ចរាចរណ៍

ស្តង់ដារ

ចរាចរណ៍–បើនិយាយពីចរាចរណ៍ គឺមានន័យថា ការដើរទៅមក,ដំណើរខ្វាត់ខ្វែងចុះ​ឡើងដំណើរតាមផ្លូវសាធារណៈតាមតែផ្លូវណាក៏បាន។ ន័យនេះ វាពិតជាការពិត សម្រាប់ការមើលឃើញប្រាកដមែន​ហើយ ប៉ុន្តែបើវិភាគក្នុងទស្សនៈវិជ្ជានៃជីវិតវិញ គេអាចប្រៀបធៀបវាបានទៅនឹងការរស់នៅប្រចាំថ្ងៃខាងផ្នែកធ្វើជំនួញ ឬផ្នែកផ្សេងៗ។

ក្នុងជំនួញ កាលណាយើងមានសន្ទុះជាងគេ នោះមុខជំនួញរបស់យើង នឹងឈានមុខគេក្នុងដំណើរការប្រកបជំនួញប្រចាំថ្ងៃមិនខាន ប៉ុន្តែ បើសិនជាមានឧបសគ្គនៅខាងមុខវវិញនោះ អ្នកជំនួញត្រូវផ្អាកមួយរយៈ ក្នុងសន្ទុះ របស់ខ្លួនដោយរង់ចាំឱកាសល្អបានមកដល់ជាថ្មី តែត្រូវមើលថា តើអ្នកជំនួញនោះចេះមើលឃើញ និងប្រើប្រាស់ឱកាសនោះបានល្អ ទៅតាមគំនិតរបស់គេឬអត់។ កាលបើ ប្រើឱកាសខុស នោះវាអាចនឹងជោគជ័យ ឬអាចនឹគ្រោះថ្នាក់ផងក៏មាន។ ជារួមគឺ ជំនួញគឺការប្រថុយប្រថាន បើអ្នកហ៊ានលោតអ្នកនឹងមានឱកាសឈានមុខ។

ប្រៀបធៀបត្រឡប់នឹងចររាចរណ៍៖

យើងអាចសង្កេតឃើញថា នៅពេលដែលយើងធ្វើដំណើរ អ្នកដំណើរទាំងអស់ តែងធ្វើដំណើរជាបន្តបន្ទាប់ ឬគេហៅថាបន្តកន្ទុយគ្នា ទោះជារញ៉េរញ៉ៃក៏ដោយ ក៏នៅតែមានដំណើរមួយស្របគ្នា មិនងាយប៉ះពារគ្នាដែរ។ បែបនេះគេហៅថា ចង្វាក់នៃដំណើរ

ចង្វាក់នៃដំណើរ គឺគេអាចសង្កេតទៅលើកង់រថយន្ត ឬម៉ូតូ ឬកង់ដោយឃើញថា រាល់ចង្វាក់ទាំងអស់សុទ្ធតែបរទៅមុខ ដោយមានយឺត និងលឿនលាយឡំគ្នា។ ពេលនោះ បើសិនជាមានអ្នកណាមានសន្ទុះលឿនជាង នោះគេប្រាកដជា អ្នកដែលវ៉ាគេលឿនជាងបុគ្គលដទៃដែលកំពុងធ្វើដំណើរជុំវិញខ្លួនគេមិនខាន។

ប៉ុន្តែ កាលណា ការចង់ឈ្នះពេក ចង់ទៅមុនពេក ដោយមិនប្រុងប្រយ័ត្ន ក៏នឹងធ្វើឲ្យភាពប្រថុយប្រថានក៏កាន់តែមានកម្រិតកើនឡើង។ គេអាចនឹងជួបគ្រោះថា្នក់ ដោយយថាហេតុ ព្រោះគេមិនអាចមើលឃើញនូវគ្រោះថ្នាក់​ផ្សេងៗដែលកើតមានឡើងក្នុងវិនាទីណាទេ។ ដូច្នេះ អ្នកបើកបរគួរគប្បីប្រុងប្រយ័ត្ន ជាកត្តាចម្បង ពិសេសត្រូវប្រាកដក្នុងចិត្តនៅពេលបើកបរ ព្រោះបើការបើកបរខុស ពីភាពប្រាកដក្នុងចិត្ត អ្នកបើកបរមុខជាទទួលគ្រោះថា្នក់ជាក់ជាមិនខាន ប្រៀបដូចជាជំនួញដែលដាក់ទុនខុសដូច្នេះដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលបើកបរបានល្អ និងលឿនតាមតម្រូវការ ភាគច្រើនគឺសុទ្ធតែប្រាកដក្នុងចិត្ត ឬយោងទៅលើបទពិសោធន៍ និងប្រព័ន្ធសុវត្ថិភាព ដែលគេកំពុងតែប្រើប្រាស់បែបនេះ គេអាចប្រៀបនឹងមុខជំនួញ ឬជីវភាពប្រចាំថ្ងៃវិញ បានដោយ ឲ្យឈ្មោះថា ការបង្កើននៃកម្រិតគុណភាព

សរុបជារួម ក្នុងមុខរបររកទទួលទានប្រចាំថ្ងៃរបស់មនុស្ស មនុស្សត្រូវចេះឆ្លាតវៀង វៃក្នុងការដោះស្រាយទាន់ហេតុការណ៍រាល់ឧបសគ្គទាំងឡាយ ពិសេសត្រូវចេះប្រាកដ ចិត្តលើខ្លួនឯង ដោយអាចធ្វើឲ្យរឿងអាក្រក់ក្លាយជារឿងល្អ រឿងល្អក្លាយជារឿងរិតតែល្អ ឬច្រាស់មកវិញបើចាំបាច់ ពោល គឺចេះគ្រប់គ្រងទៅលើស្ថានភាពទាំងអស់ ប្រៀបដូចជាការបើកបរត្រូវគ្រប់គ្រងលើ ស្ថានភាពនានា នៅលើចង្កូតរបស់ដូច្នេះដែរ។

*នេះគ្រាន់តែជាការវិភាគផ្ទាល់ខ្លួនប្រចាំថ្ងៃប៉ុណ្ណោះ បើសិនជាអាចប្រើប្រាស់បាន គួរយកទុកជាគំនិតចុះ បើសិនជាមិនអាចទទួលយកបានទេ ចូរបោះបង់វាចុះ។ សូមអរគុណចំពោះការអានដ៏មានតម្លៃរបស់លោកអ្នក។

នាទី ការវិភាគផ្ទាល់ខ្លួន នឹងព្យាយាមរកគំនិតល្អៗនានាសម្រាប់លើកជូនទុកជាគំនិត ក្នុងការត្រិះរិះជូននៅលើកក្រោយ។ សូមជូនពរឲ្យប្រិយមិត្តទាំងអស់មានសុខភាពល្អ!!!

ច្បារអំពៅ, ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១១

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s