ឆ្ងាយអើយសែនឆ្ងាយ-Far Imagine

ស្តង់ដារ

១. ឆ្ងាយអើយសែនឆ្ងាយ សែនឆ្ងាយ

ឆ្ងាយទាំងសម្ដីលួងលោម អូនបង

ឆ្ងាយពាក្យស្រឡាញ់ផ្ដោះផ្ដង

ឆ្ងាយចិត្តនួនល្អងធ្លាប់ប្រាប់។

២. ឆ្ងាយអើយសែនឆ្ងាយ សែនឆ្ងាយ

ឆ្ងាយក្ដីសង្ឃឹម ញញឹមឈោងចាប់

ឆ្ងាយទាំងពន្លឺ ស្រអាប់

ឆ្ងាយហើយចុកចាប់គ្រប់គ្រា។

បន្ទរ. ឆ្ងាយអើយសែនឆ្ងាយម្ល៉េះណា

សូមធីតាយល់ចិត្តរៀមផង

កុំដូចពាក្យគិតកន្លង

ឱ! ស្នេហ៍ស្នងចិត្តបងនឹកអូនជានិច្ច។

៣. ឆ្ងាយអើយសែនឆ្ងាយ ពាក្យពិត

ឬមួយវរមិត្រមិនភ្លេច មិនភ្លេច

បើសិនជួបហើយកុំគេច

ចង់ស្ដាប់ពាក្យពេចន៍ពីពៅ។

ហ៊ឺម… ហ៊ឺម…. ហ៊ឺម…

(ភ្លេង > លេខ៣)

ទំនុកច្រៀងសាច់រឿងថ្មី និង ភ្លេង បញ្ញា

(បទនេះក្បាលដើម យកលំនាំតាមបទ ឃ្លាតទៅសែនឆ្ងាយ របស់លោកតា ស៊ីន ស៊ីសាមុត)

ទឹកថ្លា ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១០

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s