យប់ណាក៏ដូចយប់ណា–12012011

ស្តង់ដារ

ឆ្ងល់ខ្លួនណាស់ បើដឹងថាគេងមិនលក់ម៉េចមិនប្រឹងសម្ងំគេង? តែតាមពិត ប្រហែលមកពីខ្ញុំគិតរឿងពីល្ងាចមិញមែនហើយ។ ខ្ញុំខលទៅជួប… ខ្ញុំ។ ខ្ញុំដាក់ចុចៗចឹងព្រោះឥឡូវមិនដឹងជានាងកំពុង គិតអ្វីជាមួយខ្ញុំទៀតទេ ព្រោះល្ងាចមិញនេះ ខ្ញុំបានខលទៅបង្ខំនាង… ទេៗ… គួរតែនិយាយថាប្រាប់នាង… ហ៊ឺយឥឡូវមិនដឹងនិយាយម៉េចត្រូវទេ គ្រាន់តែដឹងថាខ្ញុំបានសួរនាងថា៖ រវាងខ្ញុំនឹងគេជ្រើសយកមួយណា ទុកមួយណា?

ខ្ញុំដូចជាសួរនាងបង្ខំចិត្តមែន តែដល់ពេលនេះហើយគួរតែសួរឲ្យច្បាស់លាស់ ព្រោះខ្ញុំមិនចង់ពិបាកចិត្តទៀតទេ ព្រោះឲ្យតែពិបាកចិត្ត ខ្ញុំធ្វើអីមិនកើតទេ រវើរវាយ រសេសរសល់ គិតអ្វីមិនលេច… ប៉ុន្តែបើនិយាយទៅ ខ្ញុំធ្វើបែបនេះក៏ដើម្បីកិត្តិយសនាង ដែរ។ បើថានាងស្រឡាញ់អាគាត់នោះឲ្យច្បាស់ថា អាគាត់ហ្នឹងទៅចុះ កុំឲ្យកុហកខ្ញុំ កុហកគេ ចឹង មើលទៅថ្ងៃណាមួយ គេនឹងម៉ៃនាងថាជាមនុស្សមិនល្អ ពិសេសអាណិត ម៉ាក់នាង ដែលប៉ុន្មានថ្ងៃមុនខលមកខ្ញុំសួរខ្ញុំពីនាងរហូតនោះ។

ថាចិត្តខ្ញុំទន់ក៏បាន ថាចិត្តខ្ញុំរឹងក៏ថាបាន… ហ៊ឺយ! ៦ឆ្នាំទៅហើយដែលខ្ញុំ នៅជិតនាង ហើយក៏មិនដែលចង់បានអ្នកណាមកជំនួសកន្លែងនាងដែរ។ ខ្ញុំចង់បាននាងជាគូជីវិតហើយ មិនផ្លាស់ប្ដូរទេ។ តែដល់តែពេល នាងចាត់ខ្ញុំជាជម្រើស របស់នាងដូច្នោះ ខ្ញុំក៏ពិបាកនឹងមើលនាងនៅជាមួយគេដែរ។ និយាយឲ្យត្រង់ទៅ ខ្ញុំស្រឡាញ់នាងហើយអាណិតនាងទៀត តែធ្វើម៉េចរឿងវាចឹងទៅហើយ។ មួយលើកជាពីរលើក ខ្ញុំគិតហើយគិតទៀត…

យប់នេះ ខ្ញុំគេងមិនលក់ទៀតហើយ ព្រោះតែគិតរឿងហ្នឹង។ មិនដឹងថា ពេលនេះ នាងកំពុងតែគិតពីរឿងនេះឬអត់ទេ? មិនដឹងថា នាងពិបាកចិត្តឬអត់ដែរ ពេលដែលខ្ញុំ ចេញចរិតម៉ឺងម៉ាត់របស់ខ្ញុំទៅកាន់នាងដូច្នោះ?​ ឬក៏នាងបានត្រៀមចិត្តរួចរាល់ ចំពោះពាក្យថាបែកហើយ។ លោកអើយ… មើលទៅភាគរយដែលនាងជ្រើសយកខ្ញុំ តិចណាស់ ព្រោះទី១ គេនៅជិតនាង ទី២ គេមានឱកាសច្រើន ទី៣ នាងនៅឆ្ងាយខ្ញុំ… អេ!!! ដូចតាដែលហ្នឹង… ហ៊ឺយ!! យប់នេះគឺពិបាកចិត្តទៀតហើយ។ >_<

មិនត្រឹមតែពិបាកចិត្តទេ ឈឺបំពងក ដោយសាររោគផ្ដាសាយទៀត…. T_T ហ៊ឺយ! រុំារ៉ៃមែន… អ្អាហ!!! មើលម៉ោង…ជុម!!!! ១:៣៨នាទីទៅហើយ…. ទៀត! ថាទៀត! ទៀតមែន…. យឺតរហូត!!! ហ៊ឺយ!! យឺត!!!! >_<

ទឹកថ្លា, ថ្ងៃទី១២ ខែមករា ឆ្នាំ២០១១

Advertisements

4 responses »

  1. អ្វីៗប្រុងនឹងកើតឡើងហើយ វាច្បាស់ជាកើតឡើង! មិនបាច់​​គិត​ច្រើនទេបង! ត្រៀមចិត្តសំរាប់ប្រឈមមុខរឿងគ្រប់​បែបយ៉ាង​ទៅ! ហើយត្រូវញញឹម​សំរាប់ថ្ងៃស្អែកជានិច្ច!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s