ប្លកឯកោ–11012011

ស្តង់ដារ

ខ្ញុំមានគ្រួសារ ខ្ញុំមានសង្សារ…ទេមិនដឹងយ៉ាងម៉េចទេ… ខ្ញុំមានមិត្តភក្តិ តែខ្ញុំគ្មានអ្នកចូលចិត្តខ្ញុំទេ….

ពីតូចដល់ធំប៉ុណ្ណេះ ខ្ញុំពិតជាមានមនុស្សដែលមើលទៅហាក់ដូចជាសំបូរអ្នកផ្ដល់ភាព​កក់ក្ដៅឲ្យ​ខ្ញុំច្រើនចឹង។ តែ​​តាម​ពិត គឺគ្រាន់​តែជាស្រមោលមួយពណ៌ខ្មៅនៅពីក្រោម​ជើង​​ខ្ញុំ​ប៉ុណ្ណោះ។ ខ្ញុំរស់នៅខុសពីអារម្មណ៍។ អារម្មណ៍ថារីករាយ តែចិត្តបែរជាទុក្ខសោក។ ខ្ញុំចូលចិត្តលេងសើច ចូលចិត្តលើកគំនិតថ្មីៗ ចូលចិត្តបង្កើតអ្វីសប្បាយៗ តែវាខុសពីការពិតនៃអារម្មណ៍ឯកាដែលខ្ញុំមាន។

មានអារម្មណ៍សប្បាយចិត្តណាស់ពេលនៅជាមួយគេ បាននិយាយជាមួយគេ ប៉ុន្តែតាមពិតគ្រាន់តែឋិតក្នុងក្ដីស្រម៉ៃប៉ុណ្ណោះ គឺគេមិនដែលចង់ជួបមុខខ្ញុំទៀត​ទេតាមមើល។ ខ្ញុំតែងតែជិះម៉ូតូលួចដៀងមើលគូសង្សារគេនៅតាមដងផ្លូវ ទាំងអារម្មណ៍ហោះហើរ នឹកកាលពីនៅស្និទ្ធិនឹងគ្នា ទោះជាមិនបានដល់ថ្នាក់គេ ក៏បានក្បែរគេ ហើយល្អជាងគេដែរ។ រាល់ពេលមុនបិទទូរសព្ទ ខ្ញុំតែងពោលពាក្យថា នឹក ថាស្រឡាញ់ទៅកាន់គេ គ្រាន់តែចង់បានអារម្មណ៍កក់ក្ដៅពីគេប៉ុណ្ណោះ តែអ្វីដែលទទួលពីគេ គឺគេធុញ… ធុញ គេអស់កម្លាំង… អស់កម្លាំង។ ខ្ញុំមិនអាចនិយាយជាមួយគេបានច្រើនដូចមុនទេ តែសម្ដីនាងពេលខ្លះ ក៏ជាឱសថទិព្វអាចធ្វើឲ្យខ្ញុំរីករាយមួយគ្រាដែរ រួចពីនោះ គឺ ខ្ញុំមានអារម្មណ៍ថាឯកាដដែរហ្នឹង។

អារម្មណ៍នេះ ខ្ញុំតែងតែយកវាទៅទុកដោយឡែកនៅពេលដែលជួបនឹងមិត្តភក្ដិរបស់ខ្ញុំ។ ខ្ញុំសើច ខ្ញុំរីករាយ… លើកលែងតែខ្ញុំមិនអាចទប់អារម្មណ៍ឯកានេះបាន ទើបធ្វើឲ្យខ្ញុំ បង្ហូរទឹកភ្នែកមិនដឹងខ្លួនថាខ្លួនធំ នៅពេលខ្លះ។ ខ្ញុំគិតថាខ្លួនទន់ខ្សោយណាស់… គឺជាមនុស្សមិនមានកើតការអីសោះ។ ខ្ញុំនិយាយពាក្យអីពេលខ្លះ មានតែគេប្រកែក គេទាស់ជាមួយខ្ញុំ…. ខ្ញុំគិតថាខ្ញុំឯកាណាស់!!!

ចូលក្នុងប្លក ខ្ញុំតែងតែទៅឆែកមើលលេងៗនៅប្លក់គេម្នាក់ៗ តែឃើញដូចជាមិនចេះស្ងាត់មិត្តភក្ដិសោះ។ ម្ចាស់ផ្ទះគេរួសរាយណាស់។ ឯផ្ទះខ្ញុំវិញ រញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់សោះ។ ឆ្នាំថ្មីនេះ ខំប្ដូរThemeថ្មី តែរិតតែគ្មានអ្នកណាចូលទៀត មានតែពីរបី អរគុណគេណាស់។ ជីវិតខ្ញុំឯកាជានិច្ចហើយ មើលទៅ។

ចំណែកឯខាងម៉ាក់ប៉ាវិញ ចូលផ្ទះឮតែម៉ាក់មិនសប្បាយចិត្ត… ឃើញគាត់សើចសប្បាយ ខ្ញុំក៏សប្បាយតាមគាត់ចឹងដែរទៅ តែបើពេលណា គាត់អត់សប្បាយចិត្តវិញ អ្វីក៏ខុសដែរ… បែបនេះ ខ្ញុំគិតថាជីវិតខ្ញុំស្គាល់តែឯកាទេ តែគ្រាន់តែឯកាមិនអាចមើលឃើញ។

ហាហ ហាហ… អស់សំណើចនឹងខ្លួនឯងណាស់ …. រីករាយក៏ខ្លួនឯង… កើតទុក្ខក៏ខ្លួនឯង… មើលទៅ គ្មានអ្នកណាចង់មកឈឺឆ្អាលនឹងជីវិតស្មោគគ្រោករបស់ខ្ញុំទេ…

ទឹកថ្លា,ថ្ងៃទី១២ ខែមករា ឆ្នាំ២០១១

Advertisements

15 responses »

  1. សំបូរអ្នកកើតទុក្ខដល់ហើយភូមិនេះ! ឆ្ងល់ដែរ កើតទុក្ខក៏មួយថ្ងៃមាន២៤ម៉ោង សប្បាយចិត្តក៏មួយថ្ងៃមាន២៤ម៉ោង ចុះមិចក៏គេចូលចិត្តជ្រើសរើសយកទុក្ខម្ល៉េះណ៎! ប្រហែលគេគ្មានជំនឿលើព្រហ្មលិខិតទេមើលទៅ ទើបចូលចិត្តប្រឆាំង ហើយដាក់សំពាធលើផ្លូវចិត្តខ្លួនឯងបែបនៀក!
    ប្រហែលខ្ញុំជាមនុស្សគិតផ្លូវល្អច្រើន ទើបមិនចេះយករឿងទុក្ខសោកទាំងនោះឲ្យនៅពេញខួរស្ត្រេស៍ដូចគេបែបនៀក…. ហ៊ើយ…. អត់យល់!

  2. ជីវិតមនុស្សខ្លីណាស់! ហេតុអ្វីមិនជ្រើសរើសផ្លូវរីករាយទៅ? គ្មាន​អ្នកណាបោះបង់បងទេ គឺបងខ្លួនឯងជាអ្នកបោះបងខ្លួន​ឯង! បងត្រូវងើបពីសុបិនអាក្រក់ដោយខ្លួនឯង ហើយធ្វើខ្លួនឯង​ក្លាយជាមនុស្សរីករាយ! ខ្ញុំគាំទ្របងជានិច្ច! វាសនាបងស្ថិតក្នុង​កណ្តាប់ដៃបង រីករាយរឺទុក្ខព្រួយគឺបងជាជ្រើសរើសដោយ​ខ្លួន​ឯង! តើបងចង់បានទុក្ខព្រួយ រឺ រីករាយ? ចូល​បងគិត​ដោយ​ខ្លួន​ឯងចុះ!

    • ខ្ញុំជ្រើសហើយហើយតើ តែមកពីរីករាយពេក បានជាចឹង! បើមានអ្នកណាស្គាល់ខ្ញុំពីមុន សួរគេទៅ តើខ្ញុំជាមនុស្សបែបម៉េច? តែឥឡូវគ្មានអ្នកណាអាចដឹងដូចមុនទេ ទោះបីជាខ្ញុំប្រាប់គេដោយផ្ទាល់ មាត់ក៏ដោយ…. 😀 អរគុណ!!!!

  3. ដូចតែគ្នាទេបញ្ញាអើយ ពេលដែលចង់កើតស្ត្រេស គឺចឹងឯង បញ្ញាអាចមើលរឿង DVD រឺធ្វើអីផ្សេងទៀតក៏បាន ព្រោះអារម្មណ៍នេះ គ្មាននរណាម្នាក់គេចផុតឡើយ ហើយ បើនិយាយពីឯការ ,ឯកោវិញ បញ្ញាឯងនៅគ្រាន់ជាងខ្ញុំ ឯខ្ញុំវិញ បាច់និយាយទេ បើមានមិត្តភ័ក្តពិតប្រាដកតែ២បីនាក់ ខ្ញុំមិនចាំបាច់កើតរោគស្ត្រេសអីទេ ។
    អារម្មណ៍ដែលបញ្ញាឯងបានរៀបរាប់ខាងលើ គឺជាអារម្មណ៍របស់ខ្ញុំកាលពីមុន ហើយក៏កំពុងតែបន្តដល់ពេលនេះដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s