កង់ឡាន -O–O–

ស្តង់ដារ

ក្នុងបទពិសោធន៍ការធ្វើការងារជាមួយក្រុម និងជាមួយម៉ាក់ប៉ាជំហានដំបូងរបស់ខ្ញុំ ខ្ញុំបានទទួលឱវាទ និងបទពិសោធន៍ជាច្រើនពីចាស់ទុំ និងមិត្តភក្តិ។ ក្នុងនោះ ពាក្យដែលខ្ញុំតែងតែចងចាំជានិច្ច ក្នុងផ្នត់គំនិតរបស់ខ្ញុំ គឺ ៖

ក្នុងមួយតួរឡាន កង់មើលទៅហាក់ដូចជាសំខាន់តិចតួចនោះទេ ព្រោះអ្វីដែលសំខាន់គឺម៉ាស៊ីន ឬ តួរផ្សេងទៀត តែបើយើងតម្លើងតួឡានរួចរាល់ ហើយយើងបែរជាមិនទាន់ចេះដាក់កង់ តើឡាននោះអាចយកទៅបើកបរទៅមុខបានឬអត់?

ការងារ គឺដូចគ្នា។

ខ្ញុំសូមបកស្រាយស្ថានភាពគំនិតនេះ ជាពីរសណ្ឋាន៖

១. បើយើង មានគំនិតហើយ មានគម្រោងហើយ តែយើងគ្មានមធ្យោបាយ សម្រាប់ធ្វើឲ្យគំនិតនោះដើរ តើគម្រោង ឬ គំនិតនោះអាចទៅមុខបន្តឬអត់?

២. កិច្ចការអ្វីក៏ដោយ ត្រូវគិតឲ្យមធ្យ័តឬអស់ពីសមត្ថភាព មិនមែនមានន័យថា យើងមានគំនិត មានគម្រោងឆ្អឹង មានមធ្យោបាយហើយ យើងគិតថា បានធ្វើវារួចរាល់នោះទេ គឺយើងត្រូវតែចេះរក្សាកិច្ចការ ខំធ្វើវា រហូតទាល់តែចប់រួចរាល់ដែរ ប្រៀបដូចជាឡានដែល មានតួរ មានម៉ាស៊ីន ហើយត្រូវមានកង់ដូច្នោះដែរ។

ជានិច្ចកាល ខ្ញុំតែងតែយកពាក្យនេះមកគិតគូរប្រៀបធៀបក្នុងការងាររបស់ខ្ញុំជានិច្ច។ សូមអរគុណលោកប៉ា ចំពោះទ្រឹស្ដី ឬពាក្យទូន្មានដ៏មានតម្លៃនេះ!!!

ជាចុងក្រោយ ខ្ញុំសង្ឃឹមថាពាក្យនេះ នឹងមានប្រយោជន៍ផងទៅចុះ សម្រាប់អ្នកដែលយល់ពីការគំនិតចែករំលែក​មួយនេះ។

ជួបគ្នាជាមួយការវិភាគនានាបន្តបន្ទាប់! សូមអរគុណ!!!

Advertisements

5 responses »

    • បាទ! មែនហើយលោកបង! 😀 ដើម្បីធ្វើលំហាត់មួយបានត្រូវ ចេះរូបមន្តឲ្យបានច្រើន តែដល់ពេលចង់ដើរលើជីវិតឲ្យបានល្អ ក៏ត្រូវចេះមេរៀនជីវិតល្អជាច្រើនដែរ! អរគុណបង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s