ក្ដារគំនូរអេឡិចត្រូនិច

ស្តង់ដារ

«ឆ្នាំមុន… បងបានជួបនឹងអូនម្ដង ច្រើនខែកន្លងបងខានជួបស្រីពៅ… ទឹកភ្នែកសោកា…» ឆ្នាំមុន! ចម្រៀងប៉ារ៉ូចម្រៀងមួយបទពីសង្គមរបស់ លោក អ៊ឹម សុងសឺម។

ដោយឡែក ឆ្នាំមុនសម្រាប់ខ្ញុំវិញគឺ ខ្ញុំបានសម្រេចគោលបំណងមួយល្មម គឺទិញទូរស័ព្ទដៃដោយប្រើប្រាក់ខែខ្លួនឯងដំបូងគេក្នុងជីវិត!! ^^ ខ្ញុំរីករាយនឹងប្រើវាណាស់។ ដំបូង ខ្ញុំបងE61 តែដោយថវិការមានកំណត់ ដូច្នេះ បានត្រឹមតែ C3មកជំនួសកន្លែងប៉ុណ្ណោះ! ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែរីករាយប្រើវាដែរ គឺប្រើច្នៃទៅតាមអ្វីដែលមានក្នុងហ្នឹង​ដូចជា និពន្ធទំនុកភ្លេង ថតរូបផ្សេងៗ ថតសំឡេងផ្សេងៗ លេងInternet មើលអក្សរខ្មែរ…។ វាប្រហែលជាគ្មានតម្លៃទេ សម្រាប់អ្នកទាំងអស់គ្នា តែវាមានតម្លៃណាស់ ព្រោះវាជាលទ្ធផលនៃប្រាក់ខែ របស់កន្លែងការងារដំបូងរបស់ខ្ញុំ។ តាមពិត វាក៏មានចំណែកខ្លះរបស់ម៉ាក់ខ្ញុំដែរ​ តែលើកនេះភាគតិចជាចំណែកគាត់។ លើកក្រោយ ខ្ញុំនឹងព្យាយាមឲ្យជារបស់ខ្ញុំតែមួយគត់ មិនឲ្យមានអ្នកជួយ។ ^^

C3

My C3

អូ! និយាយយូរហើយ! មុនហ្នឹងគឺអាឆ្នាំមុន! តាមពិត វាហួសហើយ គ្រាន់តែលើកមករំលឹកតិច។ តែនិយាយពីឆ្នាំនេះវិញ!

ដោយសារតែ ខ្ញុំចូលចិត្តរបស់ថ្មី និងមានប្រយោជន៍ ខ្ញុំបានសម្រេចចិត្ត ដាក់គោលបំណងឆ្នាំថ្មីលើគ្រឿងអេឡិចត្រូនិចរបស់ខ្ញុំ ជាមួយនឹង ក្ដារគំនូរអេឡិចត្រូនិច ឬ ហៅជាភាសាបរទេសថា៖«Tablet​mouse»។

និយាយតាមត្រង់ ខ្ញុំមិនអន់ចិត្តទេនឹងការមើលងាយរបស់អ្នកដទៃ តែខ្ញុំសូមអរគុណចំពោះអ្នកដទៃណាដែលមើលងាយខ្ញុំ ព្រោះពីការមើលងាយរបស់អ្នក ខ្ញុំនឹងមានកម្លាំងចិត្តមួយ ជាមួយនឹងពាក្យតិះដៀល ទាំងចំហរ និងមិនចំហរមកកាន់ខ្ញុំ។ ខ្ញុំយល់ថា ខ្ញុំក៏ជាមនុស្សម្នាក់ដែលមានខួរដែរ មិនមែនរស់សម្របអ្នក រស់ចាំអ្នកសរសើរ ឬបង្អាប់ក្រោយខ្នងទេ។ អរគុណចំពោះទង្វើបែបនេះ។

ឆ្នាំនេះ ខ្ញុំនឹងប៉ងទិញវាឲ្យបាន៖

ក្ដារគំនូរអេឡិចត្រូនិច (Tablet Mouse)

ក្ដារគំនូរអេឡិចត្រូនិច

^^!!!!!

Advertisements

7 responses »

  1. ខ្ញុំចង់អាហ្នឹងដែរ លឺគេថាវាប្រើប្រាស់ស្រួលក្នុងការdesign…តែមិនដឹងតម្លៃវានៅលើទីផ្សារស្រុកយើងយ៉ាងម៉េចវិញ? ចាំមើលមើល៍ បើបញ្ញា ប្រើស្រួល ចាំខ្លុំដាក់គំរោងមួយដែរ 😀 😀 តែមិនដឹងគុណភាពវាយ៉ាងម៉េចទេ តិចប្រើបានមួយខែពីរ ខូចបង់ទៅ ចប់បណ្តោយ 👿 👿

    • ខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរ តែខ្ញុំដឹងដំណឹងតម្លៃនៅស្រុកខ្មែរ​នេះ ពីបងកាត់តមិត្តភក្តិខ្ញុំ ដែលគាត់បានប្រើវាជិតបីឆ្នាំហើយ ឃើញថាមិនអីទេ។ គាត់បានណែនាំខ្ញុំឲ្យទិញអាស៊េរីថ្មីជាងនេះដែរ។ ហិហិហ!! ម៉េចម៉ា ចាំខ្ញុំសាកមើលមុនមើល៍!! ឬបើថានេះ បងទិញសាកមុនទៅ!! 😀

  2. Pingback: ជាង៣សប្ដាហ៍បន្ទាប់ពីរៀនហ្គីតា | PaHnA

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s