គម្រោងទាំង១០ ប្រចាំឆ្នាំ២០១១-My 10 wishes for 2011

ស្តង់ដារ

«ឆ្នាំចាស់បានបកត្រនិចនាឡិកាឲ្យវាត់ចូលម៉ោង១២រំលងអាធ្រាត្រ ជាមួយ​នឹង​បរិយាកាស ដ៏​រីករាយ​នៃស្នូលផូផាំង ដែល​ស្ដាប់​ទៅហាក់​ដូចជា​សំឡេង​ផ្គរ​ឥត​ដាច់​សូរ ឮរងំក្នុងបេះដូង រត់ពេញចរន្តឈាម បែកខ្ញែកពេញខួរអ៊ីចឹង។»

ថ្ងៃនេះទី០៥ ខែ​មករា​ហើយ ប៉ុន្តែអារម្មណ៍បែបនេះនៅតែចងរិតអូស​ចំណង​វេញពេញ​ក្នុង​ត្រចៀក​ទាំង​សង​របស់​ខ្ញុំ។ ថ្វីបើថ្ងៃនេះ វាពិតជាកន្លងផុតពីអារម្មណ៍ឆ្នាំចាស់បាត់ទៅហើយមែន ប៉ុន្តែខ្ញុំ មិនទាន់បានប៉ងអ្វីសម្រាប់ឆ្នាំថ្មីនេះទេ។

ដូច្នេះ ខ្ញុំសរសេរនេះ គឺដើម្បីដាក់ជាគម្រោងទាំង១០ប្រចាំឆ្នាំ២០១១នេះ ឡើងក្នុងគោលបំណង ចង់ដឹងថាតើឆ្នាំក្រោយខ្ញុំបានសម្រេចអ្វីខ្លះ អត់អ្វីខ្លះ។ ខាងក្រោមនេះ ជាគម្រោងដែលខ្ញុំនឹងធ្វើវា៖

១. ចង់ផលិតបទចម្រៀងដែលជាស្នាដៃនិពន្ធទំនុកច្រៀង និងភ្លេងខ្លួនឯងឲ្យបានច្រើន ជាមួយនឹងគុណភាព និងបញ្ចប់រឿង កាលវិបត្តិជាស្ថាពរ។

២. ប្រឡងយកនិទ្ទេសល្អៗ ជាមួយនឹងកិច្ចការមេរៀនល្អៗ។

៣. បានការងារថ្មី ដែលត្រូវចិត្ត និងមានប្រាក់គ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍កិច្ចការនានា។

៤. ជួយម៉ាក់ប៉ា និងយល់ចិត្តពួកគាត់ឲ្យបានច្រើន និងល្អជាងមុន។

៥. ខំពង្រឹងភាសា, មុខវិជ្ជាជីវៈក្រៅផ្លូវការ, បទភ្លេង, គំនូរ , កុំព្យូទ័រ ឲ្យបានល្អជាងមុន។

៦. ធ្វើការជាក្រុមយកស្នាដៃរួម និងផ្ទាល់ខ្លួនប្រចាំឆ្នាំ២០១១។

៧. ពង្រឹងផ្លូវចិត្ត ឲ្យចាស់ទុំ, ធុន, ក្លាហាន, អត់ធ្មត់ , ព្យាយាម , អំណត់ ឲ្យបានច្រើន និងល្អជាងមុន។

៨. យល់ចិត្តគ្រួសាររបស់សង្សារ និងសង្សារឲ្យបានច្រើន។

៩. ហាត់ប្រាណឲ្យបានច្រើន ដើម្បីសុខភាពល្អច្រើនជាងមុន។

១០. រៀបកាលវិភាគ ពិសេសម៉ោងគេងឲ្យបានល្អជាងមុន។

សូមឲ្យកិច្ចការនេះ ប្រព្រឹត្តិទៅប្រក្រតីផង។ សូមអរគុណជីវិត និងមិត្ត ឬអ្នកដែលមានគុណកំដរជីវិតខ្ញុំទាំងអស់!!!

សូមជូនពរឆ្នាំថ្មី ឲ្យរីកចម្រើនក្នុងន័យល្អទាំងអស់គ្នា!!! 🙂

Advertisements

6 responses »

  1. មួយឆ្នាំសំរាប់ខ្ញុំ ប្រៀបដូចជាមួយខែទេ ចឹងហើយបានជាខ្ញុំចង់សួរថា អ្វីៗជាច្រើនដូចនេះ អាចសំរេចអស់រឺអត់!
    ខ្ញុំក៏ចង់សំរេចរឿងដូចជាលោកក្នុងរយៈពេលមួយឆ្នាំដែរ ប៉ុន្តែ សំរាប់ខ្ញុំវិញ បានចាប់ផ្តើម តាំងពីឆ្នាំ ២០០២ តែគ្មានទាន់បានសំរេចមួយណាឡើយ។
    បញ្ជាក់ ( គម្រោងរបស់ខ្ញុំមានទាំងអស់ គឺ ១៥ )

    • ១៥ ឬ ២០ គម្រោងក៏ដោយ មិនសំខាន់ទេ។ សំខាន់យើង អាចធ្វើបានឬអត់? ១ឆ្នាំខ្ញុំក៏មិនយឺតដែរ លឿនដូចតាគ្នា នៅពេលដែលចុងឆ្នាំហើយ ទើបនឹកឃើញធ្វើ។ ហិហិហិ!! ទោះជាមិនសម្រេចក៏ត្រូវតែធ្វើ មិនសម្រេចតាមគម្រោងក៏សម្រេចអ្វីម្យ៉ាងដែរ។ តស៊ូ មិនចេះអត់បាយោជន៍ទេ!! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s