៨មិនានៅផ្ទះបងបឿន

ស្តង់ដារ

៨មិនា! ប្រុសៗធ្វើម្ហូប នារីៗអង្គុយចាំញុំា! ហិហិហិ!! 😀 អនុស្សាវរីយ៍៨មិនាប្រចាំឆ្នាំហើយ! សប្បាយមែនទែន ទោះបីជាម្ហូបធ្វើហើយ មិន​ឆ្ងាញ់​យ៉ាងណា​ក៏នៅតែឆ្ងាញ់ដែរ ព្រោះ​ម្ហូប​នោះ​នៅតែ​ជា​ម្ហូប​ធម្មតា​ជានិច្ច​សម្រាប់​អ្នក​ញុំា(ពាក្យទស្សនៈវិជ្ជា)។

ក្រោកពីគេងភ្លាម! តេទៅលេងមិត្តភក្តិនារីៗចាស់ៗជូនពរគេតិច! រៀបចំខ្លួនចេញទៅផ្ទះ បងបឿនជាមួយប្អូនតាម៉ង។ ទៅដល់ធ្វើម្ហូបជុំគ្នា! ខ្ញុំគ្រាន់តែជាកូនកាំបិតទេ តែ

ខ្ញុំនិងប្អូន

រូបថត៖ បងបឿន

ក៏​ជួយ​ដែរ។ នេះចាត់ទុកថាជួយហើយ ព្រោះតាំងពីដូរផ្ទះមក មិនដែលចូលចង្ក្រាន ដឹកនាំទ័ពទេ.. 😛 ង៉ៃនេះចូលម្ដង ហោចណាស់ក៏បានជួយបោសគេ និងហាន់បន្លែ ខុសពីរនាក់ខ្ចូចដែរ។ ក្រោយមកទើប បងឌីយ៉ា មកបន្តតំណែង ខុសជាមួយពួកខ្ញុំ បានគ្នា៣នាក់។ តាមពិត គេឲ្យហាន់ដាក់ឆាជូរអែម ត្រូវហាន់ជ្រុងៗ ខ្ញុំទាំងបី គឺហាន់របៀបឡុកឡាក់។ សំណាង​ដែរដែលមានឡុកឡាក់ម៉ាមុខទៀត កុំអីត្រូវច្នៃបន្ថែមហើយ… ហាហ ហាហ!! 😀

ហ្នឹងដឹងស្រេចថា នឹងអត់បាយព្រឹក តែស្ដាយណាស់ដែលទៅភ្លេចញុំាអីសាគួរ 😛 ដល់ចឹងត្រូវញុំាបាយព្រឹកនិងថ្ងៃត្រង់ទន្ទឹមគ្នា​យ៉ាងឆ្ងាញ់ម៉ាយ៉ាងទៅ។

ចុងភៅបុរស

រូបថត៖ បង បឿន

ធ្វើរួចរាល់ ម្ហូបក៏តាំខ្លួន​ចេញ​តាម​តួនាទី​​លើ​កន្ទេល​ចាក់​ស្មុគដ៏ធំ មួយ។ ពួកយ៉ាងក៏ចាប់ ដំណើរការ​អាហារ​ពេលថ្ងៃ​ត្រង់​នៅ​ម៉ោង១១ជាង ក្បែរៗ១២ហ្នឹង… ភ្លេចហើយ ព្រោះអាល័យ តែលេង​ៗ​ផង ធ្វើ​ម្ហូប​ផង។  ម្ហូបក៏ប្រាកដ ជារូបរាងមែនទែន ក្រោមចុងភៅចំណានៗ របស់បងៗ ក្នុង​នោះ​អត់ចាំឈ្មោះបងនោះមួយ តែចាំ២ ទៅ៣នាក់ដែរ គឺ បងទុំ បងសីហា បងបឿន និងបងៗមួយចំនួនល្បីៗភ្លេចឈ្មោះជាច្រើនទៀត។ 😛

ម្ហូបស្នដៃបុរស

រូបថត៖ បងបឿន

ញុំា​បណ្ដើរ​យើង ជជែកខ្លែមថែមថយ និងពាក្យសម្ដីបណ្ដើរ។ អ្នកចូលរួមដែលជា តួអង្គស្ទើរតែសំខាន់ជាង គេនៃប្រធានបទនោះ គឺខ្ចូចហើយ! 😀 ម្នាក់ៗ ឌឺគ្នាឡើង… ពងមាត់!! 😀 ពួកយើងរីករាយ​មែន​ទែន។ ខ្ញុំនៅក្នុងនោះ ក៏រីករាយទៅតាមហ្នឹង។ នេះហើយជាអនុស្សាវរីយ៍​ប្រចាំឆ្នាំ២០១១ ថ្ងៃ​៨មិនា នៃគេហដ្ឋាន របស់បងប្រុសនិងបងស្រីសំណព្វចិត្ត បងបឿន និងបងភីន!! ^^ អរគុណបងៗ មិត្តៗ និងគាត់ទាំងពីរច្រើនហើយ សម្រាប់កម្មវិធីនេះ។ ឃើញរូបថតខាងក្រោមនេះហើយ មិនមានសុភមង្គលទើបចម្លែក… ពងមាន់ឆាពងទា!! lolz….> 😀

បងបឿន និងបងភីន

រូបថត៖ បញ្ញា

ចប់កម្មវិធី ពួកយើងក៏បែកផ្លូវគ្នាក្នុងអនុស្សាវរីយ៍ដែលរីករាយប្រចាំឆ្នាំ។ បងបឿនក៏ថតរូបម្នាក់មួយៗទុកមើលនៅផ្ទះរាងៗខ្លួន តាមFacebookដែរ៕

បឹងស្នោរ, ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១

Advertisements

12 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s