មានរឿងអីត្រូវខូចចិត្តដើម្បីគេ

ស្តង់ដារ

សំណាងដែរ ដែលខ្ញុំមិនបានចេញទៅក្រៅ កុំអីអ្នកផងមុខជាឆ្ងល់នឹងខ្ញុំមិនខានព្រោះ​តែខ្ញុំតែងតែសើចម្នាក់ឯង… ញញឹមម្នាក់ឯង…

ប៉ុន្មានថ្ងៃនេះ ខ្ញុំមានអារម្មណ៍ប្លែកណាស់! វាជាអារម្មណ៍ដែលបានបាត់បង់ពីខ្ញុំ អស់រយៈពេលជិត៤ ទៅ ៥ ឆ្នាំទៅហើយ។ ខ្ញុំក៏មិនដែលនឹកស្មានថា​អារម្មណ៍នេះនឹងវិលត្រឡប់មក​វិញដែរ។

ខ្ញុំទើបតែស្គាល់គេសោះ ប៉ុន្តែហាក់មានអារម្មណ៍ថាពួកយើងធ្លាប់ជួបគ្នាពីមុនចឹង។ តាមមើល ប្រហែលមកពីខ្ញុំគិតច្រើនតែម្នាក់ឯងហើយ ទើបបានជាដូច្នេះ។ ខ្ញុំតែងតែចង់ជួបគេ ដូចឆ្គួតចឹង។ ខ្ញុំរឹតតែគិត ខ្ញុំរិតតែនឹក។

ពីមុន ខ្ញុំគិតថាមានតែមនុស្សម្នាក់ទេ ដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ច្របូកច្របូកដូច ក្នុងពេលឥឡូវ តែតាមពិត ហេតុអី ក៏ស្រាប់តែគេនោះ ធ្វើឲ្យខ្ញុំក៏ចិត្ត។ ហ៊ឹម… នេះ គិតថាបានហើយ!!!

ដូចបទចម្រៀងបងផលដល់ហើយ យូរៗទៅ!!!! (ផ្ដើមលេងFacebook ផ្តើមមានស្នេហា) ហាហ ហាហ!! ខ្ញុំចង់មានអារម្មណ៍័សប្បាយចិត្តដូចកាលពីស្គាល់គេ មុនណាស់ តែប្រហែលជាពិបាកណាស់មើលទៅ ព្រោះខ្ញុំបានធ្វើឲ្យគេខកចិត្ត។

បញ្ញា!!! ឯងមានដឹងថា ឯងបានធ្វើឲ្យគេខកចិត្តទៀតទេ ហាហ? ស្អប់ឯងណាស់ ស្អប់ឯងមែនទែន មិនបាច់តែគេទេ សូម្បីតែខ្ញុំណា៎!!!! ឯងឆាប់សូមទោសគេទៅ…

អេ!! ខ្ញុំសូមទោសគេហើយតើ… តែឯងធ្វើឲ្យគេខកចិត្តហើយ ហើយក៏គេលែងចង់មកនិយាយនឹងឯងទៀតដឹងទេ?

បាទ!!! បាទ!! មានរឿងអីខ្ញុំត្រូវខូចចិត្តដើម្បីគេ…?

តែហេតុអីបានជាក្នុងចិត្តឯងច្របូកច្របល់នឹកតែគេ លែងនឹកមនុស្សម្នាក់ដែលឯងធ្លាប់ស្រឡាញ់ហាហ?

អ៊ឺ..!!!

មិនបាច់ប្រកែកទេ… ខ្ញុំមិនដឹងទេ!!! ខូចចិត្តម្នាក់ឯងទៅ… ខ្ញុំបានតែជួយឯងត្រឹមនេះទេ.. BYE!!!!

Advertisements

4 responses »

  1. ជាធម្មតាមនុស្សដែលមានស្នេហាតែងមានអារម្មណ៏មិនសូវនឹងន ជាពិសេសពេលដែលស្នេហាកំពុងតែផ្អែមល្ហែម ស្រាប់តែបាត់បង់ទៅ នោះវាធ្វើអោយឈឺចាប់ខ្លាំងណាស ដែលពិបាកនិងពិពណ៌នា។ ហើយការឈឺចាប់នេះវាត្រូវការពេលវេលា ដើម្បីលប់បំបាត់នូវស្នាមអនុស្សាផ្សេងៗដែលបានសាងកន្លងមក។ អ្នកខ្លះត្រូវចំណាយពេលយូរ ហើយអ្នកខ្លះក៏ចំណាយពេលឆាប់ដែរក្នុងការព្យាបាលការឈឺចាប់នោះ។ ទីបំផុតក្តីសង្ឃឹមថ្មីនឹងមកដល់ ជួបជាមួយមនុស្សម្នាក់ដែលស្មោះត្រង់ និងចេះយល់ចិត្តគ្នា រហូតឈានដល់ថ្ងៃរៀបការ។ ក្នុងនាមជាមនុស្ស បើដួលហើយត្រូវចេះក្រោកដោយខ្លួនឯង សូម្បីតែក្មេងតូចដែលរៀនដើរក៏វាធ្វើដូច្នោះដែរ ទីបំផុតវាដើរបានដោយស្រួល ដោយខ្លួនឯង និងដឹងពីកន្លែងដែលត្រូវបត់ ត្រូវឈប់ ត្រូវមកក្រោយ ត្រូវសំរាក… ។ ទីបញ្ច់ប់​ ភាពជោកជ័យរបស់មនុស្សនៅតែមានជានិច្ច ទោះមិនមែនពេលនេះក្តី តែនាពេលខាងមុខ អោយតែមានក្តីសង្ឃឹមធ្វើជាប្រធាន។ គួរពុំគួរសូមអភ័យទោស។ សំណាង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s