យប់មួយក្នុងរាត្រីស្រមោលស

ស្តង់ដារ

គ្រាន់តែសម្រេចចិត្តភ្លាម ខ្ញុំក៏រៀបចំខ្លួនចេញពីកន្លែងធ្វើការទៅទិញអាវ តាមបំណងប្រាថ្នាភ្លាម។

ថ្ងៃទី១៤ កុម្ភៈ ខ្ញុំបានទៅចូលរួមរាត្រីស្រមោលសមួយដែលជាការអញ្ចើញរបស់ប្អូនស្រី​ធម៌​របស់ខ្ញុំម្នាក់ ដែលធ្លាប់ជាដៃគូចម្រៀងកាលនៅរៀនឯស.ស.ស។ ដំបូងគិតថា មិនទៅដែរ តែដល់តែគ្មានកម្មវិធីអីសោះ ហើយណាមួយចង់សិក្សាពីលំអានកម្មវិធី ជារបៀបរាត្រីស្រមោលសបែបនេះផង។

ស្រីដាវ គឺជាប្អូនស្រីធម៌ដែលខ្ញុំនិយាយមុនហ្នឹងនោះ។ នាងជាគ្រឹស្តសាសនិកមួយរួប។ កម្មវិធីនេះ ក៏ជាកម្មវិធីរបស់គ្រឹស្តសាសនាដែរ តែអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះ គឺការរៀបចំតុបតែង និងលំអានកម្មវិធី ពុំមែនខ្ញុំចូលរួមដោយ ខ្លួនជាសាសានាយេស៊ូ​ នោះទេ។ កម្មវិធីគេ ចាប់ផ្ដើមម៉ោង ៤ ទៅដល់ម៉ោង ៩យប់។

ម៉ោង៥ ទើបមេអនុញ្ញាត។ ខ្ញុំចេញពីកន្លែងធ្វើការនៅបឹងស្នោរ រួចប្រញាប់ចាកឆ្ពោះទៅ ម្ដុំផ្សារស៊ីដនី ដើម្បីទិញសំលៀកបំពាក់។ ទិញរួច ត្រូវបកមកផ្ទះយាយ ជិតសន្ធរម៉ុក ចាំគេយកអាវមួយទៀតពីផ្ទះ។ បានអាវរួច ត្រូវចេញទៅយកជំនិះប៉ា ឯម្ដុំសណ្ធាគារ ភ្នំពេញទៀត។ ផ្លូវស្ទះ ទម្រាំតែទៅដល់កម្មវិធី ម៉ោង ៨ ល្មម។

ប្អូនស្រីខ្ញុំចុះមកទទួលខ្ញុំ រួចណែនាំមិត្តភក្តិគេជាហូរហែរ។ ខ្ញុំមើលមិនជាសូវច្បាស់ទេ ព្រោះខ្លួនខ្ញុំត្រូវពាក់មុខរបាំង។ ឯនារីឬបុរសដែលចូលរួមនៅទីនោះ មានសំលៀកបំពាក់ ប្លែកៗណាស់ ហើយថែមទាំងមានរបាំងមុខស្ទើរគ្រប់គ្នាទៀត។ ខ្ញុំញាំអាហារបូហ្វេគេបានបន្តិច ប្អុនស្រីដាវ ក៏ឡើងសម្ដែងជាអ្នកលេងប្យ៉ាណូ។ ពិតជាអស្ចារ្យណាស់ នាងលេងអស្ចារ្យមែនទែន។ ខ្ញុំសូមសរសើរ។ ក្នុងកម្មវិធីនោះ ខ្ញុំឃើញថា ម្នាក់ៗមានចរិតរាក់ទាក់គ្នាណាស់ ខុសពីកម្មវិធីសព្វដង។  លើសពីនេះទៅទៀត គេមានប្រឡងជ្រើសបុរសឯក ឬកញ្ញាឯកផងដែរ។វាជាលើកទី១ក្នុងជីវិតខ្ញុំហើយ ដែលខ្ញុំជួបនឹងកម្មវិធីបែបនេះ។

ខាងក្រោមនេះ ជារូបថតអនុស្សាវរីយ៍បន្ទាប់ពីចប់កម្មវិធី។ ស្ដាយណាស់ គ្មានកាំមេរ៉ា ល្អ បានតែកាំមេរ៉ាទូរស័ព្ទដែលមិត្តភក្តិប្អូនខ្ញុំថតឲ្យ។ 🙂

ថតជុំគ្នាក្នុងរាត្រីស្រមោលស
រូបថត៖ Joonsue Soek
រាត្រីស្រមោលសដ៏អស្ចារ្យ
រួបភាព៖ Joonsue Soek, (មើលពីឆ្វេងមកស្ដាំ) ស្រីដាវ, ម៉ាក់ស្រីដាវ, ខ្ញុំ និង ប្អូនជីដូនមួយស្រីដាវ
រាត្រីស្រមោលស
រូបភាព៖ Joonsue Soek , (ពីឆ្វេងមកស្ដាំ) ស្រីដាវ,ម៉ាក់ស្រីដាវ,Joonsue Soek និងខ្ញុំ
យប់មួយក្នុងរាត្រីស្រមោលស
រូបភាព៖Joonsue Soek (ពីឆ្ងេងមកស្ដាំ) កញ្ញាម្នាក់ដែលជាប់ជាកញ្ញាឯកក្នុងកម្មវិធី និង Joonsue Soek
Piano with me
រូបភាព៖ Joonsue Soek , កំដរអ្នករៀបចំឆាក 😀

រក្សាសិទ្ធិគ្រប់យ៉ាងដោយ noonmail.wordpress.com

ទឹកថ្លា, ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s