ជាង៣សប្ដាហ៍បន្ទាប់ពីរៀនហ្គីតា

ស្តង់ដារ

Do Re Mi Fa So La Si -គឺជាអក្សរភ្លេងដែលមើលទៅដូចជាស្រួលទន្ទេញទេ។ ស្រួលវាចេះតែស្រួលហើយ បើចាតែថេសនោះ។

៣សប្ដាហ៍ហើយដែលខ្ញុំរៀនហ្គីតា។ ខ្ញុំរៀនតែថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យទេ តែរៀន១ថ្ងៃ២ម៉ោងកន្លះ ប៉ុន្តែពេលទំនេរ បន្ទាប់ពីចេញពីរៀននៅមហាវិទ្យាល័យ ខ្ញុំក៏ទៅទីនោះដើម្បីរៀនប្រើដៃជាមួយហ្គីតាដែរ ព្រោះខ្ញុំគ្មានហ្គីតាប្រើទេ។ លើកទី១ហើយដែលខ្ញុំរៀនវា។ រៀនប្រើដំបូង ខ្ញុំគិតតែពីចុចៗ កេះ ចុចកេះ ឈឺណាស់!!! ពេលខ្លះ អារម្មណ៍នៅតែចុចកេះៗ ហ្នឹងទៀត។:D តែបានបីសប្ដាហ៍ លែងឈឺ ស្រាប់តែរបកថ្នាំដៃអស់រលីង។ គិតរកទៅប៉ូលាចេញម្ដងហើយ… :D។ និយាយទៅ របកមែន តែអត់ឈឺដូចមុនទេ គឺគ្រាន់តែមានអារម្មណ៍ថាស្ពឹក។

ថ្នាក់រៀនដែលខ្ញុំរៀននោះ សុទ្ធតែនារីស្ទើរតែទាំងអស់ហើយ គឺនារី៤ ប្រុសតែ២ ទេគឺខ្ញុំ និងបងម្នាក់។ ឯ៣នាក់ទៀត គឺស្រី២ប្រុស១ រៀនអ័គ។

រៀនបានច្រើនគួរសមហើយ តែមិនហ៊ានដេញបទទេ ព្រោះចាំចេះអាហ្គ័របានច្រើនសិន ពិសេសលោកគ្រូកំពុងបង្វិកឲ្យរហ័ស។ ដូចប្រាប់មុននេះហើយ ខ្ញុំមិនទាន់មានហ្គីតាទេ។ ខ្ញុំមានគម្រោងទិញវាដែរ បន្ទាប់ពីបើកប្រាក់ខែ២ខែជាប់គ្នា។ តែខ្ញុំប្ដូរគម្រោងនេះ ដោយសារតែTablet Mouseក្នុងក្ដីសុបិនរបស់ខ្ញុំ។ ខ្ញុំមិនអាចទិញវាបាននៅភ្នំពេញទេ ព្រោះអស់ពីស្តុកទៅហើយ។ ឥឡូវខ្ញុំកំពុង តែកុម្ម៉ង់ទិញពីប្រទេសថៃតាមរយៈពូរបស់ខ្ញុំ។ បើមិនបាន ខ្ញុំនឹងទិញហ្គីតា។ តែបើបាន ខ្ញុំនឹងយកលុយដេញតុងទីងជាមួយមិត្តភក្តិទិញ :P…>:D

និយាយទៅ ខ្ញុំបានសម្រេចចិត្តរៀនវា នៅពេលដែលអ្វីៗបានផ្លាស់ប្ដូរ! គោលបំណងដែលខ្ញុំរៀនវា ព្រោះខ្ញុំចង់បង្កើនគុណភាពនៃបទភ្លេងដែលខ្ញុំតែង។ ខ្ញុំតែងបទភ្លេងរាល់ដង គឺប្រើត្រចៀក មាត់ និងព្យាណូ ប៉ុណ្ណោះ ហើយប្រើអាគ័រតែC មួយទេ។ អ៊ីចឹងហើយ ខ្ញុំយល់ឃើញថា កាលបើចេះហ្គីតា និងអាគ័រជាង៤០ទៀតរបស់ហ្គីតា នោះបទភ្លេងនឹងកាន់តែមានគុណភាព។ នាពេលអនាគតដ៏ខ្លី ខ្ញុំរំពឹងទុកថា ខ្ញុំអាចមើល និងនិពន្ធជាណោតតន្ត្រីបានទៀតផង។

សូមឲ្យពេលវេលា ទឹកចិត្ត ឆន្ទៈ ជួយខ្ញុំផង!! ^^

Advertisements

5 responses »

  1. ម៉េចក៏មិនពាក់របស់ទប់ដៃ ទៅសួរអ្នកលក់ទៅ គេដឹងថាចង់បានអីហើយ កាន់ខ្សែដែកលួសអីហ្នឹង មិនឈាមទុកថាសំណាងហើយ! ប្អូនទៅរកទិញអារបស់ ទប់ម្រាមដៃ រ៉ូវ

  2. ស៊ូៗៗៗៗៗ… សូម​ឲ្យ​​បំណង​ប្រាថ្នា​បាន​សម្រេច 🙂 ហើយ​ម៉្យាង​​ក៏​សូម​ឲ្យ​បាន​ហ្គីតា​ឆាប់ៗ​ដែរ!

  3. Pingback: សុបិនយក្សមួយរបស់ខ្ញុំ៖ Violin–>Guitar–>7D–> MacBook ProCar | PaHnA

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s