រឿង រថភ្លើងឆ្លងទឹក

ស្តង់ដារ

ថ្ងៃឡើងបរិយាកាសមនោរម្យខ្លាំងណាស់ថ្ងៃនេះ។ ខ្ញុំបានបើកកុំព្យូទ័រខ្ញុំ ដើម្បីមើលខមមិនស៍អីខ្លះៗ តែបែរជាស្ងាត់ជ្រៀប។ ខ្ញុំក៏ប្រាស់ខ្លួនទៅលើពូក រួចហើយក៏ពូកនោះនាំអារម្មណ៍ខ្ញុំឲ្យទៅដល់ឋានមួយដែលមានរថភ្លើង ជិះលើទឹកឆ្ពោះទៅវាំង ដែលវាំងហ្នឹងបែរជាមានអាគារខ្ពស់។

១. រសៀលជ្រៀលជ្រេបំពេអារម្មណ៍
ក្នុងចិត្តសណ្ដំមិនសមឱរា
ទន់ស្របកភ្នែកជ្រែកធ្ងន់នេត្រា
ចូលដល់ភពថ្លាត្រើយអាថ៍កំបាំង។
២. រថភ្លើងចេញចរតដំណើរ
មនុស្សម្នាឈរដើរក្រៅចែងចាំង
ទេសភាពទឹកធ្លាក់រដូវប្រាំង
ព្រាត់ប្រាណប្រណាំងនឹងទឹកថ្លា។

៣. ទេវីចេញចាកឆ្លងគៀនគៀន
ផ្ទះខ្ទមវិមានស្ពានទឹកបាច់ផ្សា
ខ្ញុំខំចូលជួយ ដឹងទៅណា?
ឲ្យខ្ញុំខ្លោចផ្សា តែវិលវិញ។

៤. ដល់វាំងអាគារមានទាំងជាន់
ការ៉ូភ័នៗក្រឡាពេញ
ព័ទ្ធពាសមានសិស្សដើរចូលចេញ
បងផលរ៉េនចេញចាកចោលខ្ញុំ។

៥. ខ្ញុំចេញមិនរួចបាត់ស្បែកជើង
ចិត្តឈឺដូចភ្លើងយើងមិនជុំ
គេចាកចេញទៅធ្វើឲ្យខ្ញុំ                                                                             ទ្រូងស្អិតរង្ងំយំមិនកើត។

៦. ស្រាប់តែភ្ញាក់ខ្លួនពីដំណេក
ថ្ងៃចាំងចំភ្នែកជ្រែកយប់ខ្នើត
សប្បាយរីករាយដូចទើបកើត
ទើបកកំណើតព្រោះយល់សប្តិ៕

និពន្ធនៅទឹកថ្លា, ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១១

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s