ទិវានៃភាពឯកា

ស្តង់ដារ

ប្រាប់ហើយប្រាប់ទៀត បើសិនជាបងចាកចេញហើយ បងនឹងមិនត្រឡប់វិញនោះទេ។ ម្សិលមិញ 13 Feb 2011!! បន្ទាប់ពីចេញពីរៀនហ្គីតារួចមក ខ្ញុំក៏រៀបនឹងចាកចេញពី​ទីនោះ​ទាំងក្នុងទ្រូងចុកខ្ទក់ៗព្រោះតែរឿងស្មុគស្មាញប៉ុន្មានថ្ងៃមកនេះ។ ក្នុងអារម្មណ៍ខ្ញុំ មានភាពទុក្ខព្រួយ ព្រោះតែម្សិលមិញជាថ្ងៃដែលខ្ញុំបានសម្រេចចិត្តចុងក្រោយ និងលើកទីមួយបំផុតក្នុងការសូមគេបែក ដោយសារតែខ្ញុំធ្លាប់ប្រាប់ហើយប្រាប់ទៀត ថា បើខ្ញុំចេញហើយ ខ្ញុំនឹងមិនត្រឡប់មកវិញទេ។ នៅក្នុងត្រចៀកមួយចំហៀងរបស់ខ្ញុំ តែងតែឧទ្ទិសឡើងនូវសំឡេងយំខ្សិបខ្សួលរបស់នាង ពេលនាងអង្វរខ្ញុំកុំបែក ប៉ុន្តែចិត្តខ្ញុំនេះបែរជាមិនអាចត្រឡប់មករកភាពដូចដើមវិញទេ។ ចំណែកនៃបេះដូង មួយដែលខ្ញុំបានប្រគល់ឲ្យនាង ពេលនេះវាបានខូចទ្រង់ទ្រាយដើមហើយ វាមិនអាចដាក់ប៉ះស្នាមប្រេះនេះវិញបានទេ។

អារម្មណ៍ចេះតែមិនស្ងប់! ខ្ញុំក៏ចេញមកខាងក្រៅ បម្រុងនឹងចេញពីសាលា ខ្ញុំក៏ក្រឡេកទៅឃើញគេ កំពុងតែឈរចាំខ្ញុំ និងប្រហែលជាកំពុងរៀបទូរស័ព្ទ ខលមកខ្ញុំទៀត។ ខ្ញុំក៏យកម៉ូតូចេញ តែមិនឃើញនាងនៅកន្លែងដដែរសោះ។ ភ្នែករបស់ខ្ញុំកំពុងពាក់កែវស្នងផង ក៏ស្រាប់តែរវាសទៅសែនឆ្ងាយ ហាក់ឃើញនាងកំពុងជិះចេញទៅទាំងអាល័យ។ ដោយអារម្មណ៍ចេះតែមិនស្ងប់ ខ្ញុំក៏ជិះម៉ូតូតាមគេ តែស្រាប់តែប្រទះគេនៅឈរចាំខ្ញុំក្បែរនោះទៅវិញ។

ជិះបម្រុងនឹងទៅ! វត្ត នាងក៏ជិះតាមខ្ញុំរហូត ហើយនាងនិយាយរកយំថាកុំទៅចោលគេ។ ខ្ញុំបានប្រាប់គេម្ដងហើយម្ដងទៀត តែគេគ្រាន់តែនិយាយថា កុំធ្វើចឹងអី ពួកយើងដូចដើមទៅ!! តែវាមិនអាច ខ្ញុំបានសម្រេចចិត្តច្បាស់ហើយ ចិត្តខ្ញុំតែងតែឈឺពេញពេលឭពាក្យនេះ។ គេដេញតាម រហូតដល់ខ្ញុំថា​ខ្ញុំនឹងជូនគេទៅផ្ទះ ទើបគេជិះគេចខ្ញុំ បណ្ដាលឲ្យដួលម៉ូតូ។ ពេលខលមកខ្ញុំទើបខ្ញុំដឹង។ ខ្ញុំជិះរកគេពេញទាំងផ្លូវ។ ពេលរកនាងឃើញ ខ្ញុំក៏ជូននាងទៅផ្ទះ រួចសារភាពរឿងទាំងអស់ទៅកាន់គ្រួសារនាង ដោយនាងនៅទីនេះនាងកំពុងអង្វរខ្ញុំ។ ជិះបម្រុងនឹងទៅ ក្នុងចិត្តខ្ញុំក៏ចាប់មានអារម្មណ៍ថា ក្ដីឯកាបានចូលមកដល់ហើយ។

ស្អែកឡើង! ខ្ញុំឃើញគេលក់ផ្កាព្រោងព្រាត ព្រោះថ្ងៃនេះជាថ្ងៃទី 14 Feb 2011 ទិវានៃក្ដីស្រឡាញ់។ ដោយឡែកតែខ្ញុំ ថ្ងៃនេះជាទីវានៃភាពឯកា។ ខ្ញុំសង្ឃឹមថា ថ្ងៃស្អែកនឹងមិនធ្វើឲ្យខ្ញុំជួបថ្ងៃម្សិលមិញទៀតទេ គ្រាន់តែដឹងបានហើយ!

ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមទៅទិញផ្កាកូលាប ជូនម៉ាក់និងប៉ាខ្ញុំវិញ!! ^^

ច្បារអំពៅ, ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១

Advertisements

8 responses »

  1. អីក៏កើតស្ត្រេសខ្លាំងម៉្លេះ! ដូចខ្ញុំអត់ផងមិនថា ប្រសិនបញ្ញាជាខ្ញុំវិញ ច្បាស់ជាទៅលោតទឹកតាំងពីម៉ោង១១:៥៩ នាទីយប់ថ្ងៃទី១៣មកម៉្លេះ!
    ខូចចិត្តក៏ជារឿងធម្មតារបស់មនុស្សទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s