យ៉ាងណាក៏យ៉ាងហ្នឹងចុះ

ស្តង់ដារ

កាន់តែគិត! កាន់តែយល់ថា គំនិតខ្លួនឯងឥឡូវ កាន់តែក្លាយជាគំនិតឆ្កួតៗទៅៗ ដែលចេញពីគំនិតខ្ញុំហើយ!

នេះប្រហែលជា គំនិតនេះហើយដែលធ្វើឲ្យប្លក់របស់ខ្ញុំកម្របាន ឃើញនូវមតិដ៏ល្អៗពីមិត្តទាំងអស់។ បានមួយៗនូវមតិទាំងនោះ ខ្ញុំតែងព្យាយាមឆ្លើយតបយ៉ាងលឿនណាស់ ដើម្បីកុំឲ្យអ្នកទស្សនាមានការធុញថប់ ប៉ុន្តែជាលទ្ធផលគឺ មិនមានអ្នកឆ្លើយតបមកវិញសោះ។

វាដូចជាកន្លែងដាច់ស្រយ៉ាលមួយចឹង។ គ្មានទេ មិត្តភក្តិ… គ្មានទេ ការយល់ចិត្ត… អ្វីទាំងអស់គឺត្រូវបានផុសឡើងដូចជារឿងស្រម៉ៃមួយឆាវប៉ុណ្ណោះ ក្នុងប្លក់នេះ។

យល់! មិនយល់ ក៏ហីទៅ… បានហើយ… ខ្ញុំអផ្សុកក៏អផ្សុកចុះ ហើយបើឯកោ ក៏ឯកោចុះ ឲ្យតែអ្វីដែលចេញពីគំនិតខ្ញុំ ខ្ញុំបានផ្សព្វផ្សាយនៅទីនេះ ខ្ញុំរីករាយហើយ ហើយបើថ្ងៃណាមួយ បាត់ខ្ញុំ ក៏នៅមានគំនិតទាំងនេះ ទុករៀនសូត្រ ឬបានយល់ដឹង នៅពេលដែលយល់ដែរ….

សរសេរក៏អន់… កិច្ចការក៏អន់… រចនាក៏អន់… សុខភាពក៏អន់ គំនិតក៏គេមិនទទួលស្គាល់… នេះជាអ្វីដែលខ្ញុំចង់និយាយថា «យ៉ាងណាក៏យ៉ាងហ្នឹងចុះ»  ហើយក៏អរគុណដែរ ដែលមានមតិលើកទឹកចិត្តមួយៗដែលខ្ញុំបានទទួល! អ្នកទាំងនោះ តិចមែនតែពិតជាមានតម្លៃណាស់សម្រាប់ខ្ញុំ។

ភ្នំពេញ, ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែតុលា ឆ្នាំ២០១០ ម៉ោង ១១:១១នាទីយប់!

Advertisements

6 responses »

      • ទំលាប់បស់ជនជាតិគេមួយគឺនៅពេលយប់ឆ្លងឆ្នាំគ្រួសារគេអង្គុយជុំគ្នារាប់ និងកត់របស់ដែលមាន​នៅឆ្នាំនេះ ដល់ដំណាច់ឆ្នាំមួយទៀតគេនឹងយកសៀវភៅចាស់ដែលបានកត់ឆ្នាំទៅមកពិនិត្យ​មើលថាមានអ្វីបាត់បង់ និងកើនឡើងខ្លះ ចឹងបើបញ្ញាចាប់ផ្តើមរាប់ពីចំនុចសូន្យដូចគេប្រហែលជា​ដឹងថាខ្លួនឯងកំពុងនៅទីណា ហើយកំពុងធ្វើអ្វី?

  1. អរគុណអេណា! តាមពិត នេះដូចជាវិធីចាស់ខ្ញុំ ដែលខ្ញុំធ្លាប់ប្រើចឹង តែវាហាក់ដូចជាមិនបានផលអ្វីសោះ នេះប្រហែលខ្ញុំមិនចេះក្បួនហើយមើល៍ទៅ ^^។ អេណា! ជួយប្រាប់ផងមើល តើគួរធ្វើយ៉ាងណាទៀតទៅហ្ន៎? ចាំសាកមើលវិធីទី១​នេះសិន ហើយចាំខ្ញុំមកត្រងត្រាប់ស្ដាប់អ្នកគ្រូបន្តទៀត… ^^ អរគុណណាអេណា!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s