blogខ្ញុំបង្កើនកម្រិតផ្សាយ^^

ស្តង់ដារ

តាមរយៈការស្រាវជ្រាវ​អំពីរបៀបដាក់លីងជាMp3 ដើម្បីជាការងាយស្រួលដល់ប្រិយមិត្តក្នុងការស្ដាប់ តាំងពីពេលបង្កើតប្លកនេះដំបូងរហូតមកដល់ឥឡូវ ខ្ញុំទើបតែរកបានរបៀបដាក់លីងជាលក្ខណៈបែបនេះ ក្នុងប្លក់នេះតែប៉ុណ្ណោះ។

ដោយខ្ញុំសំបូរឯកសារMp3ដែលបានសន្សំ និងបង្កើតថ្មីៗច្រើនគួរសម ខ្ញុំបានសាកសួរពីរបៀបដាក់លីងតំណស្ដាប់ភ្លាមៗលើប្លក ប៉ុន្តែជាលទ្ធផល មិត្តភក្តិដែលខ្ញុំសួរលើកទីមួយ គេពុំព្រមប្រាប់ខ្ញុំសោះ។ លើកទីពីរ ខ្ញុំបានសាកសួរទៅ បងប្រុសម្នាក់ដែលកាលណោះទើបស្គាល់គ្នាថ្មីៗ រួចគាត់ក៏បានប្រាប់ពីរបៀបដាក់ដែរ តែធ្វើមិនចេញសោះ។ ម្ដងហើយម្ដងទៀតបែបនេះហើយ បានជាគោលបំណងនេះ ចេះតែអន្លាយទៅៗ រហូតកន្លងផុតជិត១ឆ្នាំ ទៅ២ឆ្នាំ។

ជាសំណាង ខ្ញុំបានប្រទះឃើញ របៀបដាក់លីងនេះ ក្នុងប្លក់របស់ បង ឧត្តម។ ខ្ញុំក៏សាកសួរទៅគាត់ រហូតដល់ទៅពីរដង តែមិនបានអនុវត្ត មូលហេតុមកពី រវល់ និងកុំព្យូទ័រ យឺតពេក ទើបអន្លាយអស់ពីរសប្ដាហ៍បន្ថែម។ ក្រោយមក ខ្ញុំបានដឹងពីបងឧត្ដមថា​ គាត់ក៏បានដឹងពីរបៀបនេះ ពីវិចិត្រដែរ។ ដូច្នេះ ខ្ញុំក៏ទាក់ទង ទៅវិចិត្រភ្លាមៗ ទើបទទួលបានពីរបៀបដាក់លីងនេះ។

ថ្ងៃនេះ ជាថ្ងៃសម្ពោធលីងនេះជាផ្លូវការហើយសម្រាប់ប្លក របស់ខ្ញុំ។ ពីពេលនេះទៅ ប្លកខ្ញុំអាចមានលទ្ធភាពបង្កើនកម្រិតការផ្សាយរបស់ខ្ញុំ ដូចប្លកល្បីៗដទៃ ក្នុងពិភពWordpressនេះហើយ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកទាំងបី បងប្រុស (សុំមិនបញ្ចេញឈ្មោះ) , វិចិត្រ និង បងឧត្ដមធំៗ ដែលបានជួយចែករំលែកនូវវិធីនេះមកកាន់ខ្ញុំ ក៏ដូចជាប្លករបស់ខ្ញុំ។ ក៏សូមអរគុណជាពន្លឹក ចំពោះប្រិយមិត្តដែលចូលមកអានប្លកខ្ញុំជារឿយៗផងដែរ។ «ការចូលរួមរបស់អ្នកគឺជាចំណែកនៃឆន្ទៈរបស់ខ្ញុំ»

សូមជូនពរឲ្យអ្នកទាំងអស់គ្នា ជួបប្រទះតែសុភមង្គល សុខភាពល្អ បញ្ញាវៀងវៃ និងប៉ងអ្វីឲ្យបានជោគជ័យ ក្នុងន័យល្អ គ្រប់ៗគ្នា។

ដើម្បីជាការសម្ពោធកម្រិតការផ្សាយក្នុងថ្ងៃនេះ ខ្ញុំសូមយកចម្រៀងដែលជាស្នាដៃខ្ញុំ មួយចំនួនមកចែកជូនស្ដាប់នៅទីនេះទុកជាការញុំាងថ្ងៃនេះឲ្យរីករាយ (ប្រវត្តិនៃបទនឹងមានបង្ហោះនៅពេលក្រោយ) សូមអញ្ចើញស្ដាប់!!

ស្នាមញញឹម

ស្អែក ម្សិលមិញ ថ្ងៃនេះ

លង់ស្នេហ៍តាមហ្វេសប៊ុគ

Advertisements

15 responses »

    • មិនទាន់ប្រាប់ទេបង!!​ តែខ្ញុំនឹងប្រកាសលើកក្រោយជាមួយនឹងប្រវត្តិបទ ជាឯកសារមួយតែម្ដង!! អរគុណចំពោះការចូលរួមនៅទីនេះ!!^^ ចំពោះវិធីនៃការដាក់លីងនេះ ដំបូង សូមបងរកបណ្ដាញ ផ្ទុកឯកសារ សំឡេងនោះជាមុន។ តាមបទពិសោធន៍ខ្ញុំ ស្គាល់ពីរបណ្ដាញគឺ http://www.upload-mp3.com (ពីបងឧត្ដម និងចិត្រ) និង http://www.phnompenh.com។ នៅទីនេះ ចូរបងបង្កើតAccount មួយជារបស់ផ្ទាល់ខ្លួន។ ពេលបង្កើតរួចរាល់ បងនឹងអាចUpload Mp3 ដែលបងចង់ដាក់នោះបានហើយ ពោលគឺខ្ចីWebគេ ដើម្បីទទួលLink URL។ ដូច្នេះ ពេលដែលបងUploaded ឯកសារនោះរួចរាល់ ខាងបណ្ដាញនោះ នឹងផ្ដល់Link URL មកបង។ ចូរបងCopy Link នោះ រួចយកមកធ្វើតាមរូបមន្តនេះក្នុងប្លក់របស់​បង៖
      [audio ......Link URL.....] ជាការស្រេច។
      សូមអរគុណ!!! «ការចូលរួមរបស់អ្នក គឺជាចំណែកនៃឆន្ទៈរបស់ខ្ញុំ» 😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s