សប្បាយ៖ ក្រុម​យុវជន​រៀបចំ​កម្មវិធី​ក្រោម​ដំបូល​តែ​មួយ

ស្តង់ដារ

គេចុះផ្សាយយូរហើយ!!! ខ្ញុំនេះទើបតែឃើញ!! ^^

ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​កម្មវិធី​ក្រោម​ដំបូល​តែ​មួយ​របស់​មហា​ គ្រួសារ face​book។ កម្មវិធី​នេះ ផ្ដើម​រៀបចំ​ដោយ​យុវ​អ្នក​និពន្ធ​ខ្មែរ នៅ​ភោជនីយដ្ឋាន​អូប៉េរ៉ា​ ចាប់​ពី​រសៀល​ម៉ោង​៣ ដល់​រាត្រី​ម៉ោង​៨ នៅ​ថ្ងៃ​ទី២៥​ធ្នូ នេះ ក្រោម​ប្រធាន​បទ​ យុវជន និង​សង្គម​។

ជា​សមាជិក​រៀប​ចំ​កម្មវិធី​លោក ម៉ា ច័ន្ទបញ្ញា បាន​ថ្លែង​ថា ថ្ងៃនេះ​យើង​រៀបចំ​កម្ម​វិធី​ជួប​ជុំ​មិត្ត​យុវវ័យ​ក្រោម​ប្រធាន​បទ​ “យុវជន​និង​សង្គម” ដើម្បី​ផ្សារភ្ជាប់​គំនិត​របស់​ខ្លួន​ទៅ​នឹង​សង្គម​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ ដោយ​មិន​ត្រឹម​តែ​តាម​រយៈ​ online ​ប៉ុណ្ណោះ​ទេ គឺ​រួម​ទាំង​ចែក​រំលែក​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ទៀត​ផង។ លោក​បាន​បន្ថែម​ថា “យើង​មាន​បង្ហាញ​ជូន​នូវ​របាំ​បី​សម័យ​កាល​ មាន​ដូច​ជា​ការ​សម្ដែង​របាំ​បុរាណ​ខ្មែរ ឈុត​ក្បាច់​គុណ​ល្បុក្កតោ បង្ហាញ​ម៉ូត សម្ដែង​កាយវិការ តាំង​លក់​ផលិត​ផល​ជា​ច្រើន​មុខ​ផង​ និង​ល្បែង​កម្សាន្ត​ផង​ដែរ”។

លោក ម៉ា ច័ន្ទ​បញ្ញា បញ្ជាក់​ទៀត​ថា​ យើង​មាន​ការ​ផ្ដល់​រង្វាន់​ដូច​ជា លេខមួយ​ទទួល​បាន​ពី​ ODI Asia ទឹក​ប្រាក់​១០០០​ដុល្លារ​ពីរ​រង្វាន់ រង្វាន់​លេខ​ពីរ​ទទួល​បាន​ពី​សណ្ឋាគារ​ម៉ារឌី គេង​រយៈ​ពេល​ពីរ​យប់​ដោយ​ឥត​គិត​ថ្លៃ​ និង​រង្វាន់​ជា​ច្រើន​ទៀត ដែល​ក្នុង​នោះ​ក៏​មានការឧបត្ថមដោយ Sabay ផងដែរ​។

ប្រញាប់​ឡើង​មិត្ត​យុវវ័យ​កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ ដើម្បី​បង្ហាញ​ពី​គោល​គំនិត​របស់​ខ្លួន​ផ្សារភ្ជាប់​ទៅ​នឹង​សង្គម​ឲ្យ​កាន់​ តែ​ជិត​ស្និទ្ធ។ មក​ដល់​ពេល​នេះ​សល់​តែ​ជាង​ ១០០ សំបុត្រ​ទៀត​ប៉ុណ្ណោះ សម្រាប់​មិត្ត​ចង់​ចូល​រួម។ សំបុត្រ​អាច​រក​ទិញ​បាន​នៅ​ភោជនីយដ្ឋាន​អូប៉េរ៉ា និង​ហាង​សំលៀក​បំពាក់​អូប៉េរ៉ា (Pencil មាត់​ទន្លេ)។

កុំ​ភ្លេច​ណា! អនុស្សាវរីយ​នេះ​ Sabay នឹង​ផ្តិត​យក​រូប​ភាព​ដែល​មិន​អាច​បំភ្លេច​បាន​មក​​កំដរ​ខ្សែ​ចក្ខុ​មិត្ត​យុវវ័យ​បន្ថែម​ទៀត៕

អត្ថបទ៖ ម៉ុង រ៉ាយូ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s