មិត្តភាពបាត់បង់–20012011

ស្តង់ដារ

យេ! ហាហ ហាហ!! 😀

យោងតាម យោបល់មុនៗ ម្នាក់ៗចង់បានភាពរីករាយជាងភាពកើតទុក្ខណាស់! ដូច្នេះហើយ ខ្ញុំត្រូវតែរីករាយ… ^^’

ប៉ុន្តែ បើមើលចំណងជើង នឹងដឹងពីអារម្មណ៍ផ្ទុយស្រឡះពីពាក្យអម្បាញមិញមិនខាន។

ខ្ញុំមានមិត្តភក្ដិជាច្រើន… ភាគតិចណាស់ ដែលខ្ញុំនិងគេជាសត្រូវនឹងគ្នា សឹងតែ ១០០ នាក់មានមិនដល់១នាក់ផង (មានតែកូនង៉ែត… ហាហ ហាហ!:D [មិនត្រូវកើតទុក្ខ])។ តែជាចរិតពិត ខ្ញុំចូលចិត្តចងមិត្ត ជាងចងសត្រូវ។

ប៉ុន្មានខែចុងក្រោយ ក្រោយដាច់ឆ្នាំ និងដើមឆ្នាំនេះ អារម្មណ៍បាត់បង់របស់ខ្ញុំបានធ្លាក់ដល់បាតកំពូល ហើយវាឈានក្លាយជាការពិត។

ជាជំហានដំបូង ខ្ញុំបានឮដំណឹងពីមិត្តភក្ដិរបស់ខ្ញុំថាមិត្តនារីខ្ញុំមានអ្នកថ្មី តែខ្ញុំមិនជឿទេ។ មួយលើកជាពីរលើក ខ្ញុំនៅតែអត់អោន ហើយនាងក៏បកស្រាយមានហេតុផលដែរ។ ណាមួយ ចិត្តខ្ញុំក៏នៅតែស្រឡាញ់នាង អាណិតនាងជានិច្ច។ ពួកយើងក៏ត្រូវគ្នាវិញ។

បន្ទាប់មក និយាយពីមិត្តភក្ដិក្រុមវិញ។ ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២៥​មក ខ្ញុំចាប់ផ្ដើមទទួលអារម្មណ៍ថា មិត្តភក្តិចាប់ផ្ដើមបែកគ្នាហើយ ខ្ញុំមិនរីករាយទេ។ ខ្ញុំតែងតែមិនសប្បាយចិត្តជានិច្ច។

ដំណាច់ឆ្នាំ២០១០ ឈានចូល២០១១ អារម្មណ៍របស់ខ្ញុំក៏ក្លាយជាពិតប្រាកដ ពិតប្រាកដទាំងមិត្តនារីខ្ញុំផង។ ខ្ញុំត្រូវចាកចេញពីដំណើរកម្សាន្តនៅកំពង់សោម ទាំងម្នាក់ឯង និងក្រៀមក្រំបំផុត ព្រោះតែសេចក្ដីមិនពិតរបស់មិត្តភក្ដិ និងមិត្តនារីខ្ញុំ ព្រមទាំងម៉ាក់នាង។

ឈានចូល២០១១ ខ្ញុំក៏ចាប់មានចំណងមិត្តភាពជាក់លាក់មួយជាមួយម្ដាយរបស់ មិត្តនារីខ្ញុំ ដោយគាត់បានដឹងពីទឹកចិត្តខ្ញុំជាមួយកូនស្រីគាត់។ ឯមិត្តភក្ដិវិញ នៅតែចាកចេញពីគ្នាបន្តិចម្ដងៗ។ ខ្ញុំក៏មានអារម្មណ៍ចាប់ឯកាបន្តិចម្ដងៗដែរ។

បន្ទាប់មក មិត្តភាពដែលខ្ញុំបានពីម៉ាក់របស់មិត្តនារីខ្ញុំ គ្មានបានប្រយោជន៍កើតការ អីទេព្រោះតែមិត្តភាពរបស់ខ្ញុំនិងមិត្តនារីខ្ញុំត្រូវសាសង់ខណ្ឌចែករវាងក្ដីស្រឡាញ់ខ្ញុំ និងនាង ជាមួយនឹងរនាំងរបស់បុរសម្នាក់។ ខ្ញុំក៏ចាប់ផ្ដើមឈឺចាប់ រហូតដល់មានមិត្តភាពជាមួយគ្រួសារនាងយ៉ាងជិតស្និទ្ធិទៅវិញ ពោលគឺ ម៉ាក់ និង​ប៉ានាង ដឹងពីអារម្មណ៍ខ្ញុំកាន់តែច្បាស់។ ប៉ុន្តែនាងក៏កាន់តែចាកចេញពីខ្ញុំកាន់តែច្បាស់ ដោយការមើលឃើញផ្ទាល់ភ្នែកទាំងគូររបស់ខ្ញុំ នូវការកុហករបស់នាង។ តែខ្ញុំនៅតែ យល់ថានាងជាមនុស្សដែលស្រឡាញ់ខ្ញុំដដែរ ទាំងនាងប្រាប់ថា «អស់ចិត្ត» ពីខ្ញុំហើយ។ ហិហិហ! 😀 ខ្ញុំហួសចិត្តណាស់ចំពោះពាក្យនេះ តែបែរជាទន់ចិត្ត ចង់បាននាងកាន់តែខ្លាំងជាងមុនទៅទៀត រហូតអត់បាយអត់ទឹក។

ក្នុងកំពុងពេលទុក្ខសោកបែបនេះហើយ មិត្តភក្ដិនារីរបស់ខ្ញុំពីរនាក់ ក៏ចាប់ផ្ដើមអន់ចិត្ត នឹងខ្ញុំ ដោយសារតែ ខ្ញុំបានប្រើអារម្មណ៍មិនប្រក្រតីរបស់ខ្ញុំនិយាយធ្លោយទៅកាន់នាង។

ទីបញ្ចប់ ខ្ញុំបានរៀបចំជីវិតរបស់ខ្ញុំ ដោយយកពាក្យហោរជាគោល គឺឆ្នាំនៃការបាត់បង់អ្នកជាទីស្រឡាញ់។ ខ្ញុំបានបណ្ដោយឲ្យវេលាជាអ្នកដោះស្រាយ រវាងខ្ញុំនិងនាងទៅចុះ ខ្ញុំនឹងព្យាយាមធ្វើចិត្តឲ្យរឹងមាំ ដើម្បីត្រៀមប្រើពាក្យបែកជាមួយនាង។ ប៉ុន្តែខ្ញុំបែរជាចុះចាញ់មិត្តភក្តិនារី​ខ្ញុំ ម្នាក់ទៅវិញ។ នាងបានធ្វើឲ្យខ្ញុំពិបាកចិត្ត ជាងបាត់បង់មិត្តនារីរបស់ខ្ញុំទៅទៀត។

សូម្បីតែមុខក៏នាងលែងមើលដែរ។ នាងមិនដឹងថា ខ្ញុំមិនដែលយល់សប្តិឃើញ មិត្តនារីខ្ញុំសោះ តាំងពីពេលដែលដឹងថាគេមានអ្នកផ្សេងមក តែខ្ញុំបែរជាយល់សប្តិឃើញ គេ១ថ្ងៃ២ដងទៅវិញ។ យល់សប្តិថា នាងនៅរីករាយនឹងខ្ញុំ នោះមានន័យថានាងនៅខឹងខ្ញុំហើយ ជាជំនឿប្រចាំចំណាំណា៎!  ហិហិហ! គិតទៅអស់សំណើចណាស់។

អារម្មណ៍ពិត៖ ដំបូង ខ្ញុំសែនខឹងនាងមែនទែន ព្រោះតែពាក្យរបស់នាង តែពេលខ្ញុំឃើញសារមួយរបស់នាងមក ទើបដឹងថានាងយល់ច្រឡំពាក្យសម្ដីរបស់ខ្ញុំទៅវិញ។ បែបនេះ ខ្ញុំបែរជាមិនខឹងនាងទេ តែបែរជាចង់ទៅអង្វរនាងទៅវិញ… ហាហ ហាហ!! នារីវ័យស្មើខ្ញុំ ដែលខ្ញុំលត់ជង្គង់អង្វរក្នុងមួយជិវិតខ្ញុំគឺមានតែមិត្តនារីរបស់ខ្ញុំម្នាក់ដែលធ្វើឲ្យខ្ញុំ ខូចចិត្តនោះម្នាក់ទេ។ តែនេះនាងជានារីទីពីរហើយ ដែលខ្ញុំតាមលួង ទោះជានាងមិនយល់ចិត្ត ក៏ហីទៅចុះ អង្វរនេះ អង្វរកុំឲ្យដូចពាក្យហោរ គឺបាត់បង់អ្នកជាទីស្រឡាញ់។ ខ្ញុំមិនបានស្រឡាញ់ក្នុងន័យអីនោះទេ តែខ្ញុំស្រឡាញ់នាងដូចជាប្អូនស្រីអ៊ីចឹង។ ខ្ញុំធ្លាប់ស្ពឹកមុខច្រើនជាងហ្នឹងទៅទៀត ពេលនៅជាមួយមិត្តស្រីខ្ញុំ… ហ៊ឺយ! តែគិតទៅ ខ្ញុំពិបាកចិត្តខ្លាំងណាស់ពីរឿងនេះ។ នាងមិនសមខឹងខ្ញុំដល់ថ្នាក់ហ្នឹងសោះ។ នេះមកពីខ្ញុំ ដែលខ្ញុំប្រើពាក្យមិនល្អទៅកាន់នាង។ សូមទោសផង!

មួយទៀត មិនដឹងនៅសុខៗអី ស្រាប់តែមិត្តភក្ដិប្រុសខ្ញុំម្នាក់ទៀត Block ខ្ញុំពីFB ដោយគ្មានហេតុផលទៅវិញ។ ខ្ញុំមិនដែលស្អប់ខ្ពើមគាត់ ហើយថែមទាំងនៅគោរព គាត់ជាបងខ្ញុំជានិច្ចទៀត តែមិនដឹងថាហេតុអីដែរ។ ខ្ញុំក៏បានទូរស័ព្ទទៅគាត់បំណង ចង់សួរសុខទុក្ខគាត់ដែរ តែបែរជាមិនលើក ខុសពីមុនៗ គ្រាន់តែទូរស័ព្ទទៅ គឺលើកភ្លាមៗ។

ឱ! ខ្ញុំអើយខ្ញុំ! មានអ្នកណាគេស្អប់ប៉ុន្មាននាក់ទៀត?

ទឹកថ្លា, ថ្ងៃទីព្រហស្បត្តិ៍ ទី២០ ខែមករា ឆ្នាំ២០១១

Advertisements

3 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s