កោះពេជ្ររំលេចភ្លើងស

ស្តង់ដារ

១. សម្រែកសប្បាយចុងរាត្រី

នាថ្ងៃទីបីនៃពិធី

ម្នីម្នាសម្រុកមុខគ្រប់ទី

គ្រប់ទិសញាំញីញ័រសណ្ដំ។

 

២. រំលួសរំលឹកនឹកកាំជ្រួច

សប្បាយព្រឺព្រួចក្នុងអារម្មណ៍

អាចរើខ្លួនពិតឥតសង្ងំ

សម្រែកចំៗឥតទុក្ខព្រួយ។

 

៣. ក្រឡេកក្រឡោះឯកោះពេជ្រ

កើតចេញយ៉ាងម៉េចចិត្តចង់ស្ទួយ

នាំគ្នាស្ទុះស្ទាផ្លូវតែមួយ

មានមិត្តគាស់ជួយ ឥតរួយជើង។

 

៤. កោះពណ៌ចម្រុះចិត្តត្រអាល

តោងដល់កណ្ដាល គន់ពណ៌ភ្លើង

ភ្លេចភ្លាំងស្មារតី សូម្បីយើង

ស្ងើចទាំងជាន់ជើង លែងចង់ដឹង។

 

៥. ចូលកាន់តែចូលចូលកាន់តែចូល

ចរចំបង្គោល រុលចាំដំណឹង

ថាមានស្ពានបាក់បាត់លំនឹង

លំនាំជាប់ឆ្គឹងរឹងដួលផ្កាប់។

 

៦. សម្រែកបន្ទរប្ដូររាត្រី

ឆក់ឥតប្រណី តាមសណ្ដាប់

គួរតែពន្ច្រៀតជាន់កុំស្ដាប់

ស្ដាយបើខ្លួនស្លាប់ទើបបានភ័យ។

 

៧. មនុស្សម្នាររត់ចូលកាន់តែច្រើន

ច្រកចាប់ពេញកើន ករប្រុសស្រី

ខ្លះហក់ពីលើ ខ្លះស្រែកភ័យ

គិតថាអត់អី អញរីករាយ។

 

៨. ខ្លះរើបម្រះបម្រើមិត្ត

ទាញដៃជាប់ជិត កុំពង្រាយ

ពង្រះដាច់ហ្វូងព្រាត់មុនទាយ

ទាល់តែកុំជ្រាយចាប់ឲ្យតឹង។

 

១០. ទៅមុខថាក្រោយព្រាត់ទីទៃ

ចិត្តគន់រំពៃចាប់អស់រំពឹង

ខ្លះកាយស្ងៀមស្ងាត់ បាត់ព្រលឹង

ខ្លះស្ដូកខ្លួនឆ្គឹង ប្រឹងជាប់សសៃ។

 

១១. ប្ដូរពីសប្បាយ ជាសម្បុក

សម្បូររឿងទុក្ខ ហួសនិស្ស័យ

ផលនិសង្ឃបាបបុណ្យមុនច្នៃ

ក្បាលជាប់នឹងដៃ ជើងជាប់ខ្លួន។

 

១២. លែងមើលឃើញពណ៌ដូចពេលចរ

ភ្នែកប្រឹងត្រដរ សសមសួន

គន់មើលទៅក្បាច់ធ្លោយខុសក្បួន

ក្បាលត្រូវអង្រួនដោយ(ស្បែកជើង)សម្រែក។

 

១៣. ហាក់សើចចំអកចំអន់ទុក

កណ្ដាលក្រោយមុខ កំពុងស្រែក

ថាខ្លួនហក់ទឹកលែងចម្លែក

ខ្លួនចង់បំបែកពីហ្វូងពេក។

 

១៤. ក៏ហក់តាមចិត្តលែងគិតយូរ

ក្រោមប្ដូរមុខជូរជាមុខស្លេក

បាត់បង់ដង្ហើមដង្កក់ដេក

ទ្រាំឈឺយូរពេក ផុតម្ដងម្នាក់។

 

១៥. ចំនួនអ្នកស្លាប់ចាប់បង្កើន

មួយរយនាក់កើន ពីររយស្ទាក់

បីរយនៅស្ទើរថែមចិតជាក់

ប្រាំបីរយទាក់ទងរបួស។

 

១៦. ម្ភៃពីររាត្រីកោះប្ដូរមុខ

សប្បាយជាទុក្ខមកជំនួស

ចំណារចាប់ចារពេញទាំងឈ្មោះ

អ្នកស្លាប់អ្នករស់នៅផ្ដុំគ្នា។

 

១៧. តែងទាល់តែចប់ស្ងប់ចិន្ដា

ខុសត្រូវយ៉ាងណាសូមវន្ទា

ប្រណីដល់ខ្ញុំ តាមវេរា

តែងតាមកម្មពារនៃអារម្មណ៍។

 

កាលបរិច្ឆេទ៖ ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ២០១០ វេលាម៉ោង2យប់

សូមឧទ្ទិសជូន និងចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះក្នុងមហាឧប្បត្តិវហេតុស្ពានកោះពេជ្រទាំងអស់គ្នា!!!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s