្រូវសោះវី!!! យ៉ាប់មែនខ្ញុំវង្វេងអស់ហើយ….»

និយាយចប់ ខ្ញុំក៏វារសំដៅទៅកន្លែងដែលរៀបខុស។

ហ្អើយ! យប់មិញនេះ ខ្ញុំត្រូវវារ សសៀរៗ ដើររកទីកន្លែងថ្មី ព្រោះ ពីម្សិល មិនដឹងជាចង្រៃអី ផ្ទះចាស់របស់ខ្ញុំត្រូវទឹកភ្លៀង ធ្លាក់ចំតក់ៗ បណ្ដាលឲ្យខូចអស់រលីង។

ស្ដាយជាងគេ អារុយ បម្រុងយកធ្វើសាច់ចញ្ច្រាំ ដែលទុកក្នុងទូរទឹកកក ត្រូវទឹកភ្លៀងយកទៅទាំងយប់ទៀត… ខ្ញុំខំព័ទ្ធវាឡើងយូរ… អ្នកណា ទៅដឹងថាវាមានរឿងបែបនេះឡើងនោះ… : (

ប៉ុន្តែបើនិយាយទៅ ក៏សំណាងដែរ ដែលខ្លួនប្រាណរបស់ខ្ញុំ មិនដូចកាលពីនៅក្មេង កុំអី ប្រហែលជាត្រូវជាប់ជើងគ្នាហើយពេលត្រូវទឹក…

អេ! ឈប់និយាយហើយ កំពុងតែវង្វេងក្រឡាខ្លួនឯងផង… មើល៍ទៅ ប្រហែលជាត្រូវធ្វើប្លង់រឹងឲ្យច្បាស់លាស់ហើយ កុំឲ្យវង្វេង…

«អីយ៉ា! អីយ៉ា!… មានមាន់ថ្មីហើយតើនៀក…» អាមុស ប៉ោងពោះ ទំនងជាស្រវឹងឈាមហើយមើលទៅ… វាកំពុងតែហើររេរ៉ វង្វេង វង្វាន់មកហើយ… ហេហ ហេហ!!! ខ្ញុំត្រូវនៅឲ្យស្ងៀម… ព្រោះដឹងទេ… គ្រាន់តែវាមួយនេះ អាចឲ្យខ្ញុំធ្វើសំណាញ់បាន៣ជួរទៀត… ហេហ ហេហ!!! កុំមាត់…

«ស្អី… ស្អី… ហ្នឹង…» វាកំពុងតែវង្វេងហើយ!!! ~_~

«ដូចធ្លាប់ស្គាល់…???» វាកំពុងមើលក្រឡាខ្ញុំហើយ… មើលហើយ… ចូលមកអាអូន ចូលមក!!!

«អ្អា៎!!! ក្រឡាពីងពាង…. ទេ….»

«ជាប់ហើយ… ជាប់ហើយ!! វូ វូ!!!» វាជាប់ហើយ…. ខ្ញុំត្រូវតែទៅឲ្យលឿន កុំឲ្យវា ពង្រះខ្លួនចេញ….

«ជុម… ម៉េចបាន វាហោះទៅមុខកើតទៀត​ចឹង… ម៉េចចឹង???? ~_o តិច…»

«អ្ហើយ!!! សំណាងហើយ… រត់ហើយខ្ញុំ :P» អាមូស ស្រែកឡើងរំពង…

«អូហ៍!!! វាហើរចំ កន្លែងដែលឯងវង្វេងហ្នឹង… :O ឱ! មនុស្សអើយ…» ក្ដីស្រម៉ៃខ្ញុំរលាយអស់ហើយ…. ហ្អើយ!!! 😦

ជួយ​ផ្ដល់មតិផងណា៎!!!!🙂

Advertisements

6 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s