វ៉ល!

ស្តង់ដារ

តើ​មាន​អ្នកណា​ដែល​ធ្លាប់​ប្រឈម​មុខ​នឹង​ជីវិត​មួយ​ដែល​ត្រូវប្រឈម​មុខ​រឿង៤​ក្នុង​ពេលតែមួយ​ទេ?

ខ្ញុំ​ជឿថា​ប្រាកដ​ជា​មាន​អ្នកធ្លាប់…

គំនូរ​៣​ផ្ទាំងស​ម្រាប់​កិច្ចការ​ប្រឡង​នា​អាទិត្យ​ក្រោយ​របស់​ខ្ញុំ​បាន​បញ្ចប់​ជា​ពង្រាង​ហើយ ​នៅ​សល់​តែ​ដាក់​ពណ៌បង្ហើយ​តែ​ប៉ុណ្ណោះ។

តាំងពីម៉ោង១១យប់ ដល់ម៉ោង ៣រំលងអាធ្រាតនេះ ភ្លៀង​នៅតែ​បន្ត​ជាមួយ​កិច្ចការ​ខ្ញុំ​រហូត​ដល់​ថ្មើរ​នេះ។ កាន់​តែ​យប់ ក្នុង​សភាព​ស្ងប់ស្ងាត់​នា​រាត្រីកាល តែ​អម​ដោយ​ស្នូរ​នៃ​ធម្មជាតិ និង​ស្នូល​ម៉ាស៊ីន​កង្ហារ​ក្នុង​អារម្មណ៍​របស់ខ្ញុំ គំនិតនានាបានផុសឡើងជាបន្តបន្ទាប់។

គិតទៅ ក្នុងរយៈពេលប៉ុន្មានខែ ប៉ុន្មានសប្ដាហ៍នេះ ជីវិតខ្ញុំប្រៀបដូចជាមានការបត់ ពែនយ៉ាង​ខ្លាំង ដោយសារតែ ការងារ​កាន់​តែ​មមាញឹក។ ជីវិត​ត្រូវ​ស្ថិត​ក្នុង​ភាព​មិន​បង្ហាញ​ទៅ​កាន់​អ្នក​ដទៃ ខ្ញុំបាន​ឆ្លង​កាត់​នូវ​រឿងរ៉ាវ​ប្លែក​ៗ ជាច្រើនរាប់​មិនអស់​ក្នុង​ជីវិត។

ភាព​ល្វីង​ជូចត់ ជាមួយ​ការងារ បានធ្វើ​ឲ្យ​ខ្ញុំ​​ធ្លាក់​ខ្លួន​ឈឺ​​ពាក់​កណ្ដាល​ការងារ។ អាចថា​ជា​ភាព​អាម៉ាស់​មួយ​នៃ​សុខភាព​ខ្ញុំ។ ខ្ញុំលែង​គិត​ពី​ខ្លួន​ឯង​ហើយ គឺ​ដឹង​ច្បាស់​ថា​ខ្លួនឯង​មុខ​តែ​នឹង​ឈឺ តែ​នៅតែ​ធ្វើ ធ្វើ​ទាល់​តែ​ទៅ​លែង​រួច។

ការងារ​មិនទាន់​ចប់​ស្រួល​បួល​ផង ជីវិត​ស្នេហា​ក៏​ជួប​ប្រទះ​នឹង​ភាព​ទុក្ខសោក​បន្ត​ទៀត។ ការ​មិន​យល់​ចិត្ត ក៏​កើត​មាន​ឡើង។ ខ្ញុំ​តែង​តែ​គិត​អំពី​គេ តែគេ​មិនបាន​ដឹង​ពី​រឿង​នេះ​ទេ…​ ទេ… ថា​ចឹង​ក៏​ខុស​ដែរ ព្រោះ​ប្រហែល​ជា​ខ្ញុំ​មិន​បាន​មើល​ថែ​នាង​ដិត​ដល់​ទើប​បាន​ជា​នាង​ឈឺ ហើយ​លែង​ចង់​ប្រាប់​ពី​សុខ​ទុក្ខ​ដល់​ខ្ញុំ។

មិន​ទាន់​ធូរ​រឿង​ពីរទន្ទឹម​គ្នាស្រួលបួលផង គ្រួសារ​ឯណេះ មាន​វិបត្តិ​ហិរញ្ញវត្ថុ​កើត​ឡើង។ ខ្ញុំ​មិន​និយាយ​ទេ ព្រោះ​ប៉ា​ធ្លាប់​ប្រាប់​ថា កិត្តិយស​ជា​រឿង​សំខាន់។ ភាព​មើល​ងាយ​ជារឿងអាម៉ាស់ណាស់សម្រាប់គ្រួសារ​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​មិនចង់​ឃើញ​ដែរ។

ណ្ហើយសម្រាក​ពីរឿង​នេះទៅ… មិត្តភក្តិដែល​ណាត់​ថា ធ្វើលំហាត់រួមគ្នា ក៏ត្រូវបរាជ័យ ដំណាលគ្នានេះទៀត ព្រោះ​រវល់​កិច្ចការ និង​ឈឺ​ផង។ ក្រោយមក មួយរយៈ គែថា​ក្រុម​គេ​សម្រេច​ដក​ខ្ញុំ​ចេញ​ពី​ក្រុម។ ខ្ញុំបាក់ទឹក​ចិត្ត​អស់​រលីង សឹង​តែ​បន្តិច​ក៏​គ្មានដែរ។

ចង់​យំ​ក៏​យំមិនចេញដែរ…  ព្រោះថា​យំ​ឆ្អែត​ក៏​បាន… ហ៊ឺ! ដូចជា​ចៃដន្យ​ពេក​ហើយ ខ្ញុំនេះ។

មិនជឿ​ខ្លួនឯង​ទេ ក៏​ចាប់​ងើប​ឡើង​វិញ​ក្នុង​សភា​ទើប​តែ​ដកសារ៉ូម និងចាក់៤​ម្ជុល ខ្ញុំ​ក៏​ទៅ​ធ្វើ​ការ​បង្ហើយ​ជាមួយ​កិច្ចការ​Talkshow​សំខាន់​មែនទែន​របស់​កម្មវិធី​ខ្ញុំ។ មិន​ដឹង​ថា​មកពី​កម្លាំង​ឬ​យ៉ាងណា​ទេ ខ្ញុំពិត​ជាធុញ​ទ្រាន់​ណាស់​ជាមួយ​ការប្រាប់​ទៅ​កាន់​ក្រុម​ការងារ​នៅ​ឆាក។ ការរៀបចំនានា ចំពោះខ្ញុំពេល​នោះ ហាក់ដូច​ជា​រញ៉េរញ៉ៃ​មែនទែន។

ស្មុគស្មាញណាស់!!!!!! ជីវិត​បាន​រាង​ធូរបន្តិច!!! ស្រាប់តែ​ផ្ដើម​គំនិត​ធ្វើ​កម្មវិធី​នៅ​ភោជនីយដ្ឋាន​ម៉ាក់​ប៉ា ព្រោះ​មិនចង់​ឃើញ​ម៉ាក់​ពិបាក​ចិត្ត ក៏​ទៅ​ពឹង​មិត្តភក្តិ​ទាំងឡាយ ដើម្បី​ជួយ។ ហ៊ឺយ!! ពេលនេះ ហើយគឺ​មហា​មមាញឹក​ជាងមុនទៀត។

អាទិត្យថ្ងៃជប់លៀង គឺប្រឡងFinalបញ្ចប់ឆមាស ប្លង់​៦ រូប​គំនូរ​៣​ មិន​ទាន់​បាន​ធ្វើ​ទាំងអស់ ព្រោះរវល់​ការងារ​Talkshow​ពេក ពឹង​មិត្តភក្ដិ​គេរវល់​អស់​ហើយ។ គ្មានអ្នក​ណា​ជួយ​បាន​ទេ។

និយាយទៅ​វល!!!! វលនិយាយមិនដឹងក្បាល មិនដឹងកន្ទុយទេ!!! អាហ្នឹងហើយ គឺជីវិតដ៏ខ្លី ដែលមើលឃើញវែងរបស់ខ្ញុំ…..

Advertisements

9 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s