រឿងអត់កប្លែង៖ ប្រាប់ដូចអត់ប្រាប់!

ស្តង់ដារ

មាននារីម្នាក់ពូកែខ្លាចសត្វល្អិតខ្លាំងណាស់ ឲ្យតែឮមិនបានទេ គឺត្រូវតែវាយ វាយ មិនថាសត្វនោះស្លាប់ឬរស់ទេ ត្រូវតែវាយ។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នាងពូកែឆ្ងល់ណាស់ដែរ ។

ថ្ងៃមួយ ស្រាប់តែមានមិត្តភក្ដិរបស់នាងម្នាក់ចូលទៅសួរសុខទុក្ខនាង។

«អេ! សួស្ដី! អាពួកម៉ាក… ថ្ងៃនេះ គ្នាមានដំណឹងល្អ និងដំណឹងអាក្រក់មួយមកប្រាប់ឯង»មិត្តភក្ដិរបស់នាងសួរទៅកាន់នាង។

«រឿងអី?»នាងតបទាំងឆ្ងល់…???

«តើឯងចង់ស្ដាប់ដំណឹងអាក្រក់ឬដំណឹងល្អមុន?»មិត្តរបស់នាងសួរទៅកាន់នាង។

នាងគិតមួយសន្ទុះ រួចពោលឡើងថា៖«អ៊ឺ!! យកដំណឹងអាក្រក់មុនចុះ…»

«ចឹង!! គឺថា…​» មិត្តម្នាក់នោះ ស្រាប់តែលត់ចេញទាំងភ្ញាក់ផ្អើល រួចស្រែកឆោរឡោថា៖ «នៅក្នុងសៀវភៅរបស់ឯងមានកាឡាត…»

គ្រាន់តែឮភ្លាម នាងក៏យកសៀវភៅបិទយ៉ាងលឿន រួចស្រែកយ៉ាងខ្លាំងថា៖ «អា៎ ហ៊ីៗៗ T_T… កាឡាតៗៗ…»។

«ហ្នឹងហើយគឺដំណឹងអាក្រក់របស់ឯង!!!» មិត្តភក្ដិរបស់នាងម្នាក់នោះ និយាយទៅកាន់នាងទាំងមុខស្មើ ដូចជាមិនមានរឿងអ្វីសោះ រួចធ្វើជាយកដៃជូតញើស។

«យី!! ឯងដឹងថាគ្នាខ្លាចវាដែរនៅតែបន្លាចគ្នាទៀត… យ៉ាប់មែន… >_<» នារីពូកែខ្លាច តបទៅវិញទាំងមុខក្រហម ព្រោះខឹងខ្លាំង។ «ចុះ!! ដំណឹងល្អវិញនោះ… :)»នារីពួកែខ្លាចសួរបន្ត។

«អូ!! ចឹង!! ដំណឹងល្អរបស់ឯងនោះ! គឺសូមជួយអបអរសាទរឯង ព្រោះឯងបានសំលាប់កាឡាតដែលឯងខ្លាចអម្បាញ់មិញហ្នឹងបានសម្រេចហើយ…»

«??? ~_O»

Advertisements

One response »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s